Trending now

APEC ខិតខំរក្សាខ្សែសង្វាក់ផ្គត់ផ្គង់និងតម្លាភាពព័ត៌មានដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ១៩

07:05 | 26/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សមាជិកក្នុង APEC បានសន្យារក្សាសាមគ្គីគ្នានិងពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ក្នុងពេលឆាប់ៗ និងរក្សាស្ថេរភាពសេដ្ឋកិច្ចសង្គមផងដែរ។

APEC ខិតខំរក្សាខ្សែសង្វាក់ផ្គត់ផ្គង់និងតម្លាភាពព័ត៌មានដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ១៩

សន្និសីទរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី (APEC) តាមប្រព័ព្ធអនឡាញស្តីពីជំងឺកូវីដ១៩ បានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកក្កដា ក្រោមអធិបតីភាពលោក Mohamed Azmin Ali រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ី។ ថ្លែងមតិនៅសន្និសីទ សមាជិក APEC បានឯកភាពគ្នាថារដ្ឋាភិបាលនិងប្រជាជនទាំងអស់ក្នុងតំបន់និងជុំវិញពិភពលោកត្រូវ រួមដៃគ្នាសាមគ្គីភាពបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជាន់ថ្នាក់ដោយមានការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់នាពេលឆាប់ៗនេះ។

ការគ្រប់គ្រងជំងឺនិងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនៃផលប៉ះពាល់ ខាងសេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីជំងឺរាត ត្បាតកូវីដ១៩ ផងដែរ។ APEC គួរតែបន្តកេណ្ឌប្រភព ធនធានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជួយឲ្យសមាជិកក្នុងការដោះស្រាយនូវផលវិបាកដ៏ធ្ងន់ធ្ងរនៃជំងឺ រាតត្បាតសកល ព្រមទាំងធ្វើឲ្យងើបសេដ្ឋកិច្ចឡើងវិញផងដែរ។ទន្ទឹមនឹងនេះសមាជិកទាំងអស់ក៏ចាំបាច់ ត្រូវលើកកម្ពស់តួនាទីរបស់វេទិកាឈានមុខគេសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ រក្សាសន្ទុះនៃ កិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម APEC ដោយបញ្ជាក់ពីភាពបត់បែននិងការសម្របខ្លួនយ៉ាង ខ្ពស់នៅក្នុងសភាពការណ៍ថ្មីផងដឬរ។

អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh

ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថាក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានធ្វើជាប្រធាន និងចូលរួមក្នុង កិច្ចពិភាក្សាជាច្រើន ព្រមទាំងខិតខំប្រឹងប្រែងស្វែងរកសំលេងរួមនិងគំនិតផ្តួចផ្តើមដើម្បីជំរុញអនុត្តន៍ សកម្មភាពរួមគ្នាក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតព្រមទាំងជួយគាំទ្រដល់ប្រជាជននិងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩។លើសពីនេះទៀត វៀតណាមបានជឿជាក់ថា APEC នឹងបន្តលើកកម្ពស់ឆន្ទៈនិងកម្លាំងរបស់សមាជិកនីមួយៗក៏ដូចជាស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំដើម្បីរួមគ្នាកសាងអនាគតល្អប្រសើរសម្រាប់តំបន់និងប្រជាជនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: doanhnhantrevn.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម