Trending now

ជំរុញការសម្របសម្រួលរវាងវៀតណាមនិងអង់គ្លេសក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

10:28 | 18/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាមលោក To Anh Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសលោក Nigel Adams ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាតនឹងជំងឺរាតត្បាតសកល COVID-19 និងជំរុញទំនាក់ទំនងទ្វេភាគី។

អនុរដ្ឋមន្រ្តីលោក To Anh Dung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការលោក Nigel Adams (រូប៖ BNG)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកអនុរដ្ឋមន្រ្តី To Anh Dung បានជូនដំណឹងអំពីវិធានការដែលវៀតណាមកំពុងអនុវត្តយ៉ាងសកម្មនិងការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងស្ថានការណ៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ និងខិតខំប្រឹងប្រែងដើម្បីធានានូវសុវត្ថិភាពសម្រាប់ប្រជាជនវៀតណាម ក៏ដូចជាពលរដ្ឋបរទេសកំពុងរស់នៅនិងធ្វើការនៅវៀតណាម។ លោកអនុរដ្ឋមន្ត្រីបានសម្តែងថា វៀតណាមបានត្រៀមខ្លួនដើម្បីផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍របស់វៀតណាមក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ហើយសង្ឃឹមថា អង់គ្លេសនឹងចែករំលែកបទពិសោធន៍និងការស្រាវជ្រាវទាក់ទងនឹងការព្យាបាលនឹងជំងឺរាតត្បាតនេះ សំដៅជួយលើកកម្ពស់សមត្ថភាពសុខភាពសហគមន៍ រួមចំណែកក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះលើពិភពលោក។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើថា អង់គ្លេសបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការថែទាំសុខភាពនិងការគាំទ្រដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅអង់គ្លេសក្នុងរយៈពេលមានជំងឺរាតត្បាតនេះ។

លោករដ្ឋលេខាធិការ Nigel Adams បានជូនពរវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ដែលបង្ហាញពីតួនាទីសកម្មនិងម្ចាស់ការរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ លោករដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិដ៏លេចធ្លោរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដោយមានបំណងចង់ឱ្យប្រទេសទាំងពីរចែករំលែកព័ត៌មាននិងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនេះ នៅក្នុងក្របខ័ណ្ឌទាំងទ្វេភាគី ទាំងពហុភាគី ទន្ទឹមនឹងនេះ ពង្រីកសម្លេងរបស់ប្រទេសទាំងពីរ ជាពិសេសនៅពេលដែលវៀតណាមទទួលបានការទទួលខុសត្រូវសំខាន់ៗនៅក្នុងអាស៊ាននិងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនេះ។ លោករដ្ឋលេខាធិការបានសម្តែងការកោតសរសើរចំពោះការដែលរដ្ឋាភិបាលវៀតណាមបានផ្តល់ម៉ាស់ក្រណាត់ប្រឆាំងនឹងមេរោគចំនួន ១១០,០០០ ដល់អង់គ្លេស ក៏ដូចជាបង្កលក្ខខណ្ឌសម្រាប់ការហោះហើរដឹកជញ្ជូនពលរដ្ឋអង់គ្លេសវិលត្រឡប់ទៅប្រទេសវិញដោយសុវត្ថិភាព៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤