Trending now

កងទ័ពវៀតណាមត្រូវតែប្រឹងប្រែងបន្ថែមទៀតដើម្បីសក្ដិសមធ្វើជាសសរទ្រូងរបស់ជាតិ

12:57 | 09/04/2020

នៅព្រឹកថ្ងៃទី ៧ ខែមេសា គណៈកម្មាធិការដឹកនាំការបង្ការ និងទប់ទល់ជំងឺរាតត្បាត Covid-19 នៃក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំមួយដើម្បីដាក់ពង្រាយភារកិច្ច និងដំណោះស្រាយបន្ទាន់នៅក្នុងការប្រយុទ្ធប្រឆាំង Covid-19។

កងទ័ពវៀតណាមត្រូវតែប្រឹងប្រែងបន្ថែមទៀតដើម្បីសក្ដិសមធ្វើជាសសរទ្រូងរបស់ជាតិ

ស្ថានភាពជំងឺត្រូវបានគ្រប់គ្រងយ៉ាងល្អ

តាមរបាយការណ៍អំពីលទ្ធផលនៃស្ថានភាពរាតត្បាត Covid-19 ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំឲ្យឃើញថា៖ នៅក្នុងប្រទេស ស្ថានភាពជំងឺនៅតែត្រូវស្ថិតក្រោមការគ្រប់គ្រងបានល្អនៅឡើយ។ កងទ័ពបាន និងកំពុងគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាពីថ្នាក់លើ ហើយរហូតមកដល់ពេលនេះកងទ័ពទាំងមូលមិនបានរកឃើញករណីឆ្លងណាមួយនៃជំងឺ Covid-19 ទេ។

ទោះជាយ៉ាងណាក៏ដោយហានិភ័យនៃការផ្ទុះជំងឺ និងការរាលដាលចូលអង្គភាពនៅតែខ្ពស់ផងដែរ។ មានករណីមួយចំនួនត្រូវបានគេរកឃើញថាមុនពេលដឹងខ្លួនឆ្លងមេរោគនោះពួកគេបានផ្លាស់ទីលំនៅ និងទាក់ទងជាមួយមនុស្សជាច្រើនបានជាបច្ចុប្បន្នត្រូវបន្តធ្វើការត្រួតពិនិត្យលើមនុស្សទាំងនោះសម្រាប់ដាក់ដាច់ដោយឡែក និងធ្វើតេស្ត។ គួរឱ្យកត់សម្គាល់ថា ករណីឆ្លងមេរោគខ្លះគ្មានរោគសញ្ញាទេដូច្នេះវាពិបាករកឃើញណាស់។ ក្រៅពីនេះស្ថានភាពរបស់ជនជាតិវៀតណាមត្រឡប់មកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍រួមទាំងថៃ (ឆ្លងកាត់ប្រទេសឡាវ និងកម្ពុជា) ទៅកាន់ប្រទេសវៀតណាមនឹងក្លាយជាប្រភពនៃការឆ្លងជំអឺប្រសិនបើយើងមិនបានគ្រប់គ្រងបានល្អទេ។

ត្រៀមខ្លួនជាស្រេចចំពោះគ្រប់វិធានការស្របតាមស្ថានភាពគ្រប់កម្រិតនៃជំងឺរាតត្បាត

ស្ថានភាពនៃការរីករាលដាលនៃ Covid-19 នៅលើពិភពលោកមានភាពស្មុគស្មាញ ដូច្នេះការអនុវត្តតាមទិសស្លោក " រកឃើញឲ្យបានឆាប់ ដាក់ដាច់ដោយឡែកឲ្យបានទាន់ពេល កំណត់កន្លែងកំចាត់មេរោគឲ្យខានតែបាន និងព្យាបាលប្រកបដោយប្រសិទ្ធភាព" គឺសុទ្ធតែជាកត្តាកំណត់ដើម្បីយកឈ្នះលើការបង្ការ និងទប់ទល់នឹងជំងឺ Covid-19។ យោងតាមលោកឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការកងទ័ពការពារព្រំដែនបានឲ្យដឹងថា៖ បច្ចុប្បន្ននេះកម្លាំងការពារព្រំដែនបានសម្របសម្រួលជាមួយបណ្តាកម្លាំងមុខងារនានាដើម្បីបង្កើនក្រុមទប់ស្កាត់និងត្រួតពិនិត្យបន្ថែមនៅច្រកទ្វារព្រំដែន ផ្លូវលំ ច្រករបៀង។ល។ជាមួយក្រុមចំនួនជាង ១,៥០០ ដោយមានយុទ្ធជនជិត ៦,០០០ នាក់តាមខ្សែព្រំដែនទាំងមូល។ កម្មាភិបាល និងយុទ្ធជនជាច្រើននាក់បានទប់ការឈឺចាប់នៃការបាត់បង់សាច់ញ្ញាតិជាទីស្រឡាញ់ ព្រមទាំងបានលះបង់សុភមង្គលផ្ទាល់ខ្លួនដើម្បីប្រកាន់ខ្ជាប់នូវភារកិច្ចប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅកន្លែងឈរជើង។

ទន្ទឹមនឹងនោះគឺផែនការនៃការទទួល និងការដាក់ដាច់ដោយឡែកនៅតាមបណ្តាអង្គភាពសម្រាប់មនុស្សដែលមកពីប្រទេស និងតំបន់ដែនដីដែលមានការផ្ទុះឡើងនៃជំងឺរាតត្បាតនឹងត្រូវបានអនុវត្តជាបន្ត។ រហូតមកដល់ពេលនេះកងទ័ពទាំងមូលបានដាក់ពង្រាយចំនួន ១៤២ កន្លែងដាក់ដាច់ដោយឡែក ដោយមានមនុស្សជាង ៦៦,០០០ នាក់ ដែលក្នុងនោះចំនួននាក់ដែលបញ្ចប់ការនៅដាច់ដោយឡែកគឺមានចំនួនជាង ៥៤,០០០ នាក់ ហើយបច្ចុប្បន្នកំពុងនៅសល់តែជិត ១២,០០០ នាក់ទៀត។

ពិធីប្រគល់សម្ភារៈបរិក្ខាពេទ្យជូនដល់កងទ័ពកម្ពុជា (រូបថត៖ thanhnien)

ជំនះការលំបាក និងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយជោគជ័យ

មានអនុសាសន៍ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ឯក Tran Don បានកោតសរសើរចំពោះរាល់លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់គ្រប់ទីភ្នាក់ងារ និងអង្គភាពនានា ហើយបានស្នើឲ្យនាយទាហាន ពលទាហាន និងយុទ្ធជនក្នុងជួរកងទ័ពទាំងមូលបន្តលើកកម្ពស់សមិទ្ធិផលដែលទទួលបាន ព្រមទាំងមិនត្រូវព្រងើយកន្តើយជាដាច់ខាតនឹងជំងឺរាតត្បាតក្នុងគ្រប់កាលៈទេសៈឡើយ។ ចំពោះការបំផ្លិចបំផ្លាញនៃរោគរាតត្បាត Covid-19 នោះ ប្រទេសជាច្រើននៅលើលោកដែលមានកម្លាំងសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងមានប្រព័ន្ធថែទាំសុខភាពល្អទំនើបក្តី ប៉ុន្តែក៏ប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការគ្រប់គ្រងនិងទប់ទល់នឹងជំងឺនេះដែរដោយមានមនុស្សស្លាប់រាប់ម៉ឺននាក់ថែមទៀត។

នៅប្រទេសវៀតណាមដោយមានការប្តេជ្ញាចិត្តខ្ពស់ ការដាក់ពង្រាយគ្រប់វិធានការព្រមៗគ្នា គួបផ្សំនឹងវិធីសាស្ត្រវិទ្យាសាស្ត្រ និងស្មារតីយ៉ាងមោះមុតនោះយើងបានឃើញសញ្ញាល្អៗក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ។ ចំនួននៃការឆ្លងត្រូវបានកាត់បន្ថយ អត្រានៃការជាសះស្បើយមានកំរិតខ្ពស់ជាពិសេសមិនទាន់មានករណីណាមួយស្លាប់ដោយការឆ្លងមេរោគ Covid-19 សូម្បីតែជាមនុស្សវ័យចំណាស់ និងមនុស្សដែលមានជំងឺមូលដ្ឋានរ៉ាំរៃក្តី។ នេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារបង្ការ និងទប់ទល់នឹងជំងឺរាតត្បាតរបស់ប្រទេសជាតិ និយាយរួម និងការចូលរួមចំណែករបស់កងទ័ពនិយាយដោយឡែក។

ដោយវិភាគលើការលំបាកដែលកំពុងកើតមានឡើងក្នុងភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ លោកឧត្តមសេនីយ៍ឯក Tran Don សង្ឃឹមថា គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវក្តាប់និងតាមដានឲ្យបានជាប់ស្ថានភាពនៃជំងឺ និងលើកទឹកចិត្តកម្មាភិបាល យុទ្ធជនទាំងអស់តាំងចិត្តសម្រេចឲ្យបានគ្រប់ភារកិច្ច សក្តិសមនឹងទិសស្លោក“ កងទ័ពគឺជាសសរទ្រូងរបស់ប្រទេសជាតិ ដើរឈានមុខគេក្នុងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ និងរោគរាតត្បាត”៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស