Trending now

សភាអ៊ឺរ៉ុបផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង EVFTA

21:58 | 12/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ដោយមានសម្លេងគាំទ្រចំនួន ៤០១ សម្លេងប្រឆាំងចំនួន ១៩២ និងសម្លេងអនុ ប្បវាទចំនួន ៤០ សភាសភាអឺរ៉ុប (EP) បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ។

សម្លេងគាំទ្រចំនួន ៤០១ សម្លេងប្រឆាំងចំនួន ១៩២ និងសម្លេងអនុ ប្បវាទចំនួន ៤០ សភាសភាអឺរ៉ុប (EP) បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)

នារសៀលថ្ងៃទី ១២ ខែកុម្ភៈ (តាមម៉ោងវៀតណាម) សម្លេងគាំទ្រចំនួន ៤០១ សម្លេងប្រឆាំងចំនួន ១៩២ និងសម្លេងអនុ ប្បវាទចំនួន ៤០ សភាសភាអឺរ៉ុប (EP) បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)។

បើយោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា ជាមួយនឹងកិច្ចព្រមព្រៀង EVFTA វៀតណាមបានបង្ហាញពីគោលការណ៍របស់ បក្សស្តីពីយុទ្ធសាស្ត្រកិច្ចការបរទេសពហុភាគី និងការធ្វើពិពិធកម្មនូវទំនាក់ទំនងគឺពិតជាត្រឹមត្រូវទាំងស្រុង ហើយនាំមកនូវផលប្រយោជន៍យ៉ាងច្រើនបំផុតក្នុងការធានានូវឧត្តមប្រយោជន៍ជាតិក៏ដូចជាធានានូវទំនាក់ទំនងសហប្រតិបតិ្តការជាយុទ្ធសាស្ត្រប្រកបដោយចីរភាព ដើម្បីរួមចំណែកដល់សន្តិភាពស្ថេរភាព មិនត្រឹមតែក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ។

សភាអ៊ឺរ៉ុប (EP)

ទោះបីជាវានៅតែលឿនក្នុងការវាយតម្លៃក៏ដោយ ប៉ុន្តែយោងទៅតាមការគណនារបស់អ្នកស្រាវជ្រាវអន្តរជាតិបានឲ្យដឹងថា កិច្ចព្រមព្រៀង EVFTA នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់វៀតណាមជាភ្លាមៗ ក៏ដូចជាសម្រាប់ការប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច អង្គភាពអាជីវកម្មនិងផលិតផលរបស់វៀតណាមផងដែរ។ ជាពិសេស ក្នុងឆ្នាំ ២០២០ ប្រទេស វៀតណាមកំពុងបញ្ជាក់ពីកិត្យានុភាពនិងគោលជំហររបស់ខ្លួនតាមរយៈការក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃមហាសន្និបាត អង្គការសហប្រជាជាតិ និងជាប្រធានអាស៊ាន ហើយការដែលបោះឆ្នោតដើម្បីអនុម័តលើកិច្ចព្រមព្រៀងចំនួន២ គឺ EVFTA និង EVIPA ជួយឲ្យវៀតណាមលើកកំពស់ឋានៈរបស់ខ្លួនថែមទៀតនៅលើឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង EVFTA ត្រូវបានគេរំពឹងថានឹងក្លាយជាសន្ទុះជំរុញដ៏ធំសម្បើមមួយសម្រាប់ការនាំចេញរបស់ វៀតណាម ដើម្បីជួយធ្វើពិពិធកម្មទីផ្សារនិងទំនិញនាំចេញ ជាពិសេសផលិតផលកសិកម្ម និងជលផលក៏ដូចជាទំនិញរបស់វៀតណាមដែលមានឧត្តមភាពក្នុងការប្រកួតប្រជែងជាច្រើន។ យោងតាមកិច្ចព្រមព្រៀងនេះ វៀតណាមនឹងកាត់បន្ថយ ៦៥% នៃពន្ធនាំចូលទំនិញពីសហភាពអឺរ៉ុបនៅពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន។ ក្រៅពីនេះសហភាពអឺរ៉ុបនឹងកាត់បន្ថយពន្ធជាង ៧០ % លើទំនិញវៀតណាមភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស