Trending now

វៀតណាមជំរុញការឃោសនាស្តីពីការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19

17:11 | 18/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់បងប្អូនប្រជាពលរដ្ឋជនជាតិ Van Kieu នៅតំបន់ឃុំ ប៉ូស្តិ៍ឆ្មាំព្រំដែនឃុំ Lang Mo បានសហការជាមួយសហគមន៍ឃុំ សម្ព័ន្ធភាពនារីឃុំ Truong Son ស្រុក Quang Ninh ដើម្បីផ្សព្វផ្សាយការឃោសនាអំពីការការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ដើម្បីអនុវត្តផែនការ “ខែកំពូលនៃការឃោសនានិងការកៀងគរមហាជននៅតាមតំបន់ព្រំដែនដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ក្នុងស្ថានភាពថ្មី” របស់កម្លាំងឆ្មាំព្រំដែនខេត្ត។

សម្ព័ន្ធយុវជននៃប៉ូស្តិ៍ឆ្មាំព្រំដែនឃុំ Lang Mo ផ្សព្វផ្សាយនិងប្រគល់ម៉ាសដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។

មន្រ្តី សម្ព័ន្ធយុវជន សមាជិកនៃអង្គភាពបានបង្កើតក្រុមឃោសនាតូចដើម្បីទៅភូមិនីមួយៗនៅតំបន់ដាច់ស្រយាលដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការរីករាលដាល ក៏ដូចជាវិធីការពារខ្លួន ការបង្ការនិងការពារគ្រួសារនិងសហគមន៍ប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

បន្ថែមពីលើការឃោសនាដោយផ្ទាល់ ក្រុមទាំងនេះបានឃោសនាយ៉ាងសកម្មតាមរយៈឧបករណ៍បំពងសម្លេងចល័តនិងវិទ្យុនៅតាមភូមិ; ប្រមូលនិងរៀបចំការចុះហត្ថលេខាលើការប្តេជ្ញាចិត្តដើម្បីអនុវត្តវិធានការតឹងរឹងដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 សម្រាប់គ្រួសារចំនួន ១១០ គ្រួសារ; ចែកចាយខិត្តប័ណ្ណចំណួន ៥០០ សន្លឹក និងម៉ាសជាង ៦០០ បន្ទះ ហើយបាននែណាំសម្រាប់មនុស្សចំនួន ១៧០ នាក់នៅតំបន់នោះដើម្បីដំឡើងកម្មវិធី Bluezone នៅលើទូរស័ព្ទដៃឆ្លាតវៃ។

តាមរយៈសកម្មភាពឃោសនាជាក់ស្តែងនេះ យុវជននៅប៉ូស្តិ៍ឆ្មាំព្រំដែនឃុំ Lang Mo បានលើកកម្ពស់ស្មារតីនៃការឈានមុខ ស្ម័គ្រចិត្ត ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 រួមចំណែកក្នុងការកសាងការការពារព្រំដែនដែលមានស្ថេរភាពកាន់តែខ្លាំងឡើង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquangbinh.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា