មនុស្សជាង ១០០.០០០ នាក់បានចុះឈ្មោះដើរ ដោយឆ្ពោះទៅរកកំណត់ត្រាពិភពលោក Guinness

09:02 | 30/08/2026 ឌឿងង្វៀន

យុគសម័យ - នាព្រឹកថ្ងៃទី ៣០ សីហា ប្រជាជននៅតាមបណ្តាខេត្ត ក្រុងចំនួន ៣៤ ទូទាំងប្រទេស នឹងចូលរួមព្រមៗគ្នាក្នុងយុទ្ធនាការដើរ «រួមជាមួយវៀតណាមឈានទៅមុខ» ឆ្នាំ ២០២៦ ដោយឆ្ពោះទៅរកការបង្កើតកំណត់ត្រាពិភពលោក Guinness ស្តីពីសកម្មភាពដើរដើម្បីបរិស្ថានដែលប្រព្រឹត្តទៅក្នុងពេលតែមួយ។

ទីក្រុង Ha Noi បាញ់កាំជ្រួចនៅទីតាំងចំនួន ៥ អបអរសាទរទិវាបុណ្យជាតិ ២ កញ្ញា ទីក្រុង Can Tho គ្របដណ្តប់ដោយពណ៌ក្រហមឆើតឆាយអបអរសាទរបុណ្យជាតិ ២ កញ្ញា
មនុស្សជាង ១ ម៉ឺននាក់បានចូលរួមដើរនៅ Ha Noi ក្នុងព្រឹត្តិការណ៍ «រួមជាមួយវៀតណាមឈានទៅមុខ» ឆ្នាំ ២០២៥។
មនុស្សជាង ១ ម៉ឺននាក់បានចូលរួមដើរនៅ Ha Noi ក្នុងព្រឹត្តិការណ៍ «រួមជាមួយវៀតណាមឈានទៅមុខ» ឆ្នាំ ២០២៥។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយកាសែត Nhan Dan សហការជាមួយក្រសួងនគរបាល ដោយចាប់ផ្តើមនៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ៣០ សីហា នៅតាមបណ្តាខេត្ត ក្រុងចំនួន ៣៤។

ជាមួយនឹងសារ «១០ ពាន់លានជំហានបៃតង - ដើម្បីវៀតណាមរឹងមាំ និងចីរភាព» យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា ទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជន (ថ្ងៃទី ១៩ ខែសីហា) និងបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា)។

សកម្មភាពដើរព្រមៗគ្នាត្រូវបានរំពឹងថានឹងជំរុញចលនាហ្វឹកហាត់សុខភាព ពង្រឹងការតភ្ជាប់ពីថ្នាក់កណ្តាលដល់មូលដ្ឋាន ព្រមទាំងអះអាងពីសមត្ថភាពតភ្ជាប់សហគមន៍របស់វៀតណាមនៅលើផែនទីអន្តរជាតិ។

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ សីហា លោក Le Quoc Minh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និពន្ធនាយកកាសែត Nhan Dan អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម បានឱ្យដឹងថា តំណាង Guinness នឹងមកកាន់វៀតណាមដើម្បីបញ្ជាក់ទទួលស្គាល់កំណត់ត្រា។

លោក Le Quoc Minh បានឱ្យដឹងថា៖ «បទប្បញ្ញត្តិរបស់ Guinness គឺច្បាស់លាស់ និងជាក់លាក់ណាស់ ពួកគេត្រូវតែមានទិន្នន័យ ត្រូវតែមានភាគីទីបីធ្វើការបញ្ជាក់ទើបត្រូវបានទទួលស្គាល់»។

ក្រៅពីគោលដៅឆ្ពោះទៅរកការបង្កើតកំណត់ត្រាពិភពលោក កម្មវិធីនេះនៅបានផ្សព្វផ្សាយរបៀបរស់នៅបៃតង លើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយការបំភាយឧស្ម័នឆ្ពោះទៅរក Net Zero និងជំរុញចលនា «ប្រជាជនទាំងមូលហ្វឹកហាត់កាយសម្បទាតាមគំរូលោកប្រធាន Ho Chi Minh ដ៏មហិមា»។

ច្រកព័ត៌មានអនឡាញ cungvietnamtienbuoc.nhandan.vn បច្ចុប្បន្នត្រូវបានបើកឱ្យដំណើរការដើម្បីឱ្យប្រជាជនចុះឈ្មោះ និងសន្សំបណ្តុំជំហានជើង។ គិតមកទល់ពេលនេះ មនុស្សជាង ១០៤.០០០ នាក់បានចុះឈ្មោះចូលរួម ដែលក្នុងនោះ Ha Noi និងទីក្រុង Ho Chi Minh សុទ្ធតែមានចំនួនជាង ១២.០០០ នាក់។

កាលពីឆ្នាំ ២០២៥ កម្មវិធីដើរ «រួមជាមួយវៀតណាមឈានទៅមុខ» បានតភ្ជាប់ប្រជាជននៅតាមបណ្តាខេត្ត ក្រុងចំនួន ៣៤ និងឃុំ សង្កាត់ចំនួន ៣.៣២១ នៅទូទាំងប្រទេស។

ជាមួយនឹងមនុស្សចូលរួមជាង ១,២ លាននាក់ កម្មវិធីនេះបានកត់ត្រាជំហានជើងជាង ៦ ពាន់លានជំហាន ដោយរួមចំណែកផ្សព្វផ្សាយស្មារតីហ្វឹកហាត់កាយសម្បទា សាមគ្គីភាពសហគមន៍ និងក្តីស្រឡាញ់ចំពោះស្រុកកំណើត និងមាតុភូមិ៕

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
យុគសម័យ - រដ្ឋាភិបាលទើបតែបានប្រកាសឱ្យប្រើប្រាស់អនុក្រឹត្យលេខ ២៨៦/២០២៦/NĐ-CP កំណត់យន្តការសម្របសម្រួលរវាងបណ្តាក្រសួង ស្ថាប័នថ្នាក់ក្រសួង គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនៅក្នុងការងារគ្រប់គ្រងការចូលប្រទេស ការចេញប្រទេស ការឆ្លងកាត់ព្រមទាំងការស្នាក់នៅរបស់ជនបរទេសនៅឯវៀតណាម។
បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា បណ្តាគោលដៅដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិ ២ កញ្ញា
យុគសម័យ - ចុងរដូវក្តៅ និងថ្ងៃឈប់សម្រាកដ៏វែងក្នុងឱកាសបុណ្យជាតិ ២ កញ្ញា គឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារក្នុងការចំណាយពេលវេលាជាមួយគ្នា មុនពេលឈានចូលឆ្នាំសិក្សាថ្មី សម្រាប់ក្រុមមិត្តភក្តិធ្វើដំណើរកម្សាន្តតាមឆ្នេរសមុទ្រ និងសម្រាប់គូស្នេហ៍ស្វែងរកទីកន្លែងលម្ហែកាយដើម្បីទទួលយកភាពឯកជន។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពីរដូវស្លឹកឈើជ្រុះឯករាជ្យ ដល់សេចក្តីប្រាថ្នាវៀតណាមខ្លាំងមាំមួន
ទីក្រុង Ho Chi Minh ប្រគល់ផ្លាកសញ្ញាបក្សជូនចំពោះបណ្តាសមាជិកបក្សជើងចាស់ ក្នុងឱកាសបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
ឯកសារជាង ២៥០ បង្ហាញឡើងវិញនូវបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៦ ផ្សារភ្ជាប់ជាមួយលោកប្រធាន Ho Chi Minh
"ខ្សែរថភ្លើងឯករាជ្យ" រំលឹកឡើងវិញនូវអនុស្សាវរីយ៍រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ
មនុស្សជាង ១០០.០០០ នាក់បានចុះឈ្មោះដើរ ដោយឆ្ពោះទៅរកកំណត់ត្រាពិភពលោក Guinness

អានច្រើនបំផុត

ពីការបន្ស៊ាំ ឆ្ពោះទៅកាន់ការម្ចាស់ការកសាងលំហអភិវឌ្ឍន៍
ពង្រីកតួនាទីរបស់មនុស្សចាស់នៅក្នុងខឿន "សេដ្ឋកិច្ចប្រាក់" ដោយបច្ចេកវិទ្យាឌីជីថល
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម