Trending now

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ALOV និងមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវៀតណាមនៅប្រទេសកូរ៉េខាងត្បូង

10:20 | 15/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - គោលដៅនៃពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគឺគាំទ្រសហគមន៍ពុទ្ធសាសនានិងប្រជាជនវៀតណាមជាទូទៅនៅក្នុងប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅស្រុកកំណើតរបស់ពួកគេ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង ALOV និងមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវៀតណាមនៅប្រទេសកូរ៉េខាងត្បូង

នារសៀលថ្ងៃទី ១៤ ខែតុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅបរទេស (ALOV) និងមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងសមាគមពុទ្ធសាសនាវៀតណាមនៅកូរ៉េខាងត្បូង។

គោលដៅនៃពិធីចុះហត្ថលេខាគឺដើម្បីគាំទ្រសហគមន៍ព្រះពុទ្ធសាសនានិងប្រជាជនវៀតណាមជាទូទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្ពោះទៅរកមាតុភូមិរបស់ពួកគេ ភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនក្នុងតំបន់ ព្រមទាំងបង្កើនការយល់ដឹងអំពីព្រះពុទ្ធសាសនានិងវប្បធម៌ប្រពៃណី និងលើកកំពស់ស្មារតីសាមគ្គីគ្នានៃប្រទេសជាតិផងដែរ។

ថ្លែងក្នុងពិធីបើកលោកឯកអគ្គរដ្ឋទូត ង្វៀនភូប៊ិញ ប្រធានសមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅបរទេសបានលើកឡើងថាខ្លួនលោកផ្ទាល់មានការរំជួលចិត្តយ៉ាងខ្លាំងក្នុងពិធីចុះហត្ថលេខានៅថ្ងៃនេះ។ គោលបំណងនៃពិធីចុះហត្ថលេខាគឺដើម្បីធ្វើឱ្យសហគមន៍វៀតណាមនៅកូរ៉េខាតត្បូងអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាសំដៅឆ្ពោះទៅកសាងស្រុកកំណើតវិញ។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅបរទេស និងមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវៀតណាមនៅប្រទេសកូរ៉េខាងត្បូងគឺជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពក្នុងរយៈពេលវែងរវាងអង្គការទាំងពីរស្របតាមនិន្នាការអភិវឌ្ឍន៍ ហើយជាបឋមដើម្បីឆ្លើយតបទៅនឹងតំរូវការក្នុងការតភ្ជាប់រវាងសហគមន៍វៀតណាមនៅកូរ៉េខាងត្បូងនិងប្រជាជននៅក្នុងស្រុកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា