Trending now

អាស៊ាន - ស្វីស៖ ប្តេជ្ញាចិត្តគាំទ្រ និងឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មសេរី

10:37 | 12/11/2020 (ហេង វុធ្ធ)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាកាលពីថ្ងៃទី ១០ ខែវិច្ឆិកា បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានធ្វើការសន្ទនាត្រីភាគីបើកទូលាយ (troika) ជាមួយស្វីសតាមប្រព័ន្ធវីដេអូ។

អាស៊ាន - ស្វីស៖ ប្តេជ្ញាចិត្តគាំទ្រ និងឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មសេរី (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចប្រជុំនេះ គ្រប់ភាគីទាំងអស់សុទ្ធតែបានសម្តែងនូវការព្រួយបារម្ភរួមអំពីផលប៉ះពាល់ នៃជំងឺរាត ត្បាតកូវីដ ១៩ ចំពោះកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីនានា។ ទន្ទឹមនឹងនេះ ទទួលស្គាល់ភាពចាំបាច់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀតរវាងភាគីនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងពន្លឿនដំណើរកាស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត។ ក្នុងឱកាសនេះ ភាគីទាំងអស់បានសន្យាជំរុញកិច្ចសហប្រតិបត្តិការដើម្បីរក្សានិងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិងស្វីស ដោយខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះខឿនសេដ្ឋកិច្ចរបស់ភាគីនានា និងបន្តប្រដេញតាមគោលនយោបាយសេដ្ឋកិច្ចបើកទូលាយ ប្រកបដោយតម្លាភាព។ បណ្ដាប្រទេសអាស៊ាននិងស្វ៊ីសបានសន្យាគាំទ្រនិងបន្តប្រដេញតាមគោលដៅពាណិជ្ជកម្មសេរីដោយឈរលើមូលដ្ឋាននៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី របស់អង្គការពាណិជ្ជកម្មពិភពលោកក៏ដូចជាឯកភាពគ្នាសហប្រតិបត្តិការដើម្បីសម្រេចឲ្យបានលទ្ធផលជាក់ស្តែងផងដែរ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង