Trending now

សមាគមមិត្តភាពវៀតណាម - រុស្ស៊ីនៅខេត្ត Thai Binh បានរៀបចំមហសន្និបាតលើកទី ២

12:38 | 09/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៥ ខែវិច្ឆិកា សមាគមមិត្តភាពវៀតណាម - រុស្ស៊ីនៅខេត្ត Thai Binh បានរៀបចំមហសន្និបាតលើកទី ២ អាណត្តិ ២០២០-២០២៥ ។

សមាគមមិត្តភាពវៀតណាម - រុស្ស៊ីនៅខេត្ត Thai Binh បានរៀបចំមហសន្និបាតលើកទី ២ អាណត្តិ ២០២០-២០២៥ ។ រូបថតៈស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Thai Binh

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក សមាគមបានរួមចំណែកកសាងនិងបណ្តុះទំនាក់ទំនងរវាងរដ្ឋនិងប្រជាជនវៀតណាមជាមួយរុស្ស៊ីតាមរយៈការសម្របសម្រួល ការឃោសនាព័ត៌មានអំពីទិសដៅ គោលនយោបាយនិងទំនាក់ទំនងការបរទេស គោលនយោបាយសហប្រតិបត្តិការនៃប្រទេសទាំងពីរស្តីពីសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍។

ក្រៅពីសកម្មភាពប្រពៃណីដូចជាការជួបប្រជុំ ផ្លាស់ប្តូរនិងទស្សនាគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ សមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីនៅខេត្ត Thai Binh ក៏ជាស្ពានតភ្ជាប់សម្រាប់ប្រជាជនខេត្ត Thai Binh ដែលកំពុងរស់នៅក្នុងរុស្ស៊ីជាមួយប្រជាជនមាតុភូមិ និងជាកន្លែងសម្រាប់សមាជិកសមាគមន៍ផ្លាស់ប្តូរ រៀនពីបទពិសោធន៍និងលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ នៅឆ្នាំ ២០២០ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ COVID-19 សមាជិកសមាគមន៍គឺសហគ្រាសជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែដោយសារការគាំទ្រនិងជំនួយទៅវិញទៅមកអំពីដើមទុននិងបទពិសោធន៍គ្រប់គ្រង សហគ្រាសដែលគ្រប់គ្រងដោយសមាជិកសមាគម មានជំហររឹងមាំនិងរក្សាផលិតកម្មនិងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

ទិដ្ឋភាពនៃមហសន្និបាត

នៅក្នុងមហសន្និបាតនេះ ប្រតិភូបានប្រមូលផ្តុំដើម្បីបូកសរុបនិងវាយតម្លៃលទ្ធផលនៃសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីនៅខេត្ត Thai Binh ដែលទទួលបានក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ ពិភាក្សាអំពីទិសដៅ គោលដៅនិងផែនការនាពេលខាងមុខ ជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី និងសាមគ្គីភាព ជំនួយទៅវិញទៅមកក្នុងចំណោមសមាជិកសមាគមន៍។ មហសន្និបាតបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីនៅខេត្ត Thai Binh សម្រាប់អាណត្តិ ២០២០-២០២៥ ។

ក្នុងឱកាសនេះ សមាគមបានបើកដំណើរការនិងបរិច្ចាគជួយឧបត្ថម្ភដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម ដោយមានទឹកប្រាក់ជាង ១៣ លានដុង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស