Trending now

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មនិងកិច្ចការជនបទរបស់ចិន

15:11 | 14/10/2019

យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងកិច្ចការជនបទចិន លោក Han Changfu, នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រួមចំណែកធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគី។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Nhat Bac)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍គណៈប្រតិភូក្រសួងកសិកម្មនិងកិច្ចការជបបទរបស់ចិន ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម។ ទន្ទឹមជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរអស់រយៈពេល៧០ឆ្នាំកន្លងមក ជាពិសេស គឺលទ្ធផលទទួលបាននាពេលថ្មីៗនេះ ខណៈដែលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារស្តីពីពាណិជ្ជកម្មកសិផល។ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងមានផ្លែផ្កាល្អ ពោលគឺ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន។

អញ្ជើញជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងកសិកម្មនិងកិច្ចការជនបទរបស់ចិន លោក Han Changfu បានជម្រាបលោកនាយករដ្ឋមន្ត្រី អំពីកិច្ចពិភាក្សារវាងលោកជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ហើយភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ លោករូបនេះបានសម្តែងក្តីជឿជាក់ថា កិច្ចសហប្រតិនបត្តិការលើវិស័យកសិកម្មរវាងវៀតណមានិងចិន នឹងមានការអភិវឌ្ឍយ៉ាងល្អថែមទៀត ជាពិសេស ក្នុងបរិបទដែលភាគីទាំងពីរ នឹងត្រៀមរៀបចំខួបលើកទី ៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយ៕

(បកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ