Trending now

វៀតណាម - អ៊ីតាលី ឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី

09:57 | 21/04/2022

នារសៀលថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi។

សមាគមមិត្តភាពវៀតណាម - អ៊ីតាលី ប្រគល់ម៉ាសចំនួន ៤១,០០០ ម៉ាសដល់ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាម សមាគមមិត្តភាពវៀតណាម - អ៊ីតាលី ប្រគល់ម៉ាសចំនួន ៤១,០០០ ម៉ាសដល់ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាម
ពលរដ្ឋ​អ៊ីតាលី​ច្រៀង​រាំ​​តាម​បង្អួច​រាន​ហាល សម្រាល​ភាព​តានតឹង​នៃ​ជំងឺ​ឆ្លង​ ពលរដ្ឋ​អ៊ីតាលី​ច្រៀង​រាំ​​តាម​បង្អួច​រាន​ហាល សម្រាល​ភាព​តានតឹង​នៃ​ជំងឺ​ឆ្លង​
 នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh.

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរនៅគ្រប់កម្រិត ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ និងបន្តពង្រីកប្រសិទ្ធភាពកម្មវិធីធ្វើសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៣ យន្តការសហប្រតិបត្តិការ ក្នុងនោះមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី ៤ គណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី៧ ដើម្បីឆ្ពោះទៅពីធីរំលឹកខួបលើកទី ៥០ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀត ណាម- អ៊ីតាលីក្នុងឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលអ៊ីតាលីបានបន្តរៀបចំណាត់ថ្នាក់របស់វៀតណាមក្នុងបញ្ជីអាទិភាពសម្រាប់កិច្ចសហប្រតិប ត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគដំណាក់កាលក្រោយឆ្នាំ ២០២០។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែបង្ករាល់លក្ខណៈអំណោយផលដល់សហគ្រាសអ៊ីតាលី សម្រាប់ពង្រីកការវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអ៊ីតាលី ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ វៀត ណាម - EU (EVIPA) គាំទ្រនិងជំរុញសហភាពអឺរ៉ុប (EU) ដកកាតលឿងសម្រាប់ជលផលវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យអ៊ីតាលី ក្នុងនាមជាសមាជិកសំខាន់នៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) និង EU បន្តជួយគាំទ្រវៀតណាមក្នុងការទទួលបានហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្មវិធីផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចបៃតង និងថាមពលកកើតឡើងវិញ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីតាលលោក Mario Draghi បានឯកភាពជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ។ លោកបានប្តេជ្ញាចិត្តថារដ្ឋាភិបាលអ៊ីតាលីនឹងជំរុញឱ្យរដ្ឋសភាអ៊ីតាលីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ លោកអះអាងថា សហគ្រាសអ៊ីតាលីមានគោលបំណងចង់បន្តវិនិយោគនៅវៀតណាមលើវិស័យ៖ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានទឹក និងនវានុវត្តន៍ ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Mario Draghi មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រី លោកMario Draghi បានទទួលយកសេចក្តីអញ្ជើញ ហើយបានអញ្ជើញលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅបំពេញទស្សនកិច្ចនៅអ៊ីតាលី ក្នុងពេលវេលាសមស្របផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម