Trending now

ចលនាមិនចូលបក្សសម្ព័ន្ធបើកកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

08:39 | 05/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អង្គប្រជុំទាំងឡាយបានផ្តោតសំខាន់លើការផ្លាស់ប្តូរសភាពការណ៍ និងវាយតម្លៃក៏ដូចជាលើកសំណើរនូវ ទិសដៅនៃការសម្របសម្រួលគ្នាក្នុងចលានាមិនចូលបក្សសម្ព័ន្ធផងដែរ។

ទិដ្ឋភាពនៃចលនាមិនចូលបក្សសម្ព័ន្ធបើកកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (រូបថត៖ vnanet)

នាយប់ថ្ងៃទី ៤ ខែឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធតាមអនឡាញ។ កិច្ចប្រជុំនេះត្រូវ បានធ្វើឡើងតាមសំណើរបស់ប្រទេសអាស៊ែបៃហ្សង់ ដែលជាប្រទេសកំពុងកាន់តំណែងជាប្រធានចលនា មិនចូលបក្សសម្ព័ន្ធ។

នេះជាលើកដំបូងក្នុងរយៈពេលជិត ៦០ ឆ្នាំ នៃប្រតិបត្តិការរបស់ចលនាមិនចូល បក្សសម្ព័ន្ធ បានរៀបចំកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយផងដែរ។នៅក្នុងសម័យពិគ្រោះ យោបល់រួមក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់អង្គប្រជុំទាំងឡាយបានផ្តោតលើការពិភាក្សាអំពីសភាពការណ៍បច្ចុប្បន្ន រួមទាំងវាយតម្លៃនិងលើសំណើងអំពីទិសដៅនៃការ សម្របសម្រួលគ្នាក្នុង ចលនាមិនចូលបក្សសម្ព័ន្ធ ក៏ដូចជាផលប៉ះពាល់នៃការរីករាលដាលបៃជំងឺកូវីដ១៩ (COVID-19) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ដល់ប្រទេសជាសមាជិកនៃចលនានេះ។ កិច្ចប្រជុំនេះគ្រោងនឹង អនុម័តលើសេចក្តីថ្លែងការណ៍នយោបាយរួមស្តីពីជម្ងឺរាតត្បាតសកលកូវីដ១៩ផងដែរ។

សម្រាប់វៀតណាម ចលនាមិនចូលបក្សសម្ព័ន្ធតែងតែដើរតួនាទីជាសំខាន់និងទូលាយ ក្នុងការតស៊ូរំដោះ ជាតិកាលពីមុននេះនិងបុព្វហេតុការពារមាតុភូមិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្នផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន