Trending now

អគ្គលេខាធិការរងអាស៊ានបានកោតសរសើរចំពោះតួនាទីរបស់ AIPA ក្នុងការជំរុញសមាហរណកម្មរបស់ AIPA

12:27 | 09/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមអគ្គលេខាធិការរងអាស៊ាន លោក Kung Phoak បានបញ្ជាក់ថា AIPA មានឋានៈល្អមួយ ដើម្បីលើកកម្ពស់សមាហរណកម្មអាស៊ាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយរាល់ប្តេជ្ញាក្នុងតំបន់ទៅជាច្បាប់នៃបណ្តាប្រទេសរៀងៗខ្លួន។

អគ្គលេខាធិការរងអាស៊ាន លោក Kung Phoak

ដូចជាប្រធានបទនៃមហាសន្និបាតអន្តរសភាលើកទី ៤១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA ៤១) AIPA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានដែលផ្តោតលើមនុស្ស ហើយយកមនុស្សគឺជាមជ្ឈភាពផងដែរ។ នេះគឺជាការវាយតម្លៃរបស់អគ្គលេខាធិការរងអាស៊ានលោក Kung Phoak នៅឯកិច្ចប្រជុំពេញអង្គលើកទី ១ នៃ AIPA ៤១ ដែលបើកនៅព្រឹកថ្ងៃទី ៨ ខែកញ្ញាតាមទម្រង់តាមអ៊ិនធរណេត។ អគ្គលេខាធិការរងលោក Kung Phoak បានសង្កត់ធ្ងន់ថា អាស៊ាននឹងនិងត្រូវតែបន្តបង្រួបបង្រួមនិងប្តេជ្ញាអនុវត្តគោលនយោបាយ និងកសាងច្បាប់ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ អាស៊ានក៏ត្រូវរក្សាការបើកចំហទីផ្សារធានាលំហូរពាណិជ្ជកម្មធម្មតា និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ជាពិសេសសម្រាប់ផលិតផលសំខាន់ៗផងដែរ។

លោកអគ្គលេខាធិការរង ASEAM រូបនេះក៏បានមានប្រសាសន៍ថាចាប់តាំងពីខែមីនាឆ្នាំ ២០២០ អាស៊ានបានចាត់វិធានការយ៉ាងឆាប់រហ័សនិងយ៉ាងខ្លាំងក្លាដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូប្រកបដោយជោគជ័យក្នុងខែមិថុនាកន្លងនេះគឺជាសក្ខីភាពច្បាស់មួយចំពោះចំណងសាមគ្គីភាពរបស់អាស៊ាន ព្រមទាំងបានបញ្ជាក់ពីតម្រូវការសម្រាប់ផែនការស្តារតំបន់ឡើងវិញក្រោយពីវិបត្តិកូវីដ១៩ ដែលក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ធុរកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទវិទ្យាសាស្ត្រកម្រិតសាលារៀន "ការស្រាវជ្រាវ និងការអនុវត្តសេចក្តីសម្រេចនៃសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការបង្រៀនទ្រឹស្តីនយោបាយន
ខេត្តហាទិញបានធ្វើការផ្លាស់ប្តូរវិជ្ជមាន និងគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ខេត្តហាទីញបន្តរឹតបន្តឹងការគ្រប់គ្រងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបញ្ចប់នាវានេសាទដែលខ្វះឯកសារត្រឹមត្រូវ (គ្មានលិខិតអន
ដំណើរកម្សាន្តមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU នៅតំបន់សមុទ្រភាគនិរតី
លោកបណ្ឌិត Nguyen Minh Chung៖ គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាលនឹងក្លាយជាសសរស្តម្ភរឹងមាំនៃប្រព័ន្ធនយោបាយ