យុគសម័យ- ថ្មីៗនេះ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសNguyen Minh Vu បានជួបធ្វើការ តាមរយៈអ៊ិនធើណិត ជាមួយលោក Manuel Pauser អនុប្រធានទំនាក់ទំនងរដ្ឋាភិបាលនិងសហគមន៍និងលោកស្រី Hoa Ly អនុប្រធានជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន Adidas គ្រុប។
![]() |
![]() |
![]() |
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vu។ |
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់ក្រុមហ៊ុន Adidas គ្រុប នៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការរួមចំណែកជាវិជ្ជមានចំពោះសកម្មភាពនាំចេញនិងការបង្កើតការងារធ្វើ។
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Minh Vu បានកត់សម្គាល់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Adidas គ្រុប ក្នុងការចូលរួមអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបគាំទ្រវ៉ាក់សាំង ថ្នាំព្យាបាលនិងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ ។ លោកក៏សង្ឃឹមថា ក្រុមហ៊ុន Adidas គ្រុបនឹងបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់និងបណ្តាសមាជិកនៃសហភាពអឺរ៉ុបសំដៅឆ្លៀតយកគុណប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមនិងនិងសហភាពអឺរ៉ុប (EVFTA)។
![]() |
អញ្ជើញចូលរួមក្នុងជំនួបនេះមានថ្នាក់ដឹកនាំមន្ទីរការប្រទេសទីក្រុង Ho Chi Minh ខេត្ត Binh Duong ខេត្ត Dong Nai និងថ្នាក់ដឹកនាំក្រុមប្រឹក្សាគ្រប់គ្រងឧទ្យានឧស្សាហកម្ម Binh Duong និងតំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងហុងកុង។ |
ថ្នាក់ដឹកនាំក្រុមហ៊ុន Adidas គ្រុប បានសង្កត់ធ្ងន់ថា វៀតណាមគឺជាតំបន់ធ្វើអាជីវកម្មយុទ្ធសាស្ត្រដែលផ្គត់ផ្គង់ផលិតផល Adidas ជាច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ក្នុងបំណងប្រាថ្នាថា បន្តរក្សានិងអនុវត្តសកម្មភាពផលិតនិងធ្វើអាជីវកម្មនៅប្រទេសវៀតណាមនា ពេលខាងមុខ។
ក្រុមហ៊ុន Adidas គ្រុបវាយតំលៃខ្ពស់ចំពោះសក្តានុពលនៃទីផ្សារវៀតណាម ជាពិសេសនៅក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមាន ហើយមានបំណងបន្តទទួលបានការយកចិត្តទុកដាក់និងការបង្កើតលក្ខឃ័ណ្ឌអំណោយផលពីរដ្ឋាភិបាលក្រសួងស្ថាប័ននិងមូលដ្ឋានក្នុងសកម្មភាពនានានៅប្រទេសវៀតណាម ៕

Bao Quoc Te
មតិពីមិត្តអ្នកអាន