យុគសម័យ - នាថ្ងៃទី ២៨ - ៣០ ខែសីហា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលី នូវែលសេឡង់ តុងហ្គា ជប៉ុន មជ្ឈឹមបូព៌ានិងអាហ្វ្រិក ក្រុមហ៊ុនអាកាសចរជាតិវៀតណាមបានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជាង ៨៣០ នាក់ពីអូស្រ្តាលី នូវែលសេឡង់ តុងហ្គា ជប៉ុន មជ្ឈឹមបូព៌ានិងអាហ្វ្រិកត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។
ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋានដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ
អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ សិស្សានុសិស្សដែលមិនមានកន្លែងស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទៅបំពេញការងារក្នុងរយៈពេលខ្លី ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ អ្នកធ្វើដំណើរកំសាន្តទេសចរណ៍មួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 រួមជាមួយនឹងករណីលំបាកពិសេសផ្សេងៗទៀត។ ក្រៅពីនេះ ស្ថានទូតវៀតណាមប្រចាំនៅអូស្រ្តាលី នូវែលសេឡង់ តុងហ្គា ជប៉ុន និងបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក បានបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរនេះ។
ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh, Tan Son Nhat និង Noi Bai អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។
ពលរដ្ឋវៀតណាមនៅម៉ូសំប៊ិក
អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)
មតិពីមិត្តអ្នកអាន