យុគសម័យ - ពិព័រណ៍ប្រធានបទនៅ Hue បានឧទ្ទេសនាមនូវឯកសារ រូបភាព និងវត្ថុតាងដ៏មានតម្លៃជាង ២៥០ ដោយបង្ហាញឡើងវិញនូវស្នាដៃដ៏សំខាន់ៗរបស់លោកប្រធាន Ho Chi Minh ក្នុងឆ្នាំ ១៩៤៦ ដែលជាឆ្នាំដំបូងនៃរដ្ឋអំណាចបដិវត្តន៍ នៅពេលដែលប្រទេសជាតិត្រូវប្រឈមមុខនឹងការលំបាក និងការសាកល្បងរាប់មិនអស់។
| វៀតណាម - ឥណ្ឌា៖ ពីសាមគ្គីភាពប្រវត្តិសាស្ត្រ រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង “ខ្សែរថភ្លើងឯករាជ្យ” រំលឹកឡើងវិញនូវអនុស្សាវរីយ៍រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ |
![]() |
| ពិធីថ្វាយផ្កាជូនចំពោះលោកប្រធាន Ho Chi Minh។ |
ក្នុងឱកាសរំលឹកខួប ៨១ ឆ្នាំនៃជោគជ័យបដិវត្តន៍ខែសីហា បុណ្យជាតិថ្ងៃទី ២ ខែកញ្ញា និង ៥៧ ឆ្នាំនៃការអនុវត្តបណ្តាំរបស់លោកប្រធាន Ho Chi Minh (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៦៩ ដល់ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៦) នាថ្ងៃទី ២៨ សីហា សារមន្ទីរ Ho Chi Minh ទីក្រុង Hue បានរៀបចំការតាំងពិព័រណ៍ប្រធានបទ «លោកប្រធាន Ho Chi Minh ជាមួយនឹងបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៦»។
ជាមួយនឹងឯកសារ រូបភាព និងវត្ថុតាងដ៏មានតម្លៃជាង ២៥០ ពិព័រណ៍នេះបានឧទ្ទេសនាមនូវខ្លឹមសារសំខាន់ៗចំនួន ៤ រួមមាន៖ លោកប្រធាន Ho Chi Minh កសាង និងការពាររដ្ឋអំណាចបដិវត្តន៍ លោកប្រធាន Ho Chi Minh លើសមរភូមិការទូត ការតស៊ូទូទាំងប្រទេស - ជំហានផ្លាស់ប្តូរដ៏ធំធេងនៃបដិវត្តន៍វៀតណាម និង Hue ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍។
ប្រព័ន្ធឯកសារ រូបភាព និងវត្ថុតាងនៅឯពិព័រណ៍ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្នាដៃដ៏សំខាន់ៗរបស់លោកប្រធាន Ho Chi Minh ក្នុងឆ្នាំ ១៩៤៦ ដែលជាឆ្នាំដំបូងនៃរដ្ឋអំណាចបដិវត្តន៍ នៅពេលដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពដែលត្រូវបានប្រៀបធៀបដូចជា «បន្ទុកពាន់ហ៊ីងព្យួរនៅលើសរសៃសក់មួយសរសៃ»។
នេះក៏ជាដំណាក់កាលដែលលោកប្រធាន Ho Chi Minh រួមជាមួយមជ្ឈិមបក្ស បានដឹកនាំប្រជាជនកសាង និងពង្រឹងរដ្ឋអំណាចបដិវត្តន៍ រៀបចំការបោះឆ្នោតសកលជ្រើសតាំងរដ្ឋសភាដំបូង ដោះស្រាយជាបណ្តើរៗនូវគ្រោះទុរភិក្ស និងភាពមិនចេះអក្សរ ព្រមទាំងអនុវត្តយុទ្ធសាស្ត្រការទូតប្រកបដោយភាពបត់បែន និងទន់ភ្លន់ សំដៅការពារសមិទ្ធផលនៃបដិវត្តន៍ខែសីហា និងឆ្លៀតយកពេលវេលាត្រៀមកម្លាំងសម្រាប់ការតស៊ូដ៏យូរអង្វែង។
ចំណុចលេចធ្លោក្នុងនោះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមវៀតណាម - បារាំង នាថ្ងៃទី ៦ ខែមីនា ឆ្នាំ ១៩៤៦ និងកិច្ចព្រមព្រៀងបណ្តោះអាសន្នវៀតណាម - បារាំង នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៤៦។
បណ្តាការសម្រេចចិត្តដ៏ត្រឹមត្រូវទាំងនេះបានបង្ហាញពីភាពអង់អាច វៃឆ្លាត សិល្បៈនៃការដឹកនាំ និងការទូតរបស់លោកប្រធាន Ho Chi Minh ដោយបានរួមចំណែករក្សាឱ្យបានរឹងមាំនូវរដ្ឋអំណាចបដិវត្តន៍ដ៏ក្មេងខ្ចី ការពារឯករាជ្យជាតិ និងបង្កើតលក្ខខណ្ឌត្រៀមរៀបចំសម្រាប់ការតស៊ូទូទាំងប្រទេសប្រឆាំងនឹងអាណានិគមនិយមបារាំង។
ពិព័រណ៍នេះទន្ទឹមនឹងនោះក៏បានឧទ្ទេសនាមនូវការរួមចំណែករបស់ប្រជាជន Hue ក្នុងដំណើរការកសាង ការពាររដ្ឋអំណាចបដិវត្តន៍ និងបណ្តាសមិទ្ធផលក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ទីក្រុងនាពេលបច្ចុប្បន្ន។
តាមរយៈនោះ ពិព័រណ៍បានរួមចំណែកបញ្ជាក់ឱ្យកាន់តែច្បាស់នូវការបន្តវេនបណ្តាតម្លៃប្រវត្តិសាស្ត្រ ប្រពៃណីបដិវត្តន៍ និងស្មារតីសាមគ្គីភាព ភាពម្ចាស់ការ ភាពច្នៃប្រឌិតរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុង Hue ឆ្លងកាត់ដំណាក់កាលនានា។
យោងតាមលោកស្រី Dinh Thi Hoai Trai នាយិកាសារមន្ទីរ Ho Chi Minh ទីក្រុង Hue ពិព័រណ៍នេះគឺជាឱកាសដឹងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធាន Ho Chi Minh និងបណ្តាជំនាន់បុព្វការីជនជំនាន់មុន ព្រមទាំងជួយឱ្យសាធារណជនយល់ដឹងកាន់តែស៊ីជម្រៅអំពីបណ្តាដំណាក់កាលបដិវត្តន៍ដ៏រុងរឿងរបស់ប្រជាជាតិ និងបណ្តាសមិទ្ធផលរបស់ប្រទេសជាតិក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងសមាហរណកម្មអន្តរជាតិ។
ពិព័រណ៍នេះក៏បានរួមចំណែកដើម្បីឱ្យគណៈកម្មាធិការបក្ស និងប្រជាជនទីក្រុង Hue បន្ត «ជំរុញខ្លាំងការរៀនសូត្រ និងប្រតិបត្តិតាមសតិអារម្មណ៍ សីលធម៌ វិធីសាស្ត្រ និងឥរិយាបថ Ho Chi Minh ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី» ដោយប្តេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យនូវគោលដៅរហូតដល់ឆ្នាំ ២០៣០ កសាងទីក្រុង Hue ឱ្យក្លាយជាទីក្រុងបេតិកភណ្ឌពិសេសដោយឡែករបស់វៀតណាម ជាមជ្ឈមណ្ឌលធំ និងវិសេសវិសាលមួយនៃតំបន់អាស៊ីអាគ្នេយ៍ខាងផ្នែកវប្បធម៌ ទេសចរណ៍ និងវេជ្ជសាស្ត្រស៊ីជម្រៅ ជាមជ្ឈមណ្ឌលធំមួយរបស់ប្រទេសទាំងមូលខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលពហុជំនាញ ពហុវិស័យ ប្រកបដោយគុណភាពខ្ពស់។
តាមរយៈប្រព័ន្ធឯកសារ រូបភាព និងវត្ថុតាង ពិព័រណ៍នេះបានរួមចំណែកអះអាងពីតម្លៃស្ថិតស្ថេរជាអមតៈនៃសតិអារម្មណ៍ មាគ៌ា យុទ្ធសាស្ត្រ សិល្បៈការទូត ស្មារតីឯករាជ្យ ភាពម្ចាស់ការ និងទស្សនៈ «យកប្រជាជនជាគល់» របស់លោកប្រធាន Ho Chi Minh។
តាមរយៈនោះ ពិព័រណ៍បានរួមចំណែកអប់រំប្រពៃណី បណ្តុះបណ្តាលស្មារតីស្នេហាជាតិ មោទនភាពជាតិ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់បណ្តាជំនាន់សព្វថ្ងៃនេះ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
ពិព័រណ៍នេះបើកទ្វារបម្រើភ្ញៀវទស្សនារហូតដល់ដំណាច់ថ្ងៃទី ៣១ ធ្នូ៕
យុគសម័យ - ដើម្បីរំលឹកខួបលើកទី៤៧ នៃជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាជាច្រើនបានចុះផ្សាយអត្ថបទដែលឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅរកការរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ខណៈពេលដែលសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមមិនត្រឹមតែនៅក្នុងជ័យជម្នះជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជារហូតមកដល់សព្វថ្ងៃនេះ។ |
យុគសម័យ - ក្នុងការផ្លាស់ប្តូរយោបល់ជាមួយអ្នកយកព័ត៌មាននៃទស្សនាវដ្តីយុគសម័យ បណ្ដាតំណាងវៀតណាមដែលបានចូលរួមក្នុង “ដំណើរក្រហមសិក្សាស្រាវជ្រាវ និងរៀនសូត្ររបស់យុវជន” នៅប្រទេសចិន បានឱ្យដឹងថា បទពិសោធន៍ដោយផ្ទាល់នៅតាមបណ្ដាទីតាំងប្រវត្តិសាស្ត្រ បានជួយឱ្យពួកគេយល់ដឹងកាន់តែស៊ីជម្រៅអំពីអតីតកាល ព្រមទាំងបើកចេញនូវការតភ្ជាប់ និងតម្រង់ទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងយុវជននៃប្រទេសទាំងពីរ។ |

មតិពីមិត្តអ្នកអាន