នៅក្នុងយុទ្ធសាស្រ្តវ៉ាក់សាំងរបស់រដ្ឋាភិបាល “ការទូតវ៉ាក់សាំង” គឺជាវិធីសាស្ត្រល្អបំផុតដើម្បីទទួលបានប្រភពវ៉ាក់សាំងច្រើនបំផុត និងលឿនបំផុតពីខាងក្រៅ។
“ការទូតវ៉ាក់សាំង” នាពេលបច្ចុប្បន្ននេះដើរតួនាទីសំខាន់នៅក្នុងបរិបទកង្វះការផ្គត់ផ្គង់ និងការទទួលបានវ៉ាក់សាំងមិនស្មើភាពគ្នានៅលើពិភពលោក។ “ការទូតវ៉ាក់សាំង” គឺជាការទាញយកផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគី និងពហុភាគី តាមរយៈអង្គការអន្តរជាតិ ដើម្បីបង្កើនការទទួលបានវ៉ាក់សាំង ព្រមទាំងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការធានាឱ្យទទួលបានវ៉ាក់សាំងដោយស្មើភាពគ្នានៅលើពិភពលោក។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានចែករំលែកយ៉ាងដូច្នេះជាមួយសារព័ត៌មាននៅក្នុងសន្និសីទកាសែត នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ។
![]() |
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu នៅក្នុងសន្និសីទកាសែត នាថ្ងៃទី ៧ ខែកក្កដា |
អ្នកយកព័ត៌មាន៖ បញ្ហាខ្វះវ៉ាក់សាំងពិតជាបញ្ហាបន្ទាន់លើពិភពលោក រួមទាំងវៀតណាមផង។ សូមលោក អនុរដ្ឋមន្ត្រីឲ្យដឹងថា តើវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងដូចម្តេចដើម្បីស្វែងរកបានប្រភពវ៉ាក់សាំង?
លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu៖ នៅក្នុងបរិបទដែលជំងឺរាតត្បាតវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ននេះ វៀតណាមមិនមែនជាករណីលើកលែងនោះទេ ។ ទោះបីជារហូតមកទល់បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិបានវាយតម្លៃថាវៀតណាមនៅតែគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អក៏ដោយ ក៏ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅប្រទេសយើងនៅតែមានភាពស្មុគស្មាញខ្លាំងណាស់ ជាពិសេសការផ្ទុះឡើងនៃរលកទី៤ នេះ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ ការទទួល និងចាក់វ៉ាក់សាំងគឺជាដំណោះស្រាយដ៏សំខាន់។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នៅលើពិភពលោក និងវៀតណាម ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងរដ្ឋាភិបាលបានព្យាករណ៍ និងដឹកនាំយ៉ាងឆាប់រហ័សអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រួមទាំងការអនុវត្តយុទ្ធសាស្រ្តវ៉ាក់សាំង រួមមានខ្លឹមសារចំនួន ៣៖ ទី ១ ការទទួលបានប្រភពវ៉ាក់សាំងពីខាងក្រៅ។ ទី ២ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្ទេរបច្ចេកវិទ្យា និងការផលិតវ៉ាក់សាំង។ ទី ៣ ការផលិតវ៉ាក់សាំងនៅក្នុងប្រទេស ធានាការចាក់វ៉ាក់សាំងជូនប្រជាជនប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។
នៅក្នុងយុទ្ធសាស្រ្តវ៉ាក់សាំងនេះ “ការទូតវ៉ាក់សាំង” គឺជាវិធីសាស្ត្រល្អបំផុត ដើម្បីធានាបាននូវប្រភពវ៉ាក់សាំង ដើម្បីការពារសុខភាពរបស់ប្រជាជន ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្តារសកម្មភាពសេដ្ឋកិច្ច ផលិតកម្ម និងធ្វើអាជីវកម្មឡើងវិញ ជាពិសេសក្នុងស្ថានភាពកង្វះវ៉ាក់សាំង និងការទទួលវ៉ាក់សាំងមិនស្មើភាពគ្នានៅលើពិភពលោកនាបច្ចុប្បន្ននេះ។
នាពេលថ្មីៗនេះ យុទ្ធសាស្ត្រវ៉ាក់សាំង និង “ការទូតវ៉ាក់សាំង” ត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់។ លោកអគ្គលេខាបក្ស លោកប្រធានរដ្ឋ លោកប្រធានរដ្ឋសភា ជាពិសេសរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ដឹកនាំ និងចូលរួមដោយផ្ទាល់ ដើម្បីទទួលបានប្រភពវ៉ាក់សាំង ។ វៀតណាមមិនត្រឹមតែចូលរួមក្របខ័ណ្ឌទ្វេភាគីនោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុង “ការទូតវ៉ាក់សាំង” នៅក្របខ័ណ្ឌពហុភាគីទៀតផង ដោយអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យស្វែងរកដំណោះស្រាយចំពោះវិសមភាពក្នុងការទទួលវ៉ាក់សាំង និងកង្វះវ៉ាក់សាំង។
អាចនិយាយបានថា ក្នុងស្ថានភាពកង្វះការផ្គត់ផ្គង់វ៉ាក់សាំងនៅលើពិភពលោកនោះ កិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ដឹកនាំដោយថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួងសុខាភិបាលក្រសួងការបរទេស និងក្រសួង ស្ថាប័ននានា ក៏ដូចជាការចូលរួមពីឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗដំបូង។ វាអាចទៅរួចដើម្បីសម្រេចគោលដៅនៃការទទួលវ៉ាក់សាំងចំនួន ១០ លានដូសនៅខែកក្កដា និងសីហា។
អ្នកយកព័ត៌មាន៖ នាពេលខាងមុខ តើការងារគៀងគរនឹងត្រូវបន្តអនុវត្តយ៉ាងដូចម្តេចក្នុងគោល បំណងទទួលបានប្រភពវ៉ាក់សាំងបន្ថែមទៀត ដើម្បីអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំងប្រកបដោយជោគជ័យដែលដាក់ចេញដោយរដ្ឋាភិបាល?
លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ព្យាករណ៍ថា ចាប់ពីពេលនេះដល់ខែកញ្ញា ឆ្នាំ ២០២១ ស្ថានភាពកង្វះខាតវ៉ាក់សាំងនឹងមានសភាពធ្ងន់ធ្ងរ ព្រោះការផ្គត់ផ្គង់មិនអាចឆ្លើយតបទៅនឹងតម្រូវការ ការអាក់ខានផលិតកម្ម និងការប្រមូលផ្ដុំហួសប្រមាណរបស់ប្រទេសអភិវឌ្ឍន៍។ រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីបានពង្រឹងការអនុវត្ត “ការទូតវ៉ាក់សាំង” នាពេលខាងមុខ ដោយផ្តោតសំខាន់ទៅលើទិសដៅសំខាន់ចំនួន ៣៖ ទី ១ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងសុខាភិបាលក្នុងការជម្រុញការអនុវត្តកិច្ចសន្យាដែលយើងបានចុះហត្ថលេខាជាមួយដៃគូលើការទទួលបានវ៉ាក់សាំងចំនួន ១៥០ លានដូស ដើម្បីជូនប្រជាជនវៀតណាមចំនួន ៧០% នាពេលខាងមុខនេះ។ ទី ២ បន្តគៀងគរដៃគូទ្វេភាគី និងអង្គការអន្តរជាតិដើម្បីផ្តល់ប្រភពវ៉ាក់សាំងជូនវៀតណាម។ ទី ៣ ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងសកម្មថែមទៀត ក្នុងការផ្ទេរបច្ចេកវិទ្យា និងផលិតកម្មវ៉ាក់សាំងដើម្បីបម្រើដល់ផលិតកម្មរយៈពេលវែង។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្រ្តី!
kh.qdnd.vn
មតិពីមិត្តអ្នកអាន