Trending now

ផ្សព្វផ្សាយ មីសួ បាកកាន (Bac Kan) ដល់មិត្តអន្តរជាតិ

08:50 | 25/07/2023 យោងតាមកាសែតរូបថតវៀតណាម

ដោយសារអំណោយផលនៃធម្មជាតិ និងអាកាសធាតុ​ល្អ ពូជសាគូ (វត្ថុធាតុដើមសម្រាប់ធ្វើមីសួ​សាគូ) ដែលដាំនៅខេត្ត បាកកាន (Bac Kan)លូតលាស់បានល្អ ហើយថែមទាំង​មាន​គោល​នយោបាយ​អាទិភាពរបស់ខេត្តក្នុងការជួយដល់ការអភិវឌ្ឍផលិតផលមីសួ បាកកាន (Bac Kan) មានវត្តមាន​យ៉ាងទូលំទូលាយក្នុងស្រុក និងនាំចេញទៅអឺរ៉ុប។

ផ្សព្វផ្សាយ និងអភិវឌ្ឍសកម្មភាពសហគមន៍ភាសាបារាំងនៅទីក្រុង Can Tho ផ្សព្វផ្សាយ និងអភិវឌ្ឍសកម្មភាពសហគមន៍ភាសាបារាំងនៅទីក្រុង Can Tho
តារាសម្ដែងរាប់រយនាក់ និងប្រជាជនជាច្រើននៅខេត្ត Bac Kan បានចូលរួមសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម តារាសម្ដែងរាប់រយនាក់ និងប្រជាជនជាច្រើននៅខេត្ត Bac Kan បានចូលរួមសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម
ផ្សព្វផ្សាយ មីសួ បាកកាន (Bac Kan) ដល់មិត្តអន្តរជាតិ

អ្នកដែលមានសគុណ និងជាអ្នកផ្ដើមដាំ និងកែច្នៃ មីសួ​សាគូ នៅ​ខេត្ត​ បាក​កាន (Bac Kan) ដំបូងបង្អស់ដែលបានចាត់ទុកជាផ្លូវការគឺអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក ង្វៀន​ ស្វឹន​កឿង (Nguyen Xuan Cuong) នៅពេលដែលលោកកាន់តំណែងជាលេខាធិការគណៈកម្មាធិការបក្សខេត្ត បាកកាន (Bac Kan) ។ ខណៈនោះ លោក​លេខាធិការគណៈកម្មាធិការបក្សខេត្តរូបនេះ បានមើល​ឃើញ​នូវសក្តានុពលរបស់មីសួ​​សាគូ បាក​កាន (Bac Kan) ហើយបានដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ផ្នែក និងមូលដ្ឋានត្រូវចាត់វិធានការយ៉ាងផ្តាច់​ប្តូរ។ ចាប់តាំងពីពេលនោះមក ការដាំនិងកែច្នៃ​មីសួ​សាគូ នៅខេត្តបាកកាន (Bac Kan) បានបោះជំហានដំបូង ដើម្បីឆ្ពោះទៅរកការផលិតទំនិញប្រកបដោយនិរន្តរភាព។

ក្នុងដំណាក់កាល ២០១៥-២០២០ ខេត្តបាកកាន (Bac Kan) បានកសាងតំបន់ដាំសាគូមានស្ថិរភាព ដោយមានគោលដៅបិទជិតជាមួយតម្លៃដល់ផលិតផលចុងក្រោយគឺមីសួសាគូ មិនដាំសាគូដោយបំណងលក់មើម​សាគូ និងម្សៅចេញទៅក្រៅខេត្ត។

នៅឃុំ ភូក​ឡុក (Phuc Loc) (ស្រុក បាបេ (Ba Be)) ដើមសាគូត្រូវបានដាំភាគ​ច្រើន នៅក្នុងភូមិ ៥ គឺ​ ណាម៉ា (Na Ma) ភៀងជី (Phieng Chi) ផ្យាផា (Phja Pha) កុក​មួយ (Coc Muoi) កុកយឿន (Coc Dien) ហើយកំពុងក្លាយជាដំណាំ​ដែល​ផ្តល់​ប្រាក់ចំណូលច្រើនសម្រាប់បងប្អូន​កសិករ។ ក្នុងឆ្នាំ ២០១៧ - ២០១៨ តម្លៃម្សៅសាគូកើនឡើងខ្ពស់ គ្រួសារជាច្រើនទទួលបានប្រាក់ចំណូលពី ៤០០-៥០០ លានដុង​ពីការដាំសាគូ ហើយទិញបានដីដើម្បីរើផ្ទះពីតំបន់ភ្នំមករស់នៅក្នុងមណ្ឌលឃុំវិញ។

ផ្សព្វផ្សាយ មីសួ បាកកាន (Bac Kan) ដល់មិត្តអន្តរជាតិ

យោងតាមប្រធានគណៈកម្មាធិការប្រជាជនឃុំ ភុក​ឡុក (Phuc Loc) លោក ណុង​វ៉ាន់ញឿក (Nong Van Nhuoc) បើប្រៀបធៀបទៅនឹងស្រូវ និងពោត ក្នុងរយៈពេលប៉ុន្មានឆ្នាំមក​នេះ ដើម​សាគូបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាច្រើនដង ហើយកំពុងក្លាយជាដំណាំដ៏សំខាន់របស់ឃុំ។ ដូច្នេះ នៅឆ្នាំ ២០២២ ឃុំទាំងមូលមាន​ទំហំ​ដាំសាគូប្រហែល ៩៥,៧ ហិកតា កើនឡើង ៣០ ហិកតា បើធៀបនឹងឆ្នាំ ២០២១; បច្ចុប្បន្នឃុំទាំងមូលមាន ៣៩ គ្រួសារដែលកែច្នៃម្សៅសាគូ។

ជាមួយនឹងសក្ដានុពល គុណសម្បត្តិនៃជាតិដី និងលក្ខខណ្ឌអាកាសធាតុ ដើម្បី​អភិវឌ្ឍ​ដំណាំ​សាគូ គណៈកម្មាធិការប្រជាជនខេត្តបានជ្រើសរើសសាគូ គឺជាដំណាំសំខាន់មួយ ហើយផលិតផលមីសួសាគូគឺជាផលិតផលសំខាន់របស់ខេត្ត។ បច្ចុប្បន្ននេះ ​មើមសាគូ​បាន​ដាំ​នៅក្នុង​ឃុំ​ចំនួន ​៧៣ ស្ថិត​ក្នុង ៧​ ស្រុក​នៃ​ ខេត្ត ​បាក​កាន (Bac Kan) ដែលមាន​ផ្ទៃដី​ ៤៤៥ ​ហិ​ចតា​។ គោលដៅរហូតដល់​ឆ្នាំ ២០២៥ ខេត្តនឹងខិតខំមានផ្ទៃដីដាំសាគូប្រកបដោយស្ថិរភាពពី ៨០០ ទៅ ១០០០ ហិចតាក្នុងមួយឆ្នាំជាមួយនឹងទិន្នផល ៥៩.០០០ តោន។ជាមួយនឹងគោលដៅនោះ ខេត្ត ​បាក​កាន (Bac Kan) បានប្រើប្រាស់ធនធានពីកម្មវិធីផ្សេងៗដើម្បីវិនិយោគគាំទ្រដល់សហករណ៍ និងក្រុមសហករណ៍ក្នុងការផលិត និងលក់​មីសួចំនួនជាង ១០០០ តោន ដែលនាំមកនូវប្រាក់ចំណូលរាប់រយពាន់លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះខេត្តតែងតែយក​ចិត្ត​ទុក​ដាក់​លើការដឹកនាំ ការកសាងម៉ាកយីហោ លើកកម្ពស់គុណភាព កែលម្អការវេចខ្ចប់ ការរចនា និងជំរុញពាណិជ្ជកម្ម ដើម្បីឱ្យផលិតផលមីសួសាគូ​បាក​កាន (Bac Kan) កាន់តែ​បញ្ជាក់​ម៉ាក​យីហោលើទីផ្សារ។ រហូតដល់ឆ្នាំ ២០២២ ខេត្ត បាក​កាន (Bac Kan) មានរោងចក្រកែច្នៃមីសួសាគូជាង ៥០ កន្លែង ដែលក្នុងនោះមានរោងចក្រមួយ​ចំនួន​រៀបចំទម្រង់រូបភាពបិទជិត។

ផ្សព្វផ្សាយ មីសួ បាកកាន (Bac Kan) ដល់មិត្តអន្តរជាតិ

នាយីកានៃសហករណ៍ តាយ​ហ័ន (Tai Hoan) ម៉ាកយីហោមីសួសាគូ លោកស្រី ង្វៀន​ធី​ហ័ន (Nguyen Thi Hoan) បានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២០ សហករណ៍​បាននាំចេញមីសួសាគូ​លើកដំបូងចំនួន ៥,៣ តោនទៅកាន់សាធារណរដ្ឋឆែក ដែល​មានតម្លៃការបញ្ជាទិញសរុបជិត ១៥.០០០ ដុល្លារ។ នៅក្នុងខែឧសភា ឆ្នាំ ២០២១ អង្គភាពបានបន្តនាំចេញមីសួសាគូ១០,៥ តោន បន្ថែមទៀតទៅកាន់ទីផ្សារឆែកដែល​មានតម្លៃការបញ្ជាទិញសរុបជាង ២៩.០០០ ដុល្លារ។ នៅឆ្នាំ ២០២២ សហករណ៍ តាយ​ហ័ន (Tai Hoan) បាននាំចេញមីសួ​សាគូជិត ១០ តោនបន្ថែមទៀតទៅអឺរ៉ុប។

រហូតមកដល់ពេលនេះ មីសួសាគូនៃសហករណ៍ តាយ​ហ័ន (Tai Hoan) គឺជាផលិតផលតែមួយគត់របស់ខេត្ត បាក​កាន (Bac Kan) ដែលបានផ្ដល់វិញ្ញាបណ្ណបត្រ OCOP ផ្កាយ ៥ ថ្នាក់ជាតិ។ ការដែលសហករណ៍មួយរបស់ជនជាតិភាគតិចនៅតំបន់ដាច់ស្រយាល អាចនាំផលិតផលទៅកាន់ទីផ្សារដែល​ទាម​ទារ​លក្ខណៈជាច្រើន​គឺទីផ្សារអឺរ៉ុប បានបង្កើតនូវ “ភាពទាក់ទាញ” ដ៏ខ្លាំងសម្រាប់ការដាំ និងកែច្នៃមីសួសាគូនៅខេត្ត បាកកាន (Bac Kan)៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤