Trending now

ចំនួនភ្ញៀវទេសចរមកទស្សនារដ្ឋធានី Ha Noi កំពុងកើនឡើងជាបណ្តើរៗ

07:28 | 17/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ភ្ញៀវទេសចរមកកម្សាន្តតំបន់ទេសចរណ៍ជាច្រើន ស្ថិតក្នុងភូមិសាស្ត្រ រដ្ឋធានី Ha Noi កំពុងមាននិន្នាការកើនឡើងជាបណ្តើរៗ ដោយប្រសិទ្ធភាពពីកិច្ចខិតខំប្រឹងប្រែងនូវការបង្ការជំងឺ Covid – 19 របស់រដ្ឋាភិបាលនិងទីក្រុង។

ភ្ញៀវទេសចរបរទេសមកទស្សនា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ Van Mieu Quoc Tu Giam។ (រូបថត៖ កាសែត Ha Noi moi)

តាមស្ថិតិរបស់មន្ទីរទេសចរណ៍ Ha Noi ចំនួនភ្ញៀវទេសចរមកទេសចរ នៅរដ្ឋធានី Ha Noi បានឈានដល់ ៥០-៧០% បើប្រៀបធៀបទៅនឹងពេលវេលាដែសគ្មានការផ្ទុះឡើងនៃ COVID-១៩ ។ ក្នុងនោះចំនួនភ្ញៀវទេសច​ក្នុងស្រុក​បាន​​ថយចុះ។

បច្ចុប្បន្ននេះ វិស័យទេសចរណ៍ទីក្រុង Ha Noi បន្តត្រួតពិនិត្យនិងតាមដានយ៉ាងដិតដល់នូវស្ថានភាពរាតត្បាតនៃជំងឺ Covid ១៩ (nCoV) ។ ផ្សព្វផ្សាយ ឃោសនា និងណែនាំប្រជាជននិងភ្ញៀវទេសចរអំពីជំងឺនេះ។ គោរពការណែនាំរបស់ក្រសួងសុខាភិបាលនិងស្ថាប័ន​សមត្ថកិច្ច។

ព័ត៌មានជួយគាំទ្រភ្ញៀវទេសចរ តាមរយៈទូរស័ព្ទលេខ ១៨០០៥៥៦៨៩៦ (VNPT Ha Noi) ២៤/២៤ ។

រដ្ឋធានីហាណូយគឺជាទីកន្លែងទេសចរ​ដ៏ចាប់ចិត្តសម្រាប់ភ្ញៀវបរទេស។ (រូបថត៖ កាសែត Ha Noi moi)

មន្ទីរទេសចរណ៍ Ha Noi បាននិយាយឲ្យ​ដឹងថាការរាតត្បាតជំងឺនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ចំពោះការលុបចោលផែនការធ្វើដំណើរ ចាប់ពីខែមករា ឆ្នាំ ២០២០ ដល់ខែមេសា ឆ្នាំ ២០២០ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទេសចរណ៍មួយចំនួន​បានឱ្យដឹងថា រហូតមកដល់ពេលនេះមានភ្ញៀវទេសចរណ៍បរទេសជាង ១៥.០០០ នាក់បានលុបចោលដំណើរទេសចរណ៍ទៅកាន់ទីក្រុង Ha Noi ដែលភាគច្រើនគឺជា​ភ្ញៀវទេសចរ​ ជនជាតិចិន​។

ក្រៅពីនេះ ភ្ញៀវទេសចរវៀតណាមចំនួន ១៥.០៧៥ នាក់បានលុបចោលដំណើរទេសចរណ៍ទៅក្រៅប្រទេសដែលភាគច្រើនទៅទេសចរ នៅប្រទេសចិន។

រហូតមកដល់ពេលនេះយោងតាមស្ថិតិពីគ្រឹះស្ថានស្នាក់នៅ ចំនួនភ្ញៀវដែលបានលុបចោលការកក់សណ្ឋាគារជិត ៣៨.០០០ នាក់៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម