ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម

18:04 | 23/08/2026 វ៉ាន់ណាំ

យុគសម័យ - នៅថ្ងៃទី ២០ ខែសីហា មន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh បានរៀបចំវគ្គបណ្តុះបណ្តាលដំបូងនៅក្នុងខ្សែសង្វាក់នៃកម្មវិធីបណ្តុះបណ្តាលចំនួន ៣ ស្តីពីការគ្រប់គ្រង ប្រតិបត្តិការ និងការអភិវឌ្ឍសេវាកម្មសណ្ឋាគារតាមស្តង់ដារបៃតង និងនិន្នាការសមាហរណកម្មឆ្នាំ ២០២៦។ សកម្មភាពនេះប្រព្រឹត្តទៅក្នុងបរិបទដែលចំនួនភ្ញៀវទេសចរ និងចំណូលពីវិស័យទេសចរណ៍កើនឡើងយ៉ាងខ្លាំងក្លា ដោយបានដាក់ចេញនូវតម្រូវការឱ្យបណ្តាគ្រឹះស្ថានស្នាក់នៅ ទាំងលើកកម្ពស់ស្តង់ដារបម្រើសេវាកម្ម ទាំងសន្សំសំចៃធនធាន និងអភិវឌ្ឍតាមទិសដៅប្រកបដោយចីរភាព។

ជំរុញល្បឿននៃការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនច្បារ Le Thi Rieng ក្រសួងការពារប្រទេសជំរុញខ្លាំងការអនុវត្ត AI ក្នុងការគ្រប់គ្រង បញ្ជា និងធានាសុវត្ថិភាពព័ត៌មាន

សិក្ខាកាមជិត ២០០ នាក់ ដែលមកពីបណ្តាសណ្ឋាគារ និងគ្រឹះស្ថានស្នាក់នៅនានានៅក្នុងភូមិសាស្ត្រ បានចូលរួមប្រធានបទដំបូងស្តីពីការអនុវត្តជាក់ស្តែងនូវស្តង់ដារបៃតង និង ESG ក្នុងការគ្រប់គ្រង។

យោងតាមលោក Le Truong Hien Hoa អនុប្រធានមន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh ESG មិនគួរត្រូវបានមើលឃើញត្រឹមតែជាសំណុំលក្ខណៈវិនិច្ឆ័យបម្រើឱ្យការទទួលបានវិញ្ញាបនបត្រនោះឡើយ។ អ្វីដែលសំខាន់ជាងនេះ គឺការប្រែក្លាយបណ្តាគោលការណ៍ស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅជាដំណោះស្រាយជាក់ស្តែងនៅក្នុងសកម្មភាពគ្រប់គ្រង និងប្រតិបត្តិការប្រចាំថ្ងៃ។

នៅពេលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ESG អាចជួយគ្រឹះស្ថានស្នាក់នៅទាំងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ទាំងសន្សំសំចៃការចំណាយ លើកកម្ពស់គុណភាពសេវាកម្ម ពង្រឹងម៉ាកសញ្ញា និងបង្កើតប្រៀបខ្លាំងប្រកួតប្រជែងយូរអង្វែង។

«ធ្វើបៃតងកម្ម» ចាប់ពីការផ្លាស់ប្តូរនានានៅក្នុងប្រតិបត្តិការ

ខ្លឹមសារបណ្តុះបណ្តាលបានផ្តោតលើបណ្តាដំណោះស្រាយដែលអាចអនុវត្តដោយផ្ទាល់នៅគ្រឹះស្ថានស្នាក់នៅ ដូចជាការសន្សំសំចៃថាមពល ទឹក និងធនធាន ការកាត់បន្ថយកាកសំណល់ ការកម្រិតការប្រើប្រាស់ប្លាស្ទិកប្រើម្តងបោះចោល និងការដាក់បញ្ចូលគោលការណ៍ ESG ទៅក្នុងសកម្មភាពអភិបាលកិច្ច។

តំណាងបណ្តាសណ្ឋាគារ គ្រឹះស្ថានស្នាក់នៅ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារបៃតង និង ESG នៅទីក្រុង Ho Chi Minh នាថ្ងៃទី ២០ ខែសីហា។
តំណាងបណ្តាសណ្ឋាគារ គ្រឹះស្ថានស្នាក់នៅ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារបៃតង និង ESG នៅទីក្រុង Ho Chi Minh នាថ្ងៃទី ២០ ខែសីហា។

ដំណើរការធ្វើបរិវត្តកម្មបៃតងអាចចាប់ផ្តើមពីការផ្លាស់ប្តូរដែលសាមញ្ញសមស្របនៅក្នុងប្រតិបត្តិការ។

បណ្តាសណ្ឋាគារអាចលើកទឹកចិត្តភ្ញៀវឱ្យបោកគក់ផ្លាស់ប្តូរកន្សែង និងស្រោមពូកលុះត្រាតែមានការចាំបាច់ ផ្គត់ផ្គង់សម្ភារប្រើប្រាស់ផ្ទាល់ខ្លួនតាមតម្រូវការជំនួសឱ្យការដាក់ជាប្រចាំ ប្រើប្រាស់ដបដែលអាចប្រើប្រាស់ឡើងវិញបាន កម្រិតផលិតផលប្លាស្ទិកប្រើម្តងបោះចោល និងកាត់បន្ថយការខ្ជះខ្ជាយអាហារនៅភោជនីយដ្ឋាន។

ទន្ទឹមនឹងនោះ ការកែលម្អប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យដំណើរការប្រសើរបំផុត ការកែសម្រួលលំហូរទឹក ការគ្រប់គ្រងកាកសំណល់នៅតំបន់ផ្ទះបាយ ការអនុវត្តប្រព័ន្ធគ្រប់គ្រងអគារ និងឧបករណ៍វាស់វែងឆ្លាតវៃ អាចជួយគ្រឹះស្ថានស្នាក់នៅកំណត់អត្តសញ្ញាណប្រភពនៃការប្រើប្រាស់ខ្ជះខ្ជាយដែលមិនចាំបាច់ ដើម្បីមានវិធានការកាត់បន្ថយប្រកបដោយភាពសមស្រប។

យោងតាមអ្នកជំនាញ និងសហគ្រាសនានាដែលបានចូលរួមក្នុងកម្មវិធី ការអភិវឌ្ឍប្រកបដោយចីរភាពកំពុងក្លាយជាកត្តាមួយក្នុងចំណោមកត្តាទាំងឡាយដែលជះឥទ្ធិពលដល់ការសម្រេចចិត្តជ្រើសរើសកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរជាបណ្តើរៗ។

អាស្រ័យហេតុនេះ បណ្តាសណ្ឋាគារមិនអាចត្រឹមតែឈប់នៅការផ្សព្វផ្សាយរូបភាព “បៃតង” ប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវស្តែងចេញតាមរយៈការផ្លាស់ប្តូរជាក់ស្តែងនានានៅក្នុងសកម្មភាពប្រចាំថ្ងៃ។

ការសន្សំសំចៃថាមពល ការកាត់បន្ថយកាកសំណល់ ឬការប្រើប្រាស់ផលិតផលដែលជាមិត្តនឹងបរិស្ថាន ទាំងឆ្លើយតបបានតាមការរំពឹងទុកកាន់តែខ្ពស់របស់អតិថិជន ទាំងអាចនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់សហគ្រាស។

កំណើនទេសចរណ៍បង្កើតបន្ថែមនូវសម្ពាធលើកកម្ពស់ស្តង់ដារ

តម្រូវការធ្វើបរិវត្តកម្មកាន់តែមានភាពច្បាស់ក្រឡែតឡើង នៅពេលដែលទីផ្សារទេសចរណ៍ទីក្រុង Ho Chi Minh កំពុងមានកំណើនយ៉ាងខ្លាំងក្លា។

ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ ទីក្រុងបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧,១ លានលើកនាក់ និងភ្ញៀវទេសចរក្នុងស្រុកជិត ៣១,៧ លានលើកនាក់។ ចំណូលសរុបពីវិស័យទេសចរណ៍ប៉ាន់ស្មានសម្រេចបានជាង ២៣៧ ០០០ ប៊ីលានដុង កើនឡើង ៥៥,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

ចំណូលពីសេវាកម្មស្នាក់នៅ និងហូបចុកសម្រេចបានជាង ១៣៩ ០០០ ប៊ីលានដុង កើនឡើង ១៣,៧% ដោយឡែកវិស័យស្នាក់នៅកើនឡើង ១២%។

សន្ទុះកំណើននៃបរិមាណភ្ញៀវ និងចំណូល បានបើកចេញនូវកាលានុវត្តភាពសម្រាប់វិស័យសណ្ឋាគារ ប៉ុន្តែទន្ទឹមនឹងនោះក៏បង្កើតបន្ថែមនូវសម្ពាធលើសមត្ថភាពប្រកួតប្រជែងផងដែរ។

ទីក្រុង Ho Chi Minh ជំរុញការអនុវត្តស្តង់ដារបៃតង និង ESG នៅក្នុងសណ្ឋាគារ។
ទីក្រុង Ho Chi Minh ជំរុញការអនុវត្តស្តង់ដារបៃតង និង ESG នៅក្នុងសណ្ឋាគារ។

បណ្តាគ្រឹះស្ថានស្នាក់នៅនាពេលបច្ចុប្បន្ន មិនត្រឹមតែប្រកួតប្រជែងតាមរយៈទីតាំង ភាពងាយស្រួល ឬតម្លៃបន្ទប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែត្រូវយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ការសន្សំសំចៃទឹក ការកាត់បន្ថយកាកសំណល់ ការកម្រិតប្លាស្ទិកប្រើម្តងបោះចោល ព្រមទាំងការទទួលខុសត្រូវចំពោះពលករ និងសហគមន៍ផងដែរ។

ទន្ទឹមនឹងតម្រូវការធ្វើបៃតងកម្ម ធនធានមនុស្សគឺជាកត្តាគន្លឹះមួយ។ នៅពេលដែលចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើងយ៉ាងឆាប់រហ័ស បុគ្គលិកសណ្ឋាគារត្រូវតែមានសមត្ថភាពបម្រើក្រុមភ្ញៀវផ្សេងៗគ្នាទាំងផ្នែកវប្បធម៌ អាកប្បកិរិយា ភាសា និងការរំពឹងទុក។

ហេតុដូច្នេះហើយ ជំនាញនានាដូចជាការប្រាស្រ័យទាក់ទងអន្តរវប្បធម៌ ការគ្រប់គ្រងបទពិសោធន៍អតិថិជន និងការដោះស្រាយស្ថានការណ៍ កាន់តែបានក្លាយជាតម្រូវការដ៏សំខាន់សម្រាប់កម្លាំងពលកម្មនៅក្នុងវិស័យស្នាក់នៅ។

បន្ទាប់ពីកម្មវិធីស្តីពី ESG មន្ទីរទេសចរណ៍ទីក្រុង Ho Chi Minh គ្រោងនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលនានាស្តីពីការគ្រប់គ្រងបទពិសោធន៍អតិថិជន ការប្រាស្រ័យទាក់ទងអន្តរវប្បធម៌ ការដោះស្រាយស្ថានការណ៍ និងប្រតិបត្តិការ ផ្គត់ផ្គង់សេវាកម្មសណ្ឋាគារផ្សារភ្ជាប់ជាមួយស្តង់ដារបៃតង។

ដោយសារល្បឿនកំណើននៃទីផ្សារ វិស័យសណ្ឋាគារទីក្រុង Ho Chi Minh កំពុងឈរនៅចំពោះមុខតម្រូវការធ្វើបរិវត្តកម្មលើពីរទិដ្ឋភាព៖ លើកកម្ពស់គុណភាពសេវាកម្មដើម្បីឆ្លើយតបនឹងចំនួនភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង និងធ្វើបៃតងកម្មសកម្មភាពនានាសំដៅសម្របខ្លួនទៅនឹងនិន្នាការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នៅពេលដែលស្តង់ដារបៃតងត្រូវបានបញ្ចូលទៅក្នុងអភិបាលកិច្ចជំនួសឱ្យការត្រឹមតែឈប់នៅការទទួលបានវិញ្ញាបនបត្រ នេះមិនត្រឹមតែជាតម្រូវការផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាយុទ្ធសាស្ត្រធុរកិច្ច ជួយឱ្យគ្រឹះស្ថានស្នាក់នៅសន្សំសំចៃការចំណាយ លើកកម្ពស់បទពិសោធន៍អតិថិជន និងបង្កើនភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍ទីក្រុង Ho Chi Minh នៅលើទីផ្សារអន្តរជាតិ៕

បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ
យុគសម័យ - នៅព្រឹកថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ២៥ សង្កាត់ហ័នគៀម និងការិយាល័យបោះឆ្នោតលេខ១ សង្កាត់វិញហ៊ុង (ហាណូយ) បានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនសម្រាប់អាណត្តិ២០២៦-២០៣១។
វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
យុគសម័យ - យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា នារសៀលថ្ងៃទី ០៦ ខែឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីញូវដេលី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសម្របសម្រួលជាមួយក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា រៀបចំ “វេទិកានវានុវត្តន៍វៀតណាម - ឥណ្ឌា” ក្រោមប្រធានបទ៖ “សហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល”។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានអញ្ជើញចូលរួម និងមានប្រសាសន៍ដឹកនាំនៅក្នុងវេទិកានេះ។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧
ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម
តភ្ជាប់មជ្ឈមណ្ឌលបច្ចេកវិទ្យានានារបស់ប្រេស៊ីលជាមួយវៀតណាម
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ពីការបន្ស៊ាំ ឆ្ពោះទៅកាន់ការម្ចាស់ការកសាងលំហអភិវឌ្ឍន៍

អានច្រើនបំផុត

ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ
ពីការបន្ស៊ាំ ឆ្ពោះទៅកាន់ការម្ចាស់ការកសាងលំហអភិវឌ្ឍន៍
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ