Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធីជប់ លៀងនាឱកាសបុណ្យជាតិ

07:17 | 31/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៣០ ខែសីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថានៅពិធីទទួលទានអាហារពេលល្ងាចជាមួយអង្គទូតនាឱកាសខួបលើកទី ៧៣ នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញា។

នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី (រូបថតៈ VGP/Quang Hieu)

ក្នុងឱកាសខួបលើកទី 73 នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥) នាថ្ងៃទី ៣០ ខែសីហានៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានធ្វើជាអធិបតីក្នុងពិធីទទួលទានអាហារជូនឯកអគ្គរដ្ឋទូត ភារធារី ប្រធានអង្គការអន្តរជាតិនានានៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានលោក Nguyen Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន; សមាជិកការិយាល័យនយោ បាយ; សមាជិកលេខាគណៈកម្មាធិការមជ្ឈឹមបក្ស; រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈិមនិងទីក្រុងហាណូយ។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ ភ្ញៀវកិត្តយសនិងមិត្តភ័ក្កអន្តរជាតិដែលបានមកចូលរួមពិធីជប់លៀងអបអរសាទរខួបលើកទី ៧៣ នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញលើកកែវជូនពរលោក Youssouf Abdel – Jelil ប្រធានមូលនីធិកុមារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (រូបថតៈ VGP/Quang Hieu)

យោងតាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អស់រយៈពេលជាង ៧ ទសវត្សរ៍កន្លងទៅ ឯករាជ្យ- សេរីភាព - សុភមង្គល តែងតែជាបំណងប្រាថ្នាដ៏ក្តៅគគុកនិងជាប្រភពលើកទឹកចិត្តដ៏ធំធេងដើម្បីប្រជាជនវៀតណាមគ្រប់ជំនាន់ ចាត់ទុកជាទីបង្អែក ដើម្បីយកឈ្នះរាល់ឧបស័គ្គ កាន់ដៃគ្នាបោះជំហានទៅមុខក្រោមទង់ក្រហមផ្កាយមាស ខិតខំប្រែងដើម្បីបុព្វហេតុឯករាជ្យជាតិ ដើម្បីភាពចម្រុងចម្រើនរុងរឿងដើម្បីសុភមង្គលរបស់ប្រជាជននិងរួមចំណែកទៅក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។

វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងធ្វើជាមិត្តដ៏ល្អ ជាដៃគូគួរឲ្យទុកចិត្តនៃសហគមន៍អន្តរជាតិ មានកិច្ចសហប្រតិបត្តិការស្មើគ្នានិងមានផលប្រយោជន៍រួម។ នាពេលថ្មីៗនេះ ប្រទេសវៀតណាមបានរៀបចំប្រកបដោយជោគជ័យព្រឹត្តិការណ៍អន្ដរជាតិសំខាន់ៗជាច្រើន ដោយរួមចំណែកជម្រុញការធ្វើសមាហរណកម្មក្នុងតំបន់ ដូចជាឆ្នាំ APEC ២០១៧; កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) នាខែមិនាឆ្នាំ២០១៨ជាដើម។

អចិន្ត្រៃយ៍លេខាធិការដ្ឋាន លោក Tran Quoc Vuong និងអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជាមួយភ្ញៀវកិត្តយប (រូបថតៈ VGP/Quang Hieu)

យោងតាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថា សព្វថ្ងៃនេះ ពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងបើកចេញឱកាសដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ប៉ុន្តែក៏ត្រូវប្រឈមមុខនិងបញ្ហាសាកល្បងជាច្រើន អំពីសន្តិសុខប្រពៃណី ក្រៅប្រពៃណី លទ្ធិគាំពារនិយម សង្គ្រាមពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំ។ បដិវត្តន៍ឧស្សាហកម្មន ៤.០ និងការរីកសាយភាយនៃខឿនសេដ្ឋកិច្ចឌីជីថលដែលកំពុងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ប្រទេសនានាលើទូទាំងពិភពលោកនិងវៀតណាមផ្ទាល់តែម្តង។

ក្នុងបរិបទនេះ រដ្ឋាភិបាលវៀតណាមកំពុងផ្តោតលើ “ការស្ថាបនា” បរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនិងបានប្តេជ្ញាចិត្តធ្វើសកម្មភាពឈរលើស្មារតីទាក់ទាញការពេញចិត្តរបស់សហគ្រាសនិងប្រជាជនដែលធ្វើជាប្រដាប់វាស់វែងប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា អនាគតល្អប្រសើរបស់វៀតណាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសន្តិភាព ស្ថិរភាពនិងភាពរុងរឿងក្នុងតំបន់និងលើពិភពលោក។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងធ្វើសមាហរណកម្មអន្តរជាតិ ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនឹងត្រូវបានពង្រឹង រួមជាមួយសហគមន៍អន្តរជាតិបង្កើនការជួបសន្ទនានិងកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព សមភាពមានផលប្រយោជន៍គ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិធ្វើជាមូលដ្ឋាននិងវិធីសាស្ត្រ បែបផែនល្អបំផុតដើម្បីធានាផលប្រយោជន៍ស្របច្បាប់សម្រាប់ប្រទេសជាតិទាំងអស់លើពិភពលោក។

វៀតណាមនឹងរួមជាមួយប្រទេសសមាជិក កំពុងអនុវត្តន៍នូវចក្ខុវិស័យឆ្នាំ២០២៥ ដោយកសាងសហគមន៍អាស៊ានសាមគ្គីភាព រឹងមាំ អភិវឌ្ឍន៍រុងរឿងនិងពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នៅក្នុងពិធី (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា​ បច្ចុប្បន្ននេះ វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ជោគជ័យនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) - អាស៊ាន ឆ្នាំ ២០១៨ ដែលបានប្រារព្ធចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០១៨ ក្រោមប្រធានបទ “អាស៊ាន ៤.០ ស្មារតីសហគ្រាសនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤” ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប រួមមានថ្នាក់ដឹកនាំអាស៊ាននិងថ្នាក់ដឹកនាំសហគ្រាសមកពីតំបន់អាស៊ាននិងពិភពលោកជិត១ពាន់អង្គភាព។

ក្នុងឱកាសទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណនិងមានបំណងចង់ទទួលបាននូវការគាំទ្រយ៉ាងថ្លៃថ្លារនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពជាងទៀតពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេសនានា ដៃគូ និងមិត្តភក្តិអន្តរជាតិផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Truong Dinh Hue ជាមួយរដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam នៅក្នុងពិធី (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏មានការវាយតម្លៃខ្ពស់ព្រមទាំងជឿជាក់ថា ឯកអគ្គរដ្ឋទូត ភារធារីនិងអ្នកតំណាងអង្គការអន្ដរជាតិនានានឹងបន្តលើកកម្ពស់តួនាទីដ៏សំខាន់របស់ខ្លួន រួមចំណែកបន្ថែមទៀតដល់ការជម្រុញទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយមិត្តភក្តិ ជាមួយដៃគូលើគ្រប់ទិសទីទូទាំងពិភពលោក។

តាងនាមភ្ញៀវអន្តរជាតិអញ្ជើញថ្លែងនៅឯពិធី ប្រធានអង្គទូតប្រចំានៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ Bolivar Venezuela លោក Jorge Rondon បានផ្ញើសេចក្តីរអបអរសាទរដ៏កក់ក្តៅដល់ថ្នាក់ដឹកនាំ បក្ស រដ្ឋនិងប្រជាជនវៀតណាមក្នុងឱកាសទិវាបុណ្យជាតិថ្ងៃទី២កញ្ញា។ ប្រធានក្រុមអង្គទូតនៅទីក្រុងហាណូយលោក Jorge Rondon Uzcategui បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះពិភពលោកបានកោតសរសើរចំពោះវៀតណាមដែលជាប្រទេសមួយមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីនាំមកនូវភាពរុងរឿងនិងសុភមង្គលជូនដល់ប្រជាជន។ វៀតណាមជាប្រទេសរួសរាយរាក់ទាក់ មានសន្តិភាពនិងមានការទទួលខុសត្រូវដល់សហគមន៍អន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រី លោក Truong Dinh Dung និងឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម Bruno Angelet (រូបថតៈ VGP/Quang Hieu)

ប្រធានក្រុមអង្គទូតនៅហាណូយ លោក Jorge Rondon Uzcategui បានឲ្យដឹងថា សហគមន៍អន្តរជាតិបានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីក្លាយទៅជាប្រទេសឧស្សាហកម្ម អរិយ្យធម៌ ព្រមទាំងអះអាង មានបំណងបើកទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី