Trending now

ALOV ផ្តល់ជំនួយជាង ៥៦០ លានដុង ដល់ប្រជាជននៅតំបន់លិចទឹកនៅ Nghe An និង Quang Binh

15:43 | 26/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ សមាគមទំនាក់ទំនងជាមួយប្រជាជនវៀតណាមក្រៅប្រទេស (ALOV) បានសហការជាមួយអង្គភាពផ្សេងៗ រៀបចំដំណើរចុះជួយសង្គ្រោះប្រជាជននៅតំបន់លិចទឹកនៅខេត្ត Nghe An និងខេត្ត Quang Binh ដែលមានទឹកប្រាក់សរុបជាង ៥៦០ លានដុង។

ក្រុមការងាររបស់សមាគមផ្តល់អំណោយដល់ប្រជាជននៅឃុំ Trung Phuc Cuong ស្រុក Nam Dan ខេត្ត Nghe An។

នៅ Nghe An ក្រុមការងារនៃសមាគម ALOV បានចុះទៅស្រុក Nam Dan និង Thanh Chuong ដើម្បីផ្តល់ជូនថ្នាំចំនួន ៦០០០ គ្រឿង ដោយចែកជា ២.០០០ កញ្ចប់អំណោយ រួមមានថ្នាំព្យាបាលជំងឺគ្រុន ផ្តាសាយនិងរោគសើរ។

ក្រុមការងារបានផ្តល់អំណោយដល់សិស្ស។

នៅខេត្ត Quang Binh ក្រុមការងាររបស់សមាគម ALOV រួមជាមួយក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយអនុរដ្ឋមន្រ្តី Do Xuan Tuyen អនុប្រធាននាយកដ្ឋានពិនិត្យនិងព្យាបាលវេជ្ជសាស្ត្របានចុះសួរសុខទុក្ខ ធ្វើការនិងប្រគល់អំណោយឧបត្ថម្ភសម្រាប់ឃុំចំនួន ២ Van Ninh និង Ham Ninh ស្រុក Quang Ninh។ នៅទីនេះ ក្រុមការងារបានប្រគល់អំណោយដល់គ្រួសារក្រីក្រចំនួន ១០០ គ្រួសារកសិកម្ម ៥ និងនិស្សិត ១០០០ នាក់ និងឧបករណ៍បន្សុតទឹកចំនួន ២០០ គ្រឿងដល់ស្ថានីយ៍សុខាភិបាលដោយមានទឹកប្រាក់ចំនួនសរុបជាង ៥៦០ លានដុង។

សមាជិកក្រុមការងារនៃសមាគមនិងក្រសួងសុខាភិបាលផ្តល់អំណោយដល់ប្រជាជននៅឃុំ Ham Ninh ស្រុក Quang Ninh ខេត្ត Quang Binh ។

ក្នុងនាមក្រុមការងារ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Lan Trung អនុប្រធាន អគ្គលេខាធិការ ប្រធានគណៈកម្មាធិការរៀបចំបានថ្លែងអំណរគុណដល់ការជឿទុកចិត្តរបស់អណិកជននៅជុំវិញពិភពលោកដែលបានបរិច្ចាគថវិកានិង តាមរយៈ ALOV ផ្ញើការចែករំលែកនិងការស្រឡាញ់។

ការចូលរួមវិភាគទានទាន់ពេលវេលាពីក្រុមអណិកជននៅប្រទេសបារាំង (នៃអង្គការ AVSE) ទីក្រុងតូរ៉ុនតូ-កាណាដា មជ្ឈមណ្ឌលពាណិជ្ជកម្មសាប៉ាសាធារណរដ្ឋឆែក សមាគមវៀតណាមនៅអូសាកា-ជប៉ុន សហជីពស្ត្រីសហគ្រិនធូនសកលនៅកោះតៃវ៉ាន់ សហគមន៍វៀតណាមនៅសាន់ហ្វ្រាន់ស៊ីស្កូ-សហរដ្ឋអាមេរិក ក្រុមហ៊ុន Sao Thai Duong បានគាំទ្រដល់សមាគមយ៉ាងច្រើនក្នុងការអនុវត្តយុទ្ធនាការផ្តល់ជំនួយដល់ប្រជាជននៅតំបន់ភាគកណ្តាលវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ