Trending now

វៀតណាម - អៀរឡង់បានពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារប្រជាពលរដ្ឋបន្ទាប់ពីជំងឺរាតត្បាតកូវិដ១៩

10:06 | 24/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាល្ងាចថ្ងៃទី ២២ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បាន ជួបសន្ទនាតាមទូរស័ព្ទទជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសអៀរឡង់លោក Simon Coveney ដោយពិភាក្សាអំពីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកិច្ចសហការគ្នាលើបណ្តាវេទិកាពហុភាគីរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីការបរទេស លោក Pham Binh Minh ។ (ប្រភព៖ baoquocte)

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេចរួមជាមួយអៀរឡង់ ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក៏ដូចជាកិច្ច សហប្រតិបត្តិការនានា ដើម្បីពង្រឹងសមត្ថភាពសុខភាព ឆ្លើយតបនឹងជំងឺ រួមទាំងជួយគាំទ្រគ្នាទៅវិញទៅ មក ក្នុងកិច្ចការគាំពារពល រដ្ឋ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថាវៀតណាមត្រៀមខ្លួនផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ជាមួយអៀរឡង់សហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពសុខភាពទប់ទល់នឹងជំងឺនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសអៀរឡង់បានវាយតម្លៃខ្ពស់ចំពោះវិធានការរឹងមាំនិងសកម្មរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះក្នុងឋានៈជាប្រធានអាស៊ាន។ ឆ្នាំ ២០២០ និងជាស្នងការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀត ណាមគឺជាដៃគូមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិជានិច្ច ដោយតែងតែរួមសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនានាក្នុងនោះមានអៀរឡង់ នៅតាមបណ្តាវេទិកាពហុភាគី ដើម្បីមានការរួមចំណែកបន្ថែមទៀតសម្រាប់ការថែរក្សាសន្តិភាព ស្ថេរភាពនិងការគោរពច្បាប់អន្តរជាតិ ក៏ដូចជាក្នុងការឆ្លើយតបនឹងបញ្ហាសកល។ ក្នុងឱកាសនេះឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឲ្យអៀរឡង់និងវៀតណាមសម្របសម្រួលជំរុញនិង ទាញយកប្រយោជន៍ពីឱកាសដែលបានផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA), កិច្ចព្រមព្រៀងការការពារការវិនិយោគ (EVIPA) នាំមកនិងគាំទ្រសេដ្ឋ កិច្ចនៃប្រទេសទាំងពីរដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលកន្លងមកហើយបានឯកភាពសម្របសម្រួលសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងការទូតវៀតណាម - អៀរឡង់ (១៩៩៦-២០២១) ពង្រឹង កិច្ចសហប្រតិបត្តិការពហុវិស័យជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បង្កើតកម្លាំងជំរុញថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព