Trending now

វៀតណាម - ជប៉ុនជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩

11:04 | 02/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១ ខែមិថុនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi Toshimitsu ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវុដ១៩ និងជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលខាងមុខ។

រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរបានអញ្ជើញធ្វើសន្ទនាតាមទូរស័ព្ទ ២ ដង់ក្នុងរយៈពេល ២ ខែកន្លងមកនេះ ដើម្បីពិភាក្សាអំពីជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។​ (រូបថត៖ baoquocte)

នេះជាលើកទី ២ ហើយដែលរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរបានអញ្ជើញធ្វើសន្ទនាតាមទូរស័ព្ទ ក្នុងរយៈពេល ២ ខែកន្លងមកនេះ។

ភាគីទាំងពីរបានជូនដំណឹងអំពីស្ថានភាពនិងលទ្ធផលនៃការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ នៅក្នុងប្រទេសនីមួយៗ។ ភាគីទាំងពីរឯកភាពបន្តសហការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩របស់ជប៉ុន របស់រដ្ឋាភិបាលជប៉ុន។ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនសម្រាប់ប្រទេសវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេសកញ្ចប់គាំទ្រដល់និស្សិតនិងអ្នកហាត់ការវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu បានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវិដ១៩ ដែលត្រូវបានវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរដ្ឋសភានិងប្រជាជនវៀតណាមដែលបានជួយឧបត្ថម្ភម៉ាស គាំទ្រដល់អ្នកគ្រប់គ្រងនិងអ្នកជំនាញជប៉ុនឱ្យត្រឡប់មកប្រទេសវៀតណាមវិញដើម្បីធ្វើការ។ លោកបានឲ្យដឹងថាក្រៅពីជំនួយមុនសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ ជប៉ុននឹងបន្តគាំទ្រដល់ប្រទេសវៀតណាមនូវសំភារពេទ្យដោយផ្អែកលើតម្រូវការរបស់វៀតណាម។

ដោយផ្អែកលើស្ថានភាពនៃជំងឺរាតត្បាតនៅក្នុងប្រទេសទាំងពីររដ្ឋមន្ត្រី Motegi Toshimitsu បានស្នើឱ្យភាគីទាំងពីរពិភាក្សាយ៉ាងឆាប់ៗដើម្បីចាប់ផ្តើមការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរឡើងវិញជាបណ្តើរ ៗ ជាពិសេសអ្នកគ្រប់គ្រងអ្នកជំនាញ និងបង្កើតមូលដ្ឋានដើម្បី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិរួមមានអាស៊ាននិងមេគង្គ - ជប៉ុន។ ជំរុញការអនុវត្តនូវសំណើរនៃការបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីជំងឺរាតត្បាតនិងបញ្ហាវេជ្ជសាស្រ្តបន្ទាន់ដែលបានស្នើដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ នាថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR