Trending now

ALOV ប្រគល់សៀវភៅ ១០០ ក្បាល“ ខ្ញុំរៀនភាសាវៀតណាម” ជូនដល់សមាគមអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ អប់រំតៃវ៉ាន់ - វៀតណាម

15:57 | 02/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi សមាគមទំនាក់ទំនង ជាមួយជនជាតិវៀតណាម នៅឯបរទេស (ALOV) បានប្រគល់សៀវភៅ ១០០ ក្បាល ដែលមានចំណងជើងថា“ ខ្ញុំរៀនភាសាវៀតណាម” ជូនដល់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ អប់រំតៃវ៉ាន់ - វៀតណាម។

សៀវភៅ“ ខ្ញុំរៀនភាសាវៀតណាម” (emhoctiengviet.vn)

សៀវភៅ“ ខ្ញុំរៀនភាសាវៀតណាម” (emhoctiengviet.vn) ត្រូវបានចងក្រងដោយលោកសាស្ត្រាចារ្យរង បណ្ឌិត​ Nguyen Lan Trung និងលោកស្រី Dao Thi Tuyet Nhung សម្រាប់យុវជននិង កុមារ​​ជា​ជនជាតិវៀតណាមដែលកំពុងរស់ នៅឯបរទេស។ នេះជា​សៀវភៅសិក្សាសម្រាប់បង្រៀននិងរៀនភាសាវៀតណាម តាមប្រព័ន្ធអនឡាញដែលជួយឱ្យអ្នកសិក្សាអាចរៀនសូត្រដោយខ្លួនឯង។ ទន្ទឹមនឹងនេះសៀវភៅនេះ អាច​ប្រើប្រាក់​ក្នុង​ការ​រៀបចំ​ថ្នាក់​និងបង្រៀនដោយ​ផ្ទាល់។ សៀវភៅសិក្សានេះបានចងក្រងមានពីរភាសា រួមមានកំណែចំនួន ១២ ​សម្រាប់សហគមន៍អាណិកជនវៀតណាម នៅឯបរទេស​ ក្នុង​​ប្រទេសសាមីដែលនិយាយភាសាអង់គ្លេស ឡាវ​ ថៃ កម្ពុជា​ បារាំង​ចិន រុស្ស៊ី អាល្លឺម៉ង់ ឆែក ជប៉ុន កូរ៉េខាងត្បូង កូរ៉និងអារ៉ាប់។

ALOV ប្រគល់សៀវភៅចំនួន ១០០ ក្បាល “ ខ្ញុំរៀន​ភាសា​វៀតណាម” ត្រូវបានចងក្រង​សម្រាប់​យុវជន​ កុមារ​វៀតណាម​ដែលកំពុងរស់នៅឯបរទេស។

លោកសាស្ត្រាចារ្យរង បណ្ឌិត​ Nguyen Lan Trung ​បានមាន​ប្រសាសន៍​ថា ​នេះគឺជាសៀវភៅសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ អ្នក​សិក្សាអាចរៀននិង​សិក្សាដោយខ្លួនឯង​ នៅគ្រប់ពេល​វេលា​នៅលើឧបករណ៍ណាមួយ ដូចជា កុំព្យូទ័រ ថេប្លេត ស្មាតហ្វូន។ ការរចនាសៀវភៅនេះអនុញ្ញាតឱ្យអ្នកសិក្សាចុច ដើម្បីស្តាប់​ពាក្យ​ប្រយោគ ឃ្លាន​និងស្ថានភាព​នៃការសន្ទនា​ដែលពួកគេចង់បាន។

ទីប្រឹក្សាសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌​ អប់រំ​តៃវ៉ាន់ - វៀតណាម លោក Nguyen Hoang Nhi​ បានថ្លែងអំណរគុណចំពោះ សមាគមទំនាក់ទំនងជាមួយជនជាតិវៀតណាម នៅឯបរទេស។ លោកបន្តថា សៀវភៅសិក្សាទាំងអស់នេះ​នឹងបម្រើដល់​យុវជន​និងកុមារវៀតណាមដែលរស់នៅតៃវ៉ាន់ ជាពិសេសកូនសិស្ស​រៀន​ថ្នាក់ទី ១ ។

លើសពីនេះទៀត លោក​ Nguyen Hoang Nhi បានស្នើអំពី​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគម ALOV នាពេលខាងមុខនេះ​ដោយមានបំណង​ជំរុញការរួបរួមគ្នា​រវាងសហគមន៍ជនជាតិវៀតណាម នៅតៃវ៉ាន់​និង​វប្បធម៌​វៀតណាម។

លោកប្រធាន Nguyen Phu Binh បានទទួលស្គាល់សំណើ របស់សមាគមនិងដាក់ចេញជម្រើសតភ្ជាប់ស្របតាមសេចក្តីប្រាថ្នានូវការតភ្ជាប់ជនជាតិវៀតណាម​នៅក្នុងប្រទេស​និង​ជនជាតិ​វៀតណាមនៅតៃវ៉ាន់របស់សមាគមអភិវឌ្ឍន៍ សេដ្ឋកិច្ច អប់រំ​វៀតណាម - តៃវ៉ាន់។ ភាគីទាំងពីរនឹងជំរុញកិច្ចព្រមព្រៀង​សហប្រតិបត្តិការនេះនាពេលខាងមុខ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី