Trending now

គោលដៅទេសចរណ៍ដ៏ល្បីឈ្មោះនៅទីក្រុង Hue ដែលភ្ញៀវទេសចរមិនគួរតែរំលងបានឡើយ

21:12 | 04/06/2019 (ប្រភព៖ vnexpress.net បកប្រែដោយហេង វុធ្ធី)

យុគ្គសម័យ - ជាយូរលង់ណាស់មក ភាពស្រស់ស្អាត់របស់ទីក្រុង Hue តែងតែនាំមកនូវការចងចាំសែនអាឡោះអាល័យសំរាប់សំណាក់ប្រជាជននៅក្នុងស្រុក ក៏ដូចជាសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។ រីឯអ្នកស្រឡាញ់ការទស្សនាទេសចរ គឺយើងអាចរស្វែងយល់ពីប្រវត្តិសាស្ត្រនៅអតីតរាជវាំង Hue ឬក៏ទៅទស្សនានៅបឹង Lap An ស្ថិតនៅជួរភ្នំ Bach Ma ជាដើម។ ពីព្រោះថាទីកន្លែងទាំងនេះសុទ្ធសឹងតែជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតសម្រាប់យើងទាំងអស់គ្នា។

១. វត្ត Thien Mu

វត្ត Thien Mu ត្រូវបានសាងសង់ឡើងនាឆ្នាំ១៦០១ ដែលត្រូវបានគេហៅថា Linh Mu។ វត្តស្ថិតនៅលើភ្នំ Ha Khe មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីចំកណ្តាលទីក្រុង​ Hue។ មកទស្សននៅទីនេះ ភ្ញៀវទេសចរនឹងត្រូវបានសម្របខ្លួនជាមួយនឹងបរិយាកាសដ៏បរិសុទ្ធនិងគយគន់ទេសភាពដ៏ត្រើយសុខសាន្តផងដែរ។

វត្ត Thien Mu

២. ព្រះមរមារាជវាំង Dai Noi Hue

Dai Noi Hue ធ្លាប់ត្រូវបានគេហៅថា មរមារាជវាំង និង រាជវាំងហាមប្រាម (Tu Cam Thanh)។ ព្រះមរមារាជវាំងនេះមានតួរនាទីដ៏សំខាន់សំរាប់ការការពារវិហារនិងជាទីសក្ការបូជារជ្ជកាលស្តេច​ Nguyen។ Tu Cam Thanh គឺជាទីកន្លែង សំរាប់ព្រះអង្គម្ចាស់និងរាជវង្សានុវង្ស ហើយត្រូវបានការពារយ៉ាងតឹងរឹងផងដែរ។

ព្រះមរមារាជវាំង Dai Noi Hue

៣. ប្រាសាទ Khai Dinh

ប្រាសាទ Khai Dinh ស្ថិតនៅសារមន្ទីរខេត្ត Huong Thuy។ បើប្រៀបធៀបទៅនឹងសំណង់ប្រាសាទផ្សេងៗទៀតនៅទីក្រុង​ Hue នោះ ប្រាសាទ Khai Dinh មានទំហំតូចជា ក៏ប៉ុន្តែពេលវេលាចំណាយសំរាប់ឲ្យការសាងសង់នេះគឺយូរបំផុត ពោលគឺអស់រយៈពេល១១ ឆ្នាំ។

ប្រាសាទ Khai Dinh

៤.សាលាវិទ្យាល័យជាតិ Hue

សាលាវិទ្យាល័យជាតិ Hue គឺជាសាលាមួយដ៏ល្បីៗនៅទីក្រុង Hue ដែលត្រូវបានសាងសង់ឡើងលើផ្ទៃដី ៤,០០០ ម៉ែត្រការ៉េ ហើយទីនេះជាគោលដៅទេសចរមួយគួរឲ្យទាក់ទាញភ្ញៀវទេសចរមកទស្សនានិងថតរូបជាច្រើនយ៉ាងកុះករ។

សាលាវិទ្យាល័យជាតិ Hue

៥. ស្ពានក្បឿង Thanh Toan

ស្ពានក្បឿង Thanh Toan ស្ថិតនៅភូមិ​ Thanh Thuy Chanh ឃុំ Huong Thuy។ ស្ពាននេះត្រូវបានធ្វើឡើងពីឈើដោយស្ថាប្យកម្មបែបបុរាណហើយស្ពាននេះមានចម្ងាយប្រមាណ ៥ គីឡូម៉េត្រពីចំកណ្តាលទីក្រុង Hue។

ស្ពានក្បឿង Thanh Toan

៦. សារមន្ទីរផលិតផលប៉ាក់

សារមន្ទីរផលិតផលប៉ាក់ស្ថិតនៅក្បែរច្រាំងទន្លេ​ Huong។ នាពេលបច្ចុប្បន្នមានរូបភាពនិងឯកសារជាង ៤០០ ដែលពាក់ព័ន្ធនឹងមុខរបរប៉ាក់ ត្រូវបានតាំងបង្ហាញនៅសារមន្ទីរនេះ។

សារមន្ទីរផលិតផលប៉ាក់

៧. បឹង Lap An

បឹង Lap An ត្រូវបានហ៊ុំព័ទ្ធដោយជួរភ្នំ Bach Ma ដ៏ស្រស់ស្អាត នៅខាងមុខបឹងគឺមានឈូងសមុទ្រ Lang Co ដោយមានទឹកសមុទ្រយ៉ាងខៀវត្រងាត់។ នេះក៏គឺជាគោលដៅទេសចរដ៏គាប់ចិត្តអ្នកជំនាញខាងថតរូបផងដែរ។

បឹង Lap An

(ប្រភព៖ vnexpress.net បកប្រែដោយហេង វុធ្ធី)

(ប្រភព៖ vnexpress.net បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី