Trending now

សមាគមមិត្តភាពវៀតណាម - អ៊ីតាលី ប្រគល់ម៉ាសចំនួន ៤១,០០០ ម៉ាសដល់ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាម

06:49 | 01/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ៣១ ខែមីនា តំណាងគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - អ៊ីតាលី បានទៅកាន់ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាមដើម្បីប្រគល់ម៉ាសចំនួន ៤១,០០០ ម៉ាស ។

សមាគមមិត្តភាពវៀតណាម - អ៊ីតាលី ប្រគល់ម៉ាសចំនួន ៤១,០០០ ម៉ាសដល់ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាម។

ក្នុងនាមស្ថានទូត ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាមលោក Antonio Alessandro បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាមនិងសមាគមមិត្តភាពវៀតណាម - អ៊ីតាលីចំពោះមនោសញ្ចេតនាដ៏មានតម្លៃសម្រាប់ប្រជាជនអ៊ីតាលី។

ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាមលោក Antonio Alessandro បានសង្កត់ធ្ងន់ថា៖ “យើងសូមថ្លែងអំណរគុណយ៉ាងស្មោះព្រោះ បើទោះបីវៀតណាមនៅតែជួបប្រទះការលំបាកជាច្រើនដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក៏ដោយ ក៏ប្រជាជនវៀតណាមនៅតែផ្តល់ការផ្គត់ផ្គង់ចាំបាច់ដល់អ៊ីតាលីដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ” ។

ឯកអគ្គរដ្ឋទូត Antonio Alessandro ក៏បានបង្ហាញជំនឿថាការរីករាលដាលនៃជំងឺ Covid - 19 នឹងត្រូវបញ្ចប់ឆាប់ៗនៅប្រទេសវៀតណាម អ៊ីតាលី និងប្រទេសទាំងអស់។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបន្តអភិវឌ្ឍឥតឈប់ឈរនិងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការកសាងសន្តិភាពនិងមិត្តភាពនៅលើពិភពលោក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា