Trending now

កម្លាំងការពារព្រំដែនខេត្ត Dien Bien ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្លាំងការពារព្រំដែនស្រុកជាំងឆាងប្រទេសចិន

16:03 | 25/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ នៅចំណុចបង្គោលព្រំដែនលេខ ១២ កម្លាំងការពារព្រំដែនវៀតណាម - ចិន ប៉ូស្ត៍យោធាការពារព្រំដែន Sen Thuong កងកម្លាំងការពារព្រំដែនខេត្ត Dien Bien និងកងអនុសេនាធំគ្រប់គ្រងព្រំដែនស្រុកជាំងឆាង ប្រទេសចិន បានសហការរៀបចំកិច្ចចរចោលើមូលដ្ឋាបជាក់ស្ដែងដើម្បីជំរុញនិងរក្សាយន្តការកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាពក្នុងស្ថានភាពអនុវត្តភារកិច្ចពីរ ទាំងការគ្រប់គ្រងព្រំដែននិងការបង្ការជំងឺរាតត្បាត COVID-19។

យោងតាមកាសែតប្រជាជន ក្នុងបរិយាកាសនៃភាពស្មោះត្រង់ មិត្តភាព ជាក់ស្តែងនិងការគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពដែលទាក់ទងនឹងការគ្រប់គ្រងព្រំដែន ការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនៅក្នុងរយៈពេលកន្លងមក ហើយស្នើឱ្យមានមតិមួយចំនួនស្តីពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការពារព្រំដែនក្នុងពេលខាងមុខ។

តំណាងប៉ូស្ត៍យោធាការពារព្រំដែន Sen Thuong ប្រទេសវៀតណាមបានប្រគល់អំណោយអនុស្សាវរីយ៍ជូនកងអនុសេនាធំគ្រប់គ្រងព្រំដែនស្រុកជាំងឆាង ប្រទេសចិន។ រូបថត៖កាសែតប្រជាជន

ភាគីទាំងពីរនឹងបន្តយកចិត្តទុកដាក់លើការសម្របសម្រួលការឃោសនានិងការអប់រំរបស់ពលរដ្ឋនៅតាមតំបន់ព្រំដែនដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងនូវឯកសារចំនួន ៣ អំពីព្រំដែននិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ និងបទប្បញ្ញត្តិច្បាប់នៃភាគីនិមួយៗអំពីព្រំដែនជាតិ។ ព្រមជាមួយគ្នានេះ ផ្សព្វផ្សាយនិងបង្កើនការយល់ដឹងអំពីការពារខ្លួនពីការឆ្លងរាលដាលនៃជំអឺរាតត្បាត ការថ្កោលទោសឧក្រិដ្ឋកម្ម ជាពិសេសបរិហារសកម្មភាពឆ្លងដែនខុសច្បាប់ដើម្បីបង្ការការរីករាលដាលនៃជំងឺរាតត្បាតតាមព្រំដែន។

តំណាងអង្គភាពទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លទ្ធផលនៃកិច្ចចរចោ។ រូបថត៖ VOV

លើសពីនេះទៅទៀត ពង្រីកដោយឥតឈប់ឈរនិងធ្វើពិពិធកម្មតាមបណ្តាញផ្លាស់ប្តូរព័ត៌មាន ជាពិសេសគឺការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការគ្រប់គ្រងព្រំដែន បង្កើនការប្រយុទ្ធជាមួយសកម្មភាពឧក្រិដ្ឋនៅក្នុងតំបន់ព្រំដែនរបស់ប្រទេសទាំងពីរដូចជា៖ ការបំផ្លាញសញ្ញាសំគាល់ រៀបចំបញ្ជូនមុនស្សឆ្លងកាត់ព្រំដែនខុសច្បាប់ ជួញដូរអាវុធនិងគ្រឿងញៀនតាមព្រំដែនជាដើម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង