Trending now

Foxconn បានជំរុញ Apple ឱ្យផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន

16:51 | 25/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាម Bloomberg ស្ថាបនិករបស់ Foxconn លោក Terry Gou បាននិយាយថា Apple គួរតែផ្លាស់ប្តូរផលិតផលចេញពីប្រទេសចិន។

ស្ថាបនិករបស់ Foxconn លោក Terry Gou

លោក Gou និយាយនៅពេលឆ្លើយសំណួរថាតើ Apple នឹងផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនឬអត់នៅពេលថា៖ "ខ្ញុំកំពុងជម្រុញឱ្យក្រុមហ៊ុន Apple ផ្លាស់ប្តូរទៅតៃវ៉ាន់"។ ក្រុមហ៊ុន Foxconn គឺជាដៃគូផលិតដ៏សំខាន់មួយរបស់ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទ iPhone នៅរោងចក្រនៅខេត្ត Zhengzhou ប្រទេសចិន។

យោបល់ខាងលើរបស់លោក Gou ត្រូវបានផ្តល់នៅថ្ងៃដូចគ្នានឹងសេចក្តីធ្វើការប្រកាសជាផ្លូវការនូវប្រធានក្រុមហ៊ុន Foxconn ចាប់ពីថ្ងៃទី ១ ​ខែកក្កដា ។ នាពេលថ្មីៗនេះ លោក Gou បានប្រកាសប្រាប់អោយដឹងអំពីការបោះឆ្នោតរបស់មេដឹកនាំប្រទេសតៃវ៉ាន់។ នាពេលថ្មីៗនេះ ការកើនឡើងនៃពាក្យចចាមអារ៉ាមអំពី Apple នឹងផ្លាស់ប្តូរសកម្មភាពផលិតកម្មមួយចំនួនរបស់ខ្លួនចេញពីប្រទេសចិនដោយសារតែផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មអាម៉េរិកនិងចិន។

នៅចុងក្រោយខែនេះរដ្ឋបាលរបស់លោកប្រធានាធិបតី Trump នឹងអនុវត្តពន្ធ ២៥%លើទូរស័ព្ទកុំព្យូទ័រ កុំព្យូទ័រយួរដៃនិងកុំព្យូទ័របន្ទះដែលផលិតនៅប្រទេសចិនដែលរាប់បញ្ចូលទាំងផលិតផល Apple ជាច្រើន។ ក្រុមហ៊ុន Apple បានស្នើសុំឱ្យរដ្ឋាភិបាលលោកប្រធានាធិបតី Trump លើកលែងផលិតផលទាំងនេះដោយលើកហេតុផលថាការដាក់ពន្ធនឹងនាំមកនូវផលវិបាកអវិជ្ជមានដែលកាត់បន្ថយការរួមចំណែករបស់ក្រុមហ៊ុន Apple ទៅនឹងសេដ្ឋកិច្ចអាមេរិក៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា