ជំរុញល្បឿននៃការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនច្បារ Le Thi Rieng

08:08 | 17/08/2026 វ៉ាន់ណាំ

យុគសម័យ - ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងបន្ទាន់ កម្លាំងស្វែងរកខិតខំប្រឹងប្រែងបញ្ចប់ការងារប្រមូលផ្តុំនៅសួនច្បារ Le Thi Rieng មុនខែវិច្ឆិកា ឆ្នាំ ២០២៦។

បណ្តាមូលដ្ឋានជាច្រើនជំរុញល្បឿននៃការយកសំណាក ADN ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី

នាថ្ងៃទី ១៤ ខែសីហា បណ្តាកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុងហូជីមិញ (TP.HCM) បានបន្តអនុវត្តការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅទីតាំងទី ២ (តំបន់ B) ព្រមទាំងពង្រីកវិសាលភាពនៃការស្វែងរកនៅតំបន់ A និងតំបន់ B សួនច្បារ Le Thi Rieng។

កម្លាំងសមត្ថកិច្ចបន្តពង្រីកការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅសួនច្បារ Le Thi Rieng។
កម្លាំងសមត្ថកិច្ចបន្តពង្រីកការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅសួនច្បារ Le Thi Rieng។

ក្នុងថ្ងៃទី ១៤ ខែសីហា កម្លាំងបំពេញភារកិច្ចបានរកឃើញ និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ អដ្ឋិធាតុ និងវត្ថុអនុស្សាវរីយ៍យុទ្ធជនពលីចំនួន ៣ ឈុត នៅតំបន់ B។

ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែសីហា បណ្តាកម្លាំងបានរកឃើញ និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣២១ អដ្ឋិធាតុ ក្នុងនោះមាន ១៨២ អដ្ឋិធាតុមានវត្ថុអនុស្សាវរីយ៍។ ចំនួនអដ្ឋិធាតុដែលត្រូវបានប្រមូលផ្តុំរួមមាន អដ្ឋិធាតុដាច់ដោយឡែកចំនួន ២៨៨ អដ្ឋិធាតុ និងអដ្ឋិធាតុចំនួន ៣៣ នៅទីតាំងផ្នូររួមចំនួន ៨ កន្លែង ក្នុងនោះមាន ២ ទីតាំងនៅតំបន់ A និង ៦ ទីតាំងនៅតំបន់ B។

ឧត្តមសេនីយ៍ទោ Nguyen Thanh Trung (ទីពីរពីរាប់ពីស្តាំមក) ពិនិត្យការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅសួនច្បារ Le Thi Rieng។
ឧត្តមសេនីយ៍ទោ Nguyen Thanh Trung (ទីពីរពីរាប់ពីស្តាំមក) ពិនិត្យការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅសួនច្បារ Le Thi Rieng។

ឧត្តមសេនីយ៍ទោ Nguyen Thanh Trung ស្នងការនយោបាយនៃបញ្ជាការដ្ឋាន ទីក្រុងហូជីមិញ អនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំទីក្រុងស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានឱ្យដឹងថា ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងបន្ទាន់ កម្លាំងស្វែងរកខិតខំប្រឹងប្រែងបញ្ចប់ការងារប្រមូលផ្តុំនៅសួនច្បារ Le Thi Rieng មុនខែវិច្ឆិកា ឆ្នាំ ២០២៦៖ «ទីក្រុងហូជីមិញនៅសល់រហូតដល់ទៅ ១២ ទីតាំងទៀតដែលសង្ស័យថាមានរណ្តៅកប់សពរួមនៃបណ្តាយុទ្ធជនពលី។ ប្រសិនបើយើងមិនបន្ទាន់ មិនប្តេជ្ញាចិត្តខ្ពស់ និងមិនជំរុញល្បឿនឱ្យបានលឿនទេ គឺពិតជាពិបាកបញ្ចប់ភារកិច្ចនេះណាស់ ជាពិសេសគឺនៅក្នុងយុទ្ធនាការ ៥០០ ថ្ងៃយប់ រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧។ ហេតុដូច្នោះហើយ បងប្អូនមានការប្តេជ្ញាចិត្តខ្ពស់ណាស់ មានការទទួលខុសត្រូវខ្ពស់ណាស់ ធ្វើការផ្លាស់ប្តូរវេនគ្នាដើម្បីពង្រីក ឆ្លៀតគ្រប់ម៉ោង គ្រប់នាទី គ្រប់វិនាទី ដើម្បីស្វែងរកបណ្តាយុទ្ធជនពលីនៅសួនច្បារ Le Thi Rieng»៕

បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ
យុគសម័យ - រដូវប្រាំង ២០២៥ - ២០២៦ បណ្តាក្រុមប្រមូលផ្តុំរបស់ វៀតណាម បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៣ អដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម។
អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ ត្រូវបានរកឃើញនៅឧទ្យាន Le Thi Rieng អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦៨ ត្រូវបានរកឃើញនៅឧទ្យាន Le Thi Rieng
យុគសម័យ - នាថ្ងៃទី ០១ ខែសីហា កម្លាំងស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ចំណុះបញ្ជាការដ្ឋានទីក្រុងហូជីមិញ បានបន្តពង្រីកវិសាលភាពនៃការជីកកាយនៅតំបន់ ខេ នៃឧទ្យានLe Thi Rieng និងបានរកឃើញបន្ថែមនូវអដ្ឋិធាតុយុទ្ធជនពលីចំនួន ០៨ ទៀត។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧
ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម
តភ្ជាប់មជ្ឈមណ្ឌលបច្ចេកវិទ្យានានារបស់ប្រេស៊ីលជាមួយវៀតណាម
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ពីការបន្ស៊ាំ ឆ្ពោះទៅកាន់ការម្ចាស់ការកសាងលំហអភិវឌ្ឍន៍

អានច្រើនបំផុត

ជំរុញល្បឿននៃការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនច្បារ Le Thi Rieng
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១
ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី
ខេត្ត Nghe An៖ ប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១១ ខ្នង នៅឃុំ Yen Thanh
ខេត្ត Tuyen Quang ស្វែងរកព័ត៌មានអំពីយុទ្ធជនពលីចំនួន ១.០៩៣ នាក់ដែលមិនទាន់ត្រូវបានប្រមូលផ្តុំ