ទីក្រុង Can Tho គ្របដណ្តប់ដោយពណ៌ក្រហមឆើតឆាយអបអរសាទរបុណ្យជាតិ ២ កញ្ញា

08:02 | 29/08/2026 ឌឿងង្វៀន

យុគសម័យ - នៅក្នុងថ្ងៃទាំងឡាយនៃខែសីហា បណ្តាដងផ្លូវ និងតំបន់ប្រជាជនជាច្រើននៅ Can Tho ត្រូវបានតុបតែងលម្អយ៉ាងស្រស់បំព្រងដោយទង់បក្ស ទង់ជាតិ ប៉ាណូ ផ្ទាំងរូបភាពផ្សព្វផ្សាយ និងបដា បង្កើតបរិយាកាសយ៉ាងឱឡារិក សំដៅឆ្ពោះទៅរកការរំលឹកខួប ៨១ ឆ្នាំនៃជោគជ័យបដិវត្តន៍ខែសីហា និងបុណ្យជាតិ ២ កញ្ញា។

ទីក្រុង Can Tho កសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដើម្បីបង្កើតកម្លាំងចលករកំណើនថ្មី ទីក្រុង Can Tho តភ្ជាប់ធនធាន បង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឯកភាព

ចាប់ពីតំបន់កណ្តាលរហូតដល់បណ្តាសង្កាត់ តំបន់ប្រជាជន ពណ៌ក្រហមនៃទង់ជាតិបានលេចធ្លោនៅលើដងផ្លូវជាច្រើននៃទីក្រុង Can Tho។

ស្រស់បំព្រងដោយទង់ និងផ្កា នៅក្នុងថ្ងៃទាំងឡាយនៃខែសីហា នៅតំបន់ស្តូបលោកប្រធាន Ho Chi Minh នៅកំពង់ផែ Ninh Kieu ទីក្រុង Can Tho។
ស្រស់បំព្រងដោយទង់ និងផ្កា នៅក្នុងថ្ងៃទាំងឡាយនៃខែសីហា នៅតំបន់ស្តូបលោកប្រធាន Ho Chi Minh នៅកំពង់ផែ Ninh Kieu ទីក្រុង Can Tho។

ទង់ និងផ្កាត្រូវបានតុបតែងលម្អយ៉ាងព្រមៗគ្នា លាតសន្ធឹងតាមបណ្តោយជួរវិថី បង្កើតជាចំណុចលេចធ្លោសម្រាប់ទស្សនីយភាពទីក្រុង និងរួមចំណែកធ្វើឱ្យបរិយាកាសអបអរសាទរបុណ្យធំរបស់ប្រទេសជាតិកាន់តែមានភាពផុសផុល។

នៅតាមទីស្នាក់ការស្ថាប័ន អង្គភាពនានា ការងារតុបតែងត្រូវបានអនុវត្តយ៉ាងឱឡារិក និងព្រមៗគ្នា។ ទង់បក្ស ទង់ជាតិ ត្រូវបានរៀបចំយ៉ាងលេចធ្លោ រួមជាមួយប៉ាណូ ពាក្យស្លោកឃោសនា បង្កើតបរិយាកាសនយោបាយយ៉ាងផុសផុល នៅក្នុងថ្ងៃទាំងឡាយនៃខែសីហាជាប្រវត្តិសាស្ត្រ។
នៅតាមទីស្នាក់ការស្ថាប័ន អង្គភាពនានា ការងារតុបតែងត្រូវបានអនុវត្តយ៉ាងឱឡារិក និងព្រមៗគ្នា។ ទង់បក្ស ទង់ជាតិ ត្រូវបានរៀបចំយ៉ាងលេចធ្លោ រួមជាមួយប៉ាណូ ពាក្យស្លោកឃោសនា បង្កើតបរិយាកាសនយោបាយយ៉ាងផុសផុល នៅក្នុងថ្ងៃទាំងឡាយនៃខែសីហាជាប្រវត្តិសាស្ត្រ។

ទន្ទឹមនឹងនោះ រូបភាពលោកប្រធាន Ho Chi Minh រួមជាមួយបណ្តាប៉ាណូ ពាក្យស្លោកឃោសនា ត្រូវបានរៀបចំនៅតាមទីតាំងជាច្រើនដែលងាយស្រួលមើលឃើញ។ លំហទីក្រុងអាស្រ័យហេតុនេះ ទាំងត្រូវបានបង្កើតរូបរាងថ្មី ទាំងក្លាយជាទីកន្លែងឃោសនាបែបគំហើញអំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្រជាតិ។

ពណ៌ក្រហមនៃទង់បក្ស ទង់ជាតិ រួមជាមួយរូបភាពលោកប្រធាន Ho Chi Minh លេចធ្លោ យ៉ាងឱឡារិកនៅលើបណ្តាដងផ្លូវ តំបន់ប្រជាជន បង្កើតបរិយាកាសដ៏មហោឡារិក និងស្រស់បំព្រង សំដៅឆ្ពោះទៅរកការរំលឹកខួបបដិវត្តន៍ខែសីហា និងបុណ្យជាតិ ២-៩។
ពណ៌ក្រហមនៃទង់បក្ស ទង់ជាតិ រួមជាមួយរូបភាពលោកប្រធាន Ho Chi Minh លេចធ្លោ យ៉ាងឱឡារិកនៅលើបណ្តាដងផ្លូវ តំបន់ប្រជាជន បង្កើតបរិយាកាសដ៏មហោឡារិក និងស្រស់បំព្រង សំដៅឆ្ពោះទៅរកការរំលឹកខួបបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។

ឆ្នាំនេះ បរិយាកាសនៃការរំលឹកខួប ៨១ ឆ្នាំនៃទិវាជោគជ័យបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦) និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥​ ដល់ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៦) បានរីកសាយភាយនៅលើគ្រប់ដងផ្លូវ និងតំបន់ប្រជាជននៃទីក្រុង។

ជ្រុងវិថីនីមួយៗដែលត្រូវបានតុបតែងលម្អ បានរួមចំណែកបន្ថែមពណ៌សម្បុរសម្រាប់ Can Tho នៅក្នុងថ្ងៃទាំងឡាយនៃខែសីហាជាប្រវត្តិសាស្ត្រ៕

សហគមន៍ជនវៀតណាមនៅកម្ពុជាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ សហគមន៍ជនវៀតណាមនៅកម្ពុជាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ
យុគសម័យ - សហគមន៍វៀតណាមដែលចូលរួមក្នុងការប្រមូលផ្តុំបានរីករាយនឹងការសម្តែងពិសេសរបស់សិល្បករមកពីមហោស្រពតន្ត្រី និងរបាំប្រពៃណី Bong Sen (ទីក្រុងហូជីមិញ)។
មិត្តភក្តិអន្តរជាតិ ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាម ក្នុងទិវាបុណ្យជាតិខួបលើកទី ៨០ របស់ខ្លួន មិត្តភក្តិអន្តរជាតិ ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាម ក្នុងទិវាបុណ្យជាតិខួបលើកទី ៨០ របស់ខ្លួន
យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា អង្គការ និងបុគ្គលជាច្រើនដែលជាមិត្តភ័ក្តិនិងដៃគូរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានផ្ញើលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

អានច្រើនបំផុត

វប្បធម៌ Cham Islam គឺជាចំណុចលេចធ្លោនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាមក្នុងខែតុលា
វៀតណាមទទួលស្វាគមន៍ភ្ញៀវអន្តរជាតិបាន ១៧,៧ លាននាក់
វៀតណាមជាប់ចំណាត់ថ្នាក់ Top 10 គោលដៅទេសចរណ៍ដែលទទួលបានការពេញនិយមបំផុត
ទេសចរណ៍វៀតណាមផ្លាស់ប្តូរពីការបង្កើនចំនួនភ្ញៀវទេសចរ ឆ្ពោះទៅកាន់ការលើកកម្ពស់គុណភាពនៃកំណើន
លើកកម្ពស់តម្លៃវប្បធម៌ឱ្យក្លាយជាប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ