ដើម្បីឱ្យប្រភពធនធានបារាំងបន្តរួមចំណែកកម្លាំងកាយចិត្តដល់វៀតណាម

10:44 | 14/09/2026 សុវណ្ណា

យុគសម័យ - អង្គការមិនមែនរដ្ឋាភិបាលបារាំងជាង ៥០ កំពុងធ្វើសកម្មភាពនៅវៀតណាម។ នៅក្នុងសំបុត្រអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet បានកត់សម្គាល់ពីតួនាទីរបស់សហភាពក្នុងការជួយគាំទ្រដល់បណ្តាអង្គការទាំងនេះ ព្រមទាំងបានលើកឡើងអំពីបណ្តាញដៃគូបារាំង - វៀតណាម ដែលត្រូវបានពង្រីកតាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និងសមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម - បារាំង។

ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី ទីក្រុង Hai Phong៖ ផ្តោតប្រភពធនធានលើបណ្តាកម្មវិធីគន្លឹះ

នៅក្នុងសំបុត្រ ឯកអគ្គរដ្ឋទូត Olivier Brochet បានវាយតម្លៃថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមសម្រេចបាននូវការវិវឌ្ឍគួរឱ្យកត់សម្គាល់លើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការបើកចំហអន្តរជាតិ និងការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ។ តាមលោក លទ្ធផលទាំងនេះគឺជាសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយវៀតណាមទាំងមូល សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការខិតខំប្រឹងប្រែងរួមនោះ តាមរយៈសកម្មភាពកិច្ចការបរទេសប្រជាជន និងការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយបណ្តាដៃគូអន្តរជាតិ។

ឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងស្ថានទូតបារាំងប្រចាំនៅវៀតណាម និងសមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម - បារាំង ដែលជាអង្គការសមាជិករបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម។ កិច្ចសហប្រតិបត្តិការនេះគឺសំដៅអភិវឌ្ឍបណ្តាញដៃគូបារាំង - វៀតណាម និងជួយគាំទ្រដល់ការផ្លាស់ប្តូររវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌ សុខាភិបាល អប់រំ និងយុវជន។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet អញ្ជើញទៅទស្សនារោងជាងកាត់ដេរ Ngok Bay ដែលជាទីកន្លែងស្ត្រីវ័យក្មេងចំនួន ២៥ នាក់ត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ នៅ Kon Tum ខែកក្កដា ឆ្នាំ ២០២៦។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet អញ្ជើញទៅទស្សនារោងជាងកាត់ដេរ Ngok Bay ដែលជាទីកន្លែងស្ត្រីវ័យក្មេងចំនួន ២៥ នាក់ត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ នៅ Kon Tum ខែកក្កដា ឆ្នាំ ២០២៦។

យោងតាមសំបុត្រ ស្ថានទូតបារាំង និងសមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម - បារាំង ក៏បានរួមគ្នាខិតខំប្រឹងប្រែងជំរុញគោលដៅនៃសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីការធ្វើឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាកម្លាំងចលករនៃកំណើន។ ឯកអគ្គរដ្ឋទូតបានឱ្យដឹងថា នេះក៏ជាស្មារតីដែលភាគីបារាំងមានបំណងចង់បង្ហាញនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam មកកាន់ប្រទេសបារាំង។

លោកក៏បានរំឭកផងដែរអំពីការដែលសមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម - បារាំង ត្រូវបានបក្ស និងរដ្ឋវៀតណាមបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខពីរ ដោយចាត់ទុកថាការកត់សម្គាល់នេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់សមាគមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដោយលើកឡើងអំពីសកម្មភាពរបស់បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅវៀតណាម ឯកអគ្គរដ្ឋទូត Olivier Brochet បានឱ្យដឹងថា សហភាពបណ្តាអង្គការមិត្តភាពវៀតណាមមានតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់អង្គការទាំងនេះ ក្នុងនោះមានអង្គការមិនមែនរដ្ឋាភិបាលបារាំងជាង ៥០។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet ទូងស្គរ Sam នៅ Van Mieu - Quoc Tu Giam ដើមឆ្នាំ ២០២៦។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet ទូងស្គរ Sam នៅ Van Mieu - Quoc Tu Giam ដើមឆ្នាំ ២០២៦។

«តាមរយៈគម្រោងនានារបស់ខ្លួន បណ្តាអង្គការទាំងនេះកំពុងរួមចំណែកយ៉ាងសកម្មក្នុងការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ និងតំបន់ជួបការលំបាក» ឯកអគ្គរដ្ឋទូតបានសរសេរ។

លោកបានសម្តែងនូវជំនឿជាក់ថានឹងបន្តទទួលបានការជួយគាំទ្រពីសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ដើម្បីឱ្យបណ្តាអង្គការទាំងនេះរក្សាទុកនូវសកម្មភាពក្នុងលក្ខខណ្ឌល្អបំផុត និងបន្តរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម។

ស្ត្រីនៅឃុំទាំងពីរ Thanh My និង Ben Giang (Da Nang) ចូលរួមសកម្មភាពលើកកម្ពស់ចំណេះដឹង ជំនាញឌីជីថល នៅក្នុងគម្រោងដែលមានការចូលរួមរបស់ GRET និងការជួយឧបត្ថម្ភហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
ស្ត្រីនៅឃុំទាំងពីរ Thanh My និង Ben Giang (Da Nang) ចូលរួមសកម្មភាពលើកកម្ពស់ចំណេះដឹង ជំនាញឌីជីថល នៅក្នុងគម្រោងដែលមានការចូលរួមរបស់ GRET និងការជួយឧបត្ថម្ភហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅ Ha Noi សំដៅបូកសរុប វាយតម្លៃលើគ្រប់ជ្រុងជ្រោយនូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអាណត្តិ ២០១៩-២០២៦ កំណត់ទិសដៅ ភារកិច្ចការងារអាណត្តិ ២០២៦-២០៣១ និងធ្វើឱ្យពេញលេញនូវបុគ្គលិក រចនាសម្ព័ន្ធចាត់តាំង៕

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅ Ha Noi សំដៅបូកសរុប វាយតម្លៃលើគ្រប់ជ្រុងជ្រោយនូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអាណត្តិ ២០១៩-២០២៦ កំណត់ទិសដៅ ភារកិច្ចការងារអាណត្តិ ២០២៦-២០៣១ និងធ្វើឱ្យពេញលេញនូវបុគ្គលិក រចនាសម្ព័ន្ធចាត់តាំង៕

ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledznowski៖ 'ការមកដល់វៀតណាមជាឯកអគ្គរដ្ឋទូត៖ សុបិនពេញលេញ' ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledznowski៖ 'ការមកដល់វៀតណាមជាឯកអគ្គរដ្ឋទូត៖ សុបិនពេញលេញ'
យុគសម័យ - កាលពីខែកញ្ញាកន្លងទៅ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew John Lech Goledznowski បានបង្ហាញលិខិតសម្គាល់ខ្លួនជូនលោកប្រធានរដ្ឋ Nguyen Xuan Phuc ដែលចាប់ផ្តើមអាណត្តិជាផ្លូវការនៅវៀតណាម។
អ្នកកាសែតអង់គ្លេស៖ «មកដល់វៀតណាមបានវង្វេងក្នុងថានសួគ៌ទេសចរណ៍ និងទទួលទានម្ហូបអាហារ» អ្នកកាសែតអង់គ្លេស៖ «មកដល់វៀតណាមបានវង្វេងក្នុងថានសួគ៌ទេសចរណ៍ និងទទួលទានម្ហូបអាហារ»
យុគសម័យ - លោកស្រី Yasemen Kaner-White ជាអ្នកនិពន្ធធ្វើការឱ្យទស្សនាវដ្ដី The Week របស់ចក្រភពអង់គ្លេស បានចំណាយពេលជិត ២ សប្តាហ៍នៅប្រទេសវៀតណាម ដើម្បីមើល ស្តាប់ និងភ្លក់រសជាតិប្លែកៗនៃម្ហូបវៀតណាម និងមកទេសចរទេសភាពនៅ រដ្ឋធានី Ha Noi ទីក្រុងះ Ho Chi Minh និងទីក្រុង Nha Trang។

សុវណ្ណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល
សូមអញ្ជើញមកលេងស្រុកកំណើតថ្មីរបស់ខ្ញុំ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
ការប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជា "ម៉ាកសញ្ញា" កិច្ចការបរទេស
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ

អានច្រើនបំផុត

វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
ឆាកជីវិត… "យ៉ាងជ្រាលជ្រៅបែបវៀតណាម" នៅលើទឹកដីថៃ
ទិសដៅរបស់បក្សស្តីពីការងារកិច្ចការបរទេសប្រជាជន
ពង្រឹងរៀបចំចាត់តាំងស្ថាប័នឡើងវិញ - ពង្រីកបណ្តាញដៃគូ