Trending now

តារាសម្ដែងរាប់រយនាក់ និងប្រជាជនជាច្រើននៅខេត្ត Bac Kan បានចូលរួមសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម

09:53 | 18/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ១៦ ខែមេសា តារាសម្ដែងរាប់រយនាក់ និងប្រជាជនជាច្រើននៅខេត្ត Bac Kan បានចូលរួមសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (១៩ មេសា) ជាមួយនឹងការបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណី វប្បធម៌ប្រពៃណី សិល្បៈ ម្ហូបអាហារ។

ស្វែងយល់ពីភាពស្រស់ស្អាតនៃ Bac Ninh - Kinh Bac នៅកម្មវិធី “ទិវាស្វែងយល់វៀតណាមឆ្នាំ ២០២៣” ស្វែងយល់ពីភាពស្រស់ស្អាតនៃ Bac Ninh - Kinh Bac នៅកម្មវិធី “ទិវាស្វែងយល់វៀតណាមឆ្នាំ ២០២៣”
បោះជំរុំនៅ Bac Kan - និន្នាការថ្មីរបស់យុវវ័យ បោះជំរុំនៅ Bac Kan - និន្នាការថ្មីរបស់យុវវ័យ
តារាសម្ដែងរាប់រយនាក់ និងប្រជាជនជាច្រើននៅខេត្ត Bac Kan បានចូលរួមសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម
តារាសម្ដែងរាប់រយនាក់ និងប្រជាជនជាច្រើននៅខេត្ត Bac Kan បានចូលរួមសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម

នាំមកដល់ពិធីបុណ្យនូវសម្រង់សាច់រឿងល្ខោន “Kham Hai” (ឆ្លងសមុទ្រ) ដែលជាការសម្តែងមួយបង្កប់ទៅដោយវប្បធម៌និងប្រវត្តិសាស្ត្ររបស់ជនជាតិTay វិចិត្រករ Ly Van Chien មិនត្រឹមតែចង់រួមចំណែកបង្ហាញអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងចង់ឲ្យស្នាដៃបរមបុរាណរបស់ជនជាតិ Tay មិនរលាយសាបសូន្យទៅ៖ “ខ្ញុំពិតជាសប្បាយរីករាយនិងមានកិត្តិយសខ្លាំងណាស់ដែលបាននាំយកនូវវប្បធម៌របស់ជនជាតិខ្លួនមកឧទ្ទេសនាមដល់មនុស្សគ្រប់គ្នាបានស្គាល់ និងរីករាយ។ ខ្ញុំឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ មនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍នឹងវប្បធម៌ប្រពៃណីនោះទេ ព្រមទាំងជនជាតិ Tay Nung ទៀតផង។ ខ្ញុំបារម្ភថាវានឹងរលាយសាបសូន្យទៅ។ ប៉ុន្តែនាពេលថ្មីៗនេះ ដោយមានព្រឹត្តិការណ៍បែបនេះ ខ្ញុំគិតថាប្រជាជននឹងយកចិត្តទុកដាក់ថែរក្សាវប្បធម៌របស់ជនជាតិខ្លួន”។

ក្រៅពីការសម្តែងបទចម្រៀង របាំ និងល្ខោនប្រជាប្រិយដែលបានរៀបចំយ៉ាងប៉ិនប្រសប់ វិចិត្រករនិងសិប្បករខេត្ត Bac Kan ក៏បានបង្ហាញម៉ូដសំលៀកបំពាក់បណ្តាជនជាតិ និងប្រកួតប្រជែងធ្វើនំប្រចាំតំបន់របស់ខេត្ត Bac Kan ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត