Trending now

រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញការបញ្ចូនវ៉ាក់សាំង COVID - 19 មកប្រទេសវិញឱ្យបានឆាប់បំផុតនិងច្រើនបំផុត

17:36 | 01/07/2021

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រុមហ៊ុន AstraZeneca ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វៀតណាមដើម្បីទទួលបានវ៉ាក់សាំងបង្ការ កូវីដ ១៩ យ៉ាងតិចចំនួន ១០ លានដូស ចាប់ពីពេលនេះរហូតដល់ដើមខែសីហាឆ្នាំ ២០២១ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងចាក់ដោយឥតគិតថ្លៃជូនប្រជាជនឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ជូនអ្នកយកព័ត៌មាននៃការិយាល័យសារព័ត៌មានបរទេសប្រចាំនៅប្រទេសវៀតណាម វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ជូនអ្នកយកព័ត៌មាននៃការិយាល័យសារព័ត៌មានបរទេសប្រចាំនៅប្រទេសវៀតណាម
ទីក្រុងហូជីមិញបង្កើនល្បឿនចាក់វ៉ាក់សាំង,រដ្ឋធានីហាណូយកែសម្រួលវិធានការណ៍បង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទីក្រុងហូជីមិញបង្កើនល្បឿនចាក់វ៉ាក់សាំង,រដ្ឋធានីហាណូយកែសម្រួលវិធានការណ៍បង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ២៩ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុន AstraZeneca ដឹកនាំដោយលោក Nitin Kapoor ប្រធានក្រុមហ៊ុន AstraZeneca ទទួលបន្ទុកបណ្តាទីផ្សារអាស៊ី ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាម ដោយពិភាក្សាអំពីការជំរុញដើម្បីបញ្ចូនវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មកកាន់វៀតណាមឲ្យបានច្រើនបំផុតនិងលឿនបំផុតតាមដែលអាចធ្វើទៅបាន។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រុមហ៊ុន AstraZeneca ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វៀតណាម ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងតិចចំនួន ១០ លានដូស ចាប់ពីពេលនេះរហូតដល់ដើមខែសីហាឆ្នាំ ២០២១ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងចាក់ដោយឥតគិតថ្លៃជូនប្រជាជនឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុន AstraZeneca ធ្វើការសម្របសម្រួល ជំរុញនិងជួយដល់ការផលិតវ៉ាក់សាំងក្នុងប្រទេសនិងបញ្ចុះតម្លៃវ៉ាក់សាំងទៅជូនវៀតណាម។

ចំណែកឯតំណាងក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅជុំវិញពិភព លោក វ៉ាក់សាំងការពារកូវីដ ១៩ គឺមានចំនួនតិចតួចណាស់ដោយសារតែតម្រូវការសកលសម្រាប់វ៉ាក់សាំង ខណៈដែលសមត្ថភាពផលិតវ៉ាក់សាំងរបស់ពិភពលោកនៅមានកម្រិតនៅឡើយ មិនអាចបំពេញតាមតម្រូវការរបស់ប្រទេសទាំងអស់បានទេ។

ថ្វីត្បិតដូច្នេះក៏ដោយ លោក Nitin Kapoor បានសន្យាជាមួយលោកនាយករដ្ឋមន្រ្តី នឹងរាយការណ៍ទៅក្រុមហ៊ុន AstraZeneca ឱ្យផ្តល់អាទិភាពនិងព្យាយាមបញ្ចុះបញ្ចូលឱ្យផ្តល់វ៉ាក់សាំងយ៉ាងតិច ៨ លានដូសជូនវៀតណាមនៅខែកក្កដានិងដើមខែសីហាឆ្នាំ ២០២១។ លោក Nitin Kapoor ក៏បានប្តេជ្ញាធ្វើរបាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចរបស់ AstraZeneca ដើម្បីសិក្សានិងផ្តល់អាទិភាពដល់ការបញ្ចុះតម្លៃវ៉ាក់សាំងល្អបំផុតសម្រាប់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះក្រុមហ៊ុន AstraZeneca នឹងជួយគាំទ្រដល់វៀតណាមក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេស បង្កើនការវិនិយោគក្នុងការផលិតថ្នាំចាំបាច់នៅវៀតណាម ដូចជាថ្នាំសម្រាប់ជំងឺមហារីក សរសៃឈាម បេះដូង ពោះវៀននិងថ្នាំមួយចំនួនសម្រាប់កុមារក្រៅពីលើកកម្ពស់កម្មវិធីគាំទ្រដល់វិស័យសុខាភិបាល៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស