អភិវឌ្ឍកម្លាំងផលិតកម្មថ្មីនៅលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

11:06 | 24/08/2026 ម៉ាញដាត

យុគសម័យ - ក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មលើកទីបួនកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា បច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវវិធីសាស្ត្រផលិតកម្ម ការគ្រប់គ្រង និងជីវភាពសង្គម។ ការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ហេតុដូច្នេះហើយត្រូវបានកំណត់ថាជាកម្លាំងចលករដ៏សំខាន់មួយ ដើម្បីឱ្យវៀតណាមលើកកម្ពស់ផលិតភាព សមត្ថភាពប្រកួតប្រជែង និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

វាស់វែងប្រសិទ្ធភាពគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយផលិតភាព និងសមត្ថភាពប្រកួតប្រជែង តភ្ជាប់មជ្ឈមណ្ឌលបច្ចេកវិទ្យានានារបស់ប្រេស៊ីលជាមួយវៀតណាម
អភិវឌ្ឍកម្លាំងផលិតកម្មថ្មីនៅលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អភិវឌ្ឍកម្លាំងផលិតកម្មថ្មីនៅលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

បដិវត្តន៍ឧស្សាហកម្មលើកទីបួន កំពុងជំរុញការកកើត និងការអភិវឌ្ឍនៃកម្លាំងផលិតកម្មថ្មីនៅលើទូទាំងពិភពលោក។ ចំពោះមុខនិន្នាការនោះ បក្ស និងរដ្ឋវៀតណាមបានកំណត់ថា ការអភិវឌ្ឍកម្លាំងផលិតកម្មទំនើបផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ គឺជាតម្រូវការប្រកបដោយវត្ថុបំណងនៃដំណើរការអភិវឌ្ឍ។

ទោះជាយ៉ាងណាក៏ដោយ បានលេចចេញនូវទឡ្ហីករណ៍នានាដែលយល់ឃើញថា ការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីផ្អែកលើបច្ចេកវិទ្យាឌីជីថល អាចនាំឱ្យមាន «ការប្រែប្រួលធាតុពិត» នៃសង្គមនិយម ឬការអនុវត្តបញ្ញាសិប្បនិម្មិត ស្វ័យប្រវត្តិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នឹងបង្កើនវិសមភាព ធ្វើឱ្យវៀតណាមឃ្លាតឆ្ងាយពីគោលដៅសមធម៌សង្គម។

ទស្សនៈទាំងនេះបានបំភ្លៃខ្លឹមសារពិតនៃបញ្ហា ខ្វះមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ស្តែង ផ្ទុយនឹងគោលការណ៍គ្រឹះនៃលទ្ធិម៉ាក្ស-លេនីន គំនិត Ho Chi Minh ក៏ដូចជាទស្សនៈដ៏ឥតងាករេរបស់បក្សកុម្មុយនីស្តវៀតណាម ស្តីពីការកសាងសង្គមនិយមក្នុងយុគសម័យថ្មី។

ការអភិវឌ្ឍកម្លាំងផលិតកម្ម គឺជាតម្រូវការប្រកបដោយវត្ថុបំណង

C.Mác និង Ph.Ăngghen បានចង្អុលបង្ហាញថា ការអភិវឌ្ឍនៃប្រវត្តិសាស្ត្រមនុស្សជាតិ ពិចារណាដល់ទីបំផុត គឺផ្សារភ្ជាប់ជាមួយការអភិវឌ្ឍនៃកម្លាំងផលិតកម្ម និងដំណើរការជំនួសបណ្តាទំនាក់ទំនងផលិតកម្មដែលបានហួសសម័យ ដោយបណ្តាទំនាក់ទំនងផលិតកម្មដែលសមស្របជាងជាមួយកម្រិតអភិវឌ្ឍន៍ថ្មី។

ហេតុដូច្នេះហើយ ការកសាងសង្គមនិយមមិនអាចកាត់ផ្តាច់ចេញពីភារកិច្ចអភិវឌ្ឍកម្លាំងផលិតកម្មទំនើបដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឡើយ។ ឧត្តមភាពនៃសង្គមនិយមជាបឋមត្រូវតែត្រូវបានបង្ហាញឡើងតាមរយៈផលិតភាពពលកម្មខ្ពស់ជាង និងមូលដ្ឋានសម្ភារ-បច្ចេកទេសជឿនលឿនជាងមូលធននិយម។

ពីទស្សនៈទ្រឹស្តីនៃលទ្ធិម៉ាក្ស ធាតុពិតនៃរបបសង្គមមួយ មិនមែនដោយសារបច្ចេកវិទ្យា ឬកម្រិតអភិវឌ្ឍន៍នៃកម្លាំងផលិតកម្មជាអ្នកកំណត់នោះទេ ប៉ុន្តែអាស្រ័យលើគោលដៅអភិវឌ្ឍន៍ លក្ខណៈនៃទំនាក់ទំនងផលិតកម្ម និងផលប្រយោជន៍ទាំងឡាយណាដែលរបបនោះសំដៅឆ្ពោះទៅរក។

បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ទិន្នន័យធំ ឬសេដ្ឋកិច្ចឌីជីថល ដោយខ្លួនឯងផ្ទាល់ មិនបានផ្ទុកនូវធាតុពិតមូលធននិយម ឬសង្គមនិយមឡើយ។ ទាំងនេះគឺជាសមិទ្ធផលរបស់មនុស្សជាតិ ដែលអាចត្រូវបានប្រើប្រាស់សម្រាប់គោលដៅនយោបាយ-សង្គមខុសៗគ្នា អាស្រ័យលើប្រធានកម្មសិទ្ធិ ការគ្រប់គ្រង និងវិធីសាស្ត្រប្រើប្រាស់។

នៅក្នុងសង្គមនិយម បច្ចេកវិទ្យាមិនត្រូវបានប្រើប្រាស់ត្រឹមតែដើម្បីបង្កើនផលចំណេញជាអតិបរមាសម្រាប់ក្រុមមនុស្សតូចមួយនោះទេ ប៉ុន្តែសំដៅឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជំរុញវឌ្ឍនភាព និងសមធម៌សង្គម បង្រួមគម្លាតនៃការអភិវឌ្ឍ និងបម្រើផលប្រយោជន៍របស់ប្រជាជនភាគច្រើន។

នៅក្នុងដំណើរការផ្លាស់ប្តូរថ្មីទាំងមូល បក្សតែងតែអះអាងថា ការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី និងទំនើប គឺជាតម្រូវការប្រកបដោយវត្ថុបំណងនៃដំណាក់កាលអន្តរកាលឈានទៅរកសង្គមនិយម។

ឯកសារមហាសន្និបាតលើកទី XIV បានសង្កត់ធ្ងន់លើតម្រូវការ «ផ្តោតលើការដាក់ឱ្យអនុវត្តរបកគំហើញអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី និងទំនើប» តាមរយៈនោះ បង្កើតបាននូវកម្លាំងចលករកំណើនថ្មីៗ លើកកម្ពស់ផលិតភាពពលកម្ម និងសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។

ទន្ទឹមនឹងការអភិវឌ្ឍបច្ចេកវិទ្យា បក្សបានកំណត់ថាកម្លាំងផលិតកម្មថ្មីត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍវប្បធម៌ដែលជាគ្រឹះស្មារតី កម្លាំងខាងក្នុង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

ការណ៍នោះក៏បានដាក់ចេញនូវតម្រូវការកសាងខឿនអប់រំទំនើប បណ្តុះបណ្តាល និងប្រើប្រាស់ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ទាក់ទាញ និងប្រើប្រាស់ជាសំខាន់នូវធនធានមនុស្សដែលមានទេពកោសល្យ អភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយអំពីសីលធម៌ បញ្ញា ការទទួលខុសត្រូវជាពលរដ្ឋ មនសិការជាតិ និងសមត្ថភាពច្នៃប្រឌិត។

បច្ចេកវិទ្យាត្រូវតែបម្រើមនុស្ស និងការអភិវឌ្ឍសង្គម

បណ្តាសមិទ្ធផលរបស់វៀតណាមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី គឺជាសក្ខីភាពជាក់ស្តែងដែលច្រានចោលទស្សនៈដែលយល់ឃើញថា ការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល នឹងធ្វើឱ្យផ្លាស់ប្តូរធាតុពិតនៃសង្គមនិយម។

នៅក្នុងយុគសម័យឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មិនត្រឹមតែជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងធាតុផ្សំនីមួយៗដែលបង្កើតជាកម្លាំងផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែប្រែក្លាយទៅជាកម្លាំងផលិតកម្មផ្ទាល់ ជំរុញផលិតកម្មសង្គម និងលើកកម្ពស់ផលិតភាពពលកម្ម។

លទ្ធផលសម្រេចបានទាំងឡាយក្នុងបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ហេតុដូច្នេះហើយ មិនត្រឹមតែរួមចំណែកអភិវឌ្ឍកម្លាំងផលិតកម្ម ជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចថ្នាក់ជាតិ និងគុណភាពនៃការបម្រើប្រជាជនទៀតផង។

នៅក្នុងដំណើរការនេះ វៀតណាមតែងតែសង្កត់ធ្ងន់លើគោលការណ៍យកមនុស្សជាមជ្ឈមណ្ឌល ទាំងជាប្រធានកម្ម ទាំងជាគោលដៅនៃការអភិវឌ្ឍ។ នេះគឺជាចំណុចខុសគ្នាសំខាន់រវាងទិសដៅសង្គមនិយម ជាមួយនឹងតក្កវិជ្ជានៃការអភិវឌ្ឍសុទ្ធសាធដើម្បីផលចំណេញ។

បណ្តាគោលនយោបាយអភិវឌ្ឍន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល សុទ្ធតែសំដៅឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសម្ភារ ស្មារតីរបស់ប្រជាជន និងធានាថា «មិនទុកឱ្យនរណាម្នាក់ត្រូវបានបំភ្លេចចោលនៅពីក្រោយឡើយ»។

ការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីនៅលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាឌីជីថល ហេតុដូច្នេះហើយ មិនបានធ្វើឱ្យផ្លាស់ប្តូរធាតុពិតនៃរបបនោះឡើយ ប៉ុន្តែថែមទាំងបង្កើតបានប្រភពធនធានបន្ថែមសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅ ពង្រីកកាលានុវត្តភាពទទួលបានការអប់រំ សុខាភិបាល សន្តិសុខសង្គម និងរួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

ពីទស្សនៈនោះ ទស្សនៈដែលយល់ឃើញថា បច្ចេកវិទ្យាឌីជីថលពិតជានឹងបង្កើនវិសមភាពសង្គមដោយចៀសមិនរួច ហើយធ្វើឱ្យវៀតណាមឃ្លាតឆ្ងាយពីគោលដៅសមធម៌សង្គម គឺជាវិធីសាស្ត្រទាក់ទងតែមួយជ្រុង មិនបានឆ្លុះបញ្ចាំងពេញលេញនូវធាតុពិតនៃដំណើរការអភិវឌ្ឍឡើយ។

មិនត្រូវយកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ទៅច្រឡូកច្រឡំជាមួយការផ្លាស់ប្តូរធាតុពិតនៃរបបឡើយ

ដូចគ្នានេះដែរ ទឡ្ហីករណ៍ដែលយល់ឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាឌីជីថល ពិតជានឹងបង្កើតឱ្យមាន «វណ្ណៈមូលធនថ្មី» ដោយចៀសមិនរួច ហើយនាំទៅរកការផ្លាស់ប្តូរធាតុពិតនៃរបបនៅវៀតណាម គឺជាការវាយតម្លៃស្មើបែបមេកានិក រវាងការអភិវឌ្ឍកម្លាំងផលិតកម្ម ជាមួយនឹងការផ្លាស់ប្តូរទំនាក់ទំនងផលិតកម្ម និងរបបនយោបាយ។

ការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន ឬបណ្តាសហគ្រាសបច្ចេកវិទ្យាធំៗ គឺជាដំណើរការប្រកបដោយវត្ថុបំណងក្នុងការអភិវឌ្ឍកម្លាំងផលិតកម្ម ក្នុងដំណាក់កាលអន្តរកាលឈានទៅរកសង្គមនិយម ស្របតាមគោលការណ៍អភិវឌ្ឍខឿនសេដ្ឋកិច្ចពហុសមាសភាគ សំដៅចលនាបណ្តាប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

នៅវៀតណាម កម្មសិទ្ធិឯកជនត្រូវបានការពារដោយច្បាប់ ក៏ប៉ុន្តែរាល់សកម្មភាពសេដ្ឋកិច្ចទាំងអស់សុទ្ធតែប្រព្រឹត្តទៅនៅក្នុងក្របខ័ណ្ឌច្បាប់ ក្រោមការគ្រប់គ្រងរបស់រដ្ឋ និងស្របតាមទិសដៅអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

រដ្ឋអនុវត្តតួនាទីសម្របសម្រួលតាមរយៈគោលនយោបាយនានាស្តីពីពន្ធ សន្តិសុខសង្គម ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព តាមរយៈនោះធានានូវវឌ្ឍនភាព និងសមធម៌សង្គម។

ហេតុដូច្នេះហើយ គោលដៅចុងក្រោយនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅវៀតណាម មិនមែនដើម្បីបង្កើនផលចំណេញជាអតិបរមាសម្រាប់ក្រុមមនុស្សណាមួយនោះឡើយ ប៉ុន្តែគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើតមូលដ្ឋានសម្ភារកាន់តែពេញលេញឡើង ដើម្បីធ្វើឱ្យគោលដៅនានានៃសង្គមនិយមក្លាយជាការពិត។

នៅក្នុងយុគសម័យឌីជីថល បញ្ហាដែលចោទឡើងចំពោះវៀតណាម គឺការធ្វើជាម្ចាស់ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់សមិទ្ធផលវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដើម្បីបម្រើបុព្វហេតុកសាងសង្គមនិយម។

នេះក៏ជាការអនុវត្ត និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីន គំនិត Ho Chi Minh ក្នុងលក្ខខណ្ឌថ្មី ស្របតាមច្បាប់នៃការអភិវឌ្ឍនៃសម័យកាល និងមាគ៌ាដែលបក្ស និងប្រជាជនវៀតណាមបានជ្រើសរើស៕

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស
យុគសម័យ - ពាណិជ្ជកម្ម - ការវិនិយោគ បច្ចេកវិទ្យាយុទ្ធសាស្ត្រ បរិវត្តកម្មបៃតង និងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស គឺជាបណ្តាវិស័យដែលត្រូវបានអ្នកប្រាជ្ញ និងអ្នកជំនាញជាច្រើនរំពឹងថានឹងមានបន្ថែមនូវកម្លាំងចលករចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី របស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam។ បណ្តាមតិបានចាត់ទុកថា គ្រឹះស្ថានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមជាមួយបណ្តាប្រៀបខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងបើកចេញនូវលក្ខខណ្ឌដើម្បីជំរុញបណ្តាកម្មវិធី និងលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងជាងមុន។
អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ
យុគសម័យ - នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅក្រៅប្រទេស – ក្រសួងការបរទេស បានចាត់តាំងសិក្ខាសាលា “កសាង និងអភិវឌ្ឍបណ្តាញអ្នកជំនាញ បញ្ញវន្ត នៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ”។ នៅទីនេះ បណ្តាប្រតិភូបានស្នើបន្តសុក្រឹតភាពបណ្តាយន្តការ គោលនយោបាយ សំដៅបង្កើតលក្ខខណ្ឌងាយស្រួលកាន់តែខ្លាំងក្លាថែមទៀត សម្រាប់ការចូលរួមរបស់អ្នកជំនាញ បញ្ញវន្តអាណិកជន ក្នុងការដោះស្រាយបណ្តាបញ្ហាធំៗ និងភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យានៅក្នុងប្រទេស។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ធ្វើឱ្យតម្លៃអភិវឌ្ឍន៍ជាក់ស្តែងនៅក្នុងជីវភាពរស់នៅមូលដ្ឋាន
ច្បាប់ថ្មីចំនួនពីរ បង្កើតមូលដ្ឋានគ្រឹះកសាងលំហអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងអរិយធម៌
ការទូតសភាបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនង វៀតណាម - កូតឌីវ័រ
អនុក្រឹត្យលេខ ១៧៤ និងតម្រូវការកសាងលំហអ៊ីនធឺណិតប្រកបដោយបរិសុទ្ធ និងការទទួលខុសត្រូវ
ថ្នាលបណ្តាញសង្គមត្រូវតែម្ចាស់ការទប់ស្កាត់ "សំរាមលើបណ្តាញ" តាំងពីដើមទី

អានច្រើនបំផុត

ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ
៩៥.០០០ ពាន់លានដុង សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ពីធនធានដ៏ធំធេង ទៅកាន់លទ្ធផលដែលអាចវាស់វែងបាន
ពង្រីកតួនាទីរបស់មនុស្សចាស់នៅក្នុងខឿន "សេដ្ឋកិច្ចប្រាក់" ដោយបច្ចេកវិទ្យាឌីជីថល