Trending now

វៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣៖ របត់សំខាន់ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ

09:30 | 20/01/2023 ឌីណា

យុគសម័យ - នាពេលថ្មីៗនេះ នៅសាលប្រជុំនៃទីក្រុងរ៉ូម ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីបានរៀបចំសន្និសីទកាសែតឧទ្ទេសនាមអំពីឆ្នាំវៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣ ដែល​មាន​ប្រធានបទ “គោរព - យោគយល់ - សហប្រតិបត្តិការ” និងបានប្រកាសផែនការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត (២៣ មីនា ១៩៧៣-២៣ មីនា ២០២៣) និងរយៈពេល ១០ ឆ្នាំនៃទិវាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី (ខែមករា ឆ្នាំ​២០១៣- ខែមករា​ ឆ្នាំ២០២៣)។

កាសែត​អ៊ីតាលី៖ វៀតណាម​នឹង​ក្លាយ​ជា «ខ្លា​ថ្មី​នៅ​អាស៊ី» កាសែត​អ៊ីតាលី៖ វៀតណាម​នឹង​ក្លាយ​ជា «ខ្លា​ថ្មី​នៅ​អាស៊ី»
វៀតណាម - អ៊ីតាលី ឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី វៀតណាម - អ៊ីតាលី ឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី
វៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣៖ របត់សំខាន់ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung ថ្លែងមតិក្នុងសន្និសីទកាសែត ឧទ្ទេសនាមអំពីឆ្នាំ “វៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣”។ (រូបថត៖ Hai Linh - អ្នកយកព័ត៌មាន VNA នៅអ៊ីតាលី)

ថ្លែងមតិក្នុងសន្និសីទកាសែត ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានឲ្យដឹងថា ស្ថានទូតនឹងសម្របសម្រួលជាមួយស្ថាប័នមជ្ឈិម និងអាជ្ញាធរមូលដ្ឋាននៃប្រទេសអ៊ីតាលី ដើម្បីរៀបចំសកម្មភាពអបអរសាទរដ៏មានអត្ថន័យជាច្រើននៅទីក្រុង និងមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន ដែល​មកពី​ Rome, Milan, Florence, Venice, Naples... ក៏ដូចជាក្នុង​តំបន់ និង​ទីក្រុង​ជា​ច្រើន​ទៀត​នៃ​ប្រទេស​អ៊ីតាលី ពេញ​មួយ​ឆ្នាំ ២០២៣។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងយ៉ាងច្បាស់នូវសកម្មភាពអបអរសាទរខួបអនុស្សារវរីយ៍ ដើម្បីបង្ហាញនូវការគោរពចំពោះមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពល្អរវាងវៀតណាម និងអ៊ីតាលី ហើយទន្ទឹមនឹងនោះ ឧទ្ទេសនាមអំពីរូបភាពវៀតណាម ប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ សំបូរទៅដោយអត្តសញ្ញាណវប្បធម៌ មានសក្តានុពល ជាច្រើននិងជាទិសដៅដ៏ទាក់ទាញសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគដែល​មានភាពស្រដៀងគ្នាជាច្រើនជាមួយប្រទេសអ៊ីតាលី។

វៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣៖ របត់សំខាន់ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ
អនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោកស្រី Maria Tripodi បានថ្លែង​មតី ក្នុងសន្និសីទកាសែតដើម្បីឧទ្ទេសនាមនូវឆ្នាំ "វៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣" ។ (រូបថត៖ Hai Linh - អ្នកយកព័ត៌មាន VNA នៅអ៊ីតាលី)

សកម្មភាពទាំងនេះ ក៏មានគោលបំណងបើកឱកាសសហប្រតិបត្តិការថ្មី និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងវិនិយោគឱ្យកាន់តែរឹងមាំថែមទៀត កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ ... ដែលក្នុងនោះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ បន្តកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ដើម្បី អភិវឌ្ឍយ៉ាងរឹងមាំ និងប្រកបដោយនិរន្តរភាព៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ