Trending now

Festival Yoga ទូទាំងប្រទេសឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅខេត្ត Thanh Hoa

19:03 | 15/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមព័ត៌មានពីសហព័ន្ធយូហ្គាវៀតណាមបានឱ្យដឹងថា Festival Yoga ទូទាំងប្រទេសឆ្នាំនេះនឹងប្រព្រឹត្តទៅនៅខេត្ត Thanh Hoa ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០ ។

Festival Yoga ទូទាំងប្រទេសឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅខេត្ត Thanh Hoa

នាថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០២០ សហព័ន្ធយូហ្គាវៀតណាមបាន ឱ្យដឹងថា Festival Yoga ទូទាំងប្រទេសឆ្នាំនេះនឹងប្រព្រឹត្តទៅនៅខេត្ត Thanh Hoa។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពសំដៅជ្រោមជ្រែងនឹងទិវាយូហ្គាអន្តរជាតិ (ថ្ងៃទី២១ មិថុនា) ដែលរៀបចំឡើងដោយសហព័ន្ធយូហ្គាវៀតណាមសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Thanh Hoa និងស្ថានទូតឥណ្ឌា។

កម្មវិធីនេះត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ២៧ និង ២៨ ខែមិថុនា) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាខេត្ត Thanh Hoa។ នៅទីនេះនឹងមានការចូលរួមពីក្លឹបហាត់យូហ្គាជាង ២០ ដែលមានសមាជិកជិត ១០០០ នាក់មកពីបណ្តាខេត្ត-ក្រុង ទូទាំងប្រទេស។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ សមាជិកទាំងអស់នឹងធ្វើការសម្តែងរួមគ្នា “Hello, Sun” ការផ្លាស់ប្តូរសិល្បៈនិងសំដែងមាតិការរឿងយូហ្គាជាដើម។

លើសពីនេះទៅទៀត នៅក្នុងឱកាសនេះ គណៈកម្មការរៀចំកម្មវិធីក៏នឹងផ្តល់ទង់និងផ្កាអនុស្សាវរីយ៍ដល់អត្តពលិកដែលឈ្នះមេដាយក្នុងព្រឹត្តិការណ៍យូហ្គាយុវជនថ្នាក់ជាតិលើកទី ២ ជើងឯកយូហ្គាថ្នាក់ជាតិឆ្នាំ ២០១៩ និងប្រគល់ជូនដល់ក្លឹបដែលមានមាតិការរឿងយ៉ាងល្អ។

Festival Yoga ទូទាំងប្រទេសឆ្នាំ ២០២០ គឺជាឱកាសដើម្បីឃោសនានិងផ្សព្វផ្សាយដល់សហគមន៍អំពីអត្ថន័យនៃការអនុវត្តយូហ្គាដើម្បីលើកកម្ពស់សុខភាព រួមចំណែកដល់ការកែលម្អជីវិភាពខាងស្មរតីនិងសុខមាលភាពដល់ប្រជាជន។ ទន្ទឹមនឹងនេះដែរ នេះក៏ជាឱកាសសម្រាប់អ្នកចូលចិត្តយូហ្គាផ្លាស់ប្តូរ សម្តែងនិងរៀនជាមួយគ្នា៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thuonghieucongluan.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម