Trending now

សម្ពន្ធសហគមមិត្តភាពទីក្រុង Ha Noi យអំពាវនាវឱ្យមានការបង្ការនិងទប់ស្កាត់នឹង Covid-19 យ៉ាងសកម្ម

12:55 | 09/04/2020 (បកប្រែដោយសាមេត)

យុគស័ម - ទទួលជ្រោមជ្រែងសេចក្តីអំពាវនាវ “ប្រជាជនទាំងអស់គាំទ្រការបង្ការទប់ស្កាត់នឹង Covid-19” របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ សម្ពន្ធសហគមមិត្តភាពទីក្រុង Ha Noi បានសកម្មក្នុងការឃោសនានិងអំពាវនាវឲ្យកម្មាភិបាល មន្ត្រី ពលករ ស្ថាប័ន អង្គភាព សមាគមនានា រួមគ្នាក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត ហើយពង្រីកសាមគ្គីភាពនិងជួយឧត្ថម្ភទៅវិញទៅមកដែលជាភាពប្រពៃណីល្អប្រសើររបស់ប្រទេសជាតិ។

សមាគមមិត្តភាពវៀតណាម - ចិនទីក្រុងហាណូយបានបានប្រគល់ម៉ាស់វេជ្ជសាស្ត្រដល់ស្ថានទូតចិនប្រចាំនៅវៀតណាម

ចាប់តាំងពីប៉ុន្មានថ្ងៃខែកុម្ភៈឆ្នាំ ២០២០ សមាគមមិត្តភាពវៀតណាម - ចិនទីក្រុងហាណូយបានប្រគល់ម៉ាស់វេជ្ជសាស្ត្រជាង ១០០០ ដល់ស្ថានទូតចិនប្រចាំនៅវៀតណាម ព្រមជាមួយគ្នានេះ បានអំពាវនាវឲ្យសមាគមនិងសមាជិកនៃសមាគមនានា បរិច្ចាកមូលនិធិបង្ការទប់ស្កាត់ Covid-19 របស់ទីក្រុងហាណូយដែលមានទឹកប្រាក់ចំនួន ១៤ លានដុង។

ក្លឹបទេសចរណ៍ UNESCO ហាណូយធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺរាតត្បាតនេះជាប្រចាំថ្ងៃនិងអនុវត្តវិធានការបង្ការដល់អង្គភាព សមាជិករបស់ក្លឹងន។ ជាមួយនឹងសារដែលថា “ភ្ញៀវទេសចរទាំងអស់ត្រូវតែធានាសុវត្ថិភាព នៅពេលដែលធ្វើដំណើរនៅវៀតណាម” កម្មវិធី “ចែកម៉ាស់ដោយឥតគិតថ្លៃ” ត្រូវបានរៀបចំឡើងដោយក្លឹបនេះនៅក្នុងកន្លែងដែលមានភ្ញៀវទេសចរជាច្ចំនួនរហូតដល់ ១0 ម៉ឺន។ ជាមួយនឹងការរៀបចំនូវការផ្តល់ម៉ាស់វវេជ្ជសាស្ត្រដោយឥតគិតថ្លៃនៅតាមកន្លែងមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនបានចូលរួមចំណែកក្នុងការជំរុញការឃោសនានិងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននិងភ្ញៀវទេសចរក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនេះ។

អង្គភាពសមាជិកមួយចំនួននៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ បានចូលរួមក្នុងការគាំទ្រតាមរយៈគណនីដូចជា៖ សមាគមមិត្តភាពវៀតណាម - ហុងគ្រីនៅហាណូយ; សមាគមមិត្តភាពវៀតណាម - ឥណ្ឌានៅហាណូយ; សមាគមមិត្តភាពវៀតណាម - ចិនទីក្រុងហាណូយ; សមាគមមិត្តភាពវៀតណាម - រុស្ស៊ីទីក្រុងហាណូយ; សមាគមមិត្តភាពវៀតណាម - គុយបាទីក្រុងហាណូយ…

លោកស្រី Nguyen Lan Huong ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ និងជាប្រធានសម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ល្អរបស់ស្ថាប័ន អង្គការ សហគ្រាសនិងសប្បុរសជនបានលើកកម្ពស់ស្មារតីសាមគ្គីភាពនិងរួមចំណែកជាមួយបក្សនិងអាជ្ញាធរក្រុងហាណូយក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19។ ការចូលរួមវិភាគទាននេះគឺជាការលើកទឹកចិត្តសម្រាប់ទីក្រុងឱ្យមានធនធាននិងឧបករណ៍បន្ថែមទៀតដើម្បីបម្រើការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី