យុគសម័យ - នាថ្ងៃទី៣០ ខែធ្នូ នៅខេត្ត Quang Ninh សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Ninh បានរៀបចំមហាសន្និបាតលើកទី ៥ អាណត្តិ ២០២០ - ២០២៥ ។ មហាសន្និបាតនេះបានជ្រើសរើសគណៈកម្មាធិការប្រតិបត្តិការនៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត នីតិកាលទី ៥ រួមមានសមាជិកចំនួន ២៩ នាក់។ លោកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh Nguyen Thi Hanh បានគេបោះឆ្នោតនិងជ្រើសរើសជាប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត នីតិកាលទី ៥ អាណត្តិ ២០២០ - ២០២៥ ។
លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះ។
លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានកោតសរសើរចំពោះសមិទ្ធផលរបស់សម្ព័ន្ធអង្គការមិត្តភាពខេត្ត ក្នុងរយៈពេលកន្លងមកលើវិស័យនិងការងារដែលបានរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពដល់ការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៅទូទាំងប្រទេសនិយាយរួម និងខេត្ត Quang Ninh ជាពិសេស។ ទន្ទឹមនឹងនេះលោកស្រី Nguyen Phuong Nga បានបញ្ជាក់ពីលទ្ធផលនៃការខិតខំប្រឹងប្រែងនិងជាពិសេសការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ការសម្របសម្រួលជាមួយមន្ទីរនិងសាខានិងស្ថាប័ននានា ក្នុងខេត្ត Quang Ninh ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះសម្ព័ន្ធអង្គការមិត្តភាពខេត្តគួរតែផ្តោតលើការបង្កើនគុណភាពនិងប្រសិទ្ធភាពនៃការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងរប្រជាជន ផ្តោតលើការលើកកម្ពស់នៃការឃោសនាដល់ប្រជាជននៃបណ្តាប្រទេសក្នុងតំបន់និងជុំវិញពិភពលោក ដើម្បីរួមចំណែកជួយប្រជាជននៃប្រទេសដទៃទៀតឱ្យកាន់តែយល់ច្បាស់ អំពីប្រទេសវៀតណាមនិងខេត្ត Quang Ninh ទាក់ទាញប្រភព វិនិយោគចូលក្នុងខេត្ត ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ជំនួយសមស្របនឹងផលប្រយោធន៍របស់ខេត្ត កសាងសម្ព័ន្ធអង្គការមិត្តភាពខេត្តនិងបណ្តាសមាគមជាសមាជិកឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបំពេញនូវតម្រូវការនិងបេសកកម្មនៅក្នុងរយៈពេលថ្មីនេះ។
ក្នុងនាមគណៈកម្មាធិការបក្សខេត្ត លោក Nguyen Van Hoi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការ ឃោសនានិងអប់រំខេត្ត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិខេត្ត Quang Ninh បានមានប្រសាសន៍ថា “ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្ស គ្រប់ជាន់ថ្នាក់ការគ្រប់គ្រងនិងរដ្ឋបាលរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់និងការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធអង្គការនិងសមាគមជាសមាជិកនឹងសហការជាមួយគ្នានិងខិតខំអនុវត្តរាល់ភារកិច្ចប្រកបដោយជោគជ័យ។ កសាងខេត្ត Quang Ninh ក្លាយទៅជាខេត្តឧស្សាហកម្មនិងសេវាកម្មទំនើប នៅភាគខាងជើង ” ។ ម្យ៉ាងទៀត លោកក៏បាន ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត ផ្តោតលើការដោះស្រាយការលំបាក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធអង្គការខេត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។
លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានផ្តល់មេដាយអនុស្សាវរីយ៍ ដើម្បីសន្តិភាព មិត្តភាពរវាងប្រជាជាតិ”។
ក្នុងឱកាសនេះ បណ្តាបុគ្គលិកនិងអង្គភាពមួយចំនួនដែលមានការចូលរួមវិភាគទានជាច្រើនសម្រាប់ចលនាសាមគ្គីភាពនិងមិត្តភាពក្នុងការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនខេត្ត Quang Ninh ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
មហាសន្និបាតបានបោះឆ្នោតនិងជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត និតីកាលទី ៤ រួមមានសមាជិកចំនួន ២៩ នាក់ ក្នុងនោះលោកស្រី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh Nguyen Thi Hanh បានបោះឆ្នោតនិងជ្រើសរើសជាប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត នីតិកាលទី ៤ អាណត្តិ ២០២០ - ២០២៥ ./.(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន