Trending now

មនុស្សជាង ៤០នាក់ត្រូវស្លាប់និងរងរបួសក្នុងគ្រោះអគ្គីភ័យនៅជប៉ុន

14:55 | 18/07/2019 (សរុបដោយ ស្រីព្រេជ)

យុគសម័យ - ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការផ្ទុះយ៉ាងធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃទី ១៨ ខែកក្កដានៅក្នុងស្ទូឌីយោជីវចលនៅទីក្រុងក្នុងទីក្រុងក្យូតូ ដែលបណ្តាលឱ្យស្លាប់និងរបួសជាង ៤០ នាក់។ ពោលគឺ ចំនួនមនុស្សស្លាប់បានកើនឡើងដល់១៣នាក់ និង៣៥នាក់ទៀតរងរបួស។

(ប្រភព៖ RT)

យោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆាបឆេះស្ទូឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃ ១៨ ខែកក្កដានេះ បន្ទាប់ពីមានសំឡេងផ្ទុះបានកើតឡើង។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេ យ៉ាងសស្រាក់សស្រាំ រហូតដល់អាចពន្លត់អគ្គីភ័យទាំងស្រុង នាវេលារសៀលថ្ងៃដដែលនេះ ខណៈមិនមានភ្លើងឆាបឆេះរាលដាល ដល់អាគារក្បែរខាងនោះឡើយ។

គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង លើបុរសម្នាក់ដែលត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន។ អាជ្ញាធរជប៉ុនក៏បានបញ្ជាក់ទៀតដែរថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង ព្រោះសាក្សីនៅកន្លែងកើតហេតុបានអះអាងថា មនុស្សមួយចំនួនបានសម្រេចលោតពីលើអគារតែម្តងដើម្បីគេចចេញពីភ្លើងមច្ចុរាជ៕

(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង