Trending now

វៀតណាមកសាងខេត្ត Gia Lai ឱ្យក្លាយជាតំបន់កម្លាំងចលករក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍រវាងវៀតណាម - ឡាវ - កម្ពុជា

15:01 | 16/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោកនាយករដ្ឋមន្រ្តីទើបតែបានអនុមតិលើភារកិច្ចបង្កើតផែនការរៀបចំខេត្ត Gia Lai ក្នុងរយៈពេល ២០២១ - ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយមានទិសដៅកសាងខេត្ត Gia Lai ឱ្យក្លាយជាតំបន់កណ្តាលនៅតំបន់ Tay Nguyen ខាងជើង និងតំបន់កម្លាំងចលករក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍រវាងវៀតណាម - ឡាវ - កម្ពុជា។

ទីក្រុង Pleiku ខេត្ត Gia Lai ។

តាមនោះ គោលបំណងនៃការធ្វើផែនការរៀបចំខេត្ត Gia Lai គឺជាមូលដ្ឋានដើម្បីលំអិតនគរូបនីយកម្មការរៀបចំមេថ្នាក់ជាតិ ការរៀបចំតំបន់ Tay Nguyen នៅថ្នាក់ខេត្តស្តីពីចន្លោះនៃសកម្មភាពសេដ្ឋកិច្ច-សង្គម ការពារប្រទេសនិងសន្តិសុខ ប្រព័ន្ធទីក្រុងនិងការចែកចាយចំនួនប្រជាជននៅតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ការចែកចាយដីធ្លី ការប្រើប្រាស់ធនធាននិងការការពារបរិស្ថាន ដោយផ្អែកលើការតភ្ជាប់ការរៀបចំថ្នាក់ជាតិ ការរៀបចំតំបន់ ការរៀបចំទីក្រុង និងការរៀបចំជនបទ។

ទន្ទឹមនឹងនេះ ការរៀបចំនោះបានរួមចំណែកដល់ការតម្រៀបនិងការចែកចាយចន្លោះនៃសកម្មភាពសេដ្ឋកិច្ច-សង្គម ការពារប្រទេសនិងសន្តិសុខដែលទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ធនធាននិងការការពារបរិស្ថាននៅក្នុងតំបន់ដើម្បីប្រើប្រាស់ធនធានដើម្បីបម្រើដល់គោលដៅនៃការអភិវឌ្ឍប្រកបដោយតុល្យភាព ភាពសុខដុមរមនា ប្រកបដោយប្រសិទ្ធភាពនិងចីរភាពក្នុងរយៈពេលនៃការរៀបចំ។

ការរៀបចំនេះ មានគោលបំណងជួយខេត្ត Gia Lai បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ ទន្នឹមនឹងនេះ ជម្រុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពនៃការប្រកួតប្រជែងដោយផ្អែកលើបដិវត្តឧស្សាហកម្មទី ៤ និងសេដ្ឋកិច្ចទីផ្សារ; ផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ ថាមពលកកើតឡើងវិញ ទេសចរណ៍; ការអភិវឌ្ឍន៍តំបន់ឯកជន; ការកសាងសមត្ថភាពច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្ម; ការប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ប្រភពដើមទុនវិនិយោគដើម្បីអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌និងសង្គម; លើកកម្ពស់ជីវិភាពរស់នៅសម្ភារៈនិងស្មារតីរបស់ប្រជាជននិងរក្សាសន្តិសុខនយោបាយប្រកប់ដោយស្ថេរភាព៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន
កាសែតបារាំងណែនាំបណ្តាម្ហូបអាហារដែលបង្កើតឡើងនូវភាពទាក់ទាញនៃវិស័យម្ហូបអាហារវៀតណាម
វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស