Trending now

ទស្សនាភូមិសិប្បកម្មផលិតសេរ៉ាមិច Kim Lan ដែលជាភូមិសិប្បកម្មដ៏ល្បីល្បាញមួយ ដែលមានប្រវត្ដិសាស្ដ្រដ៏យូរអង្វែងជាប់នឹងភូមិសេរ៉ាមិច Bat Trang

06:44 | 12/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ភូមិសិប្បកម្មផលិតសេរ៉ាមិច Kim Lan ស្ថិតនៅឃុំ Kim Lan ស្រុក Gia Lam ទីក្រុងហាណូយ ហើយបើយោងថាមវត្ថុបុរាណដេលស្វែងរកបាន ភូមិនេះមានប្រវត្ដិសាស្ដ្រដ៏ យូរអង្វែងជាងភូមិសេរ៉ាមិច Bat Trang ។

ភូមិសិប្បកម្មផលិតសេរ៉ាមិច Kim Lan ស្ថិតនៅឃុំ Kim Lan ស្រុក Gia Lam ទីក្រុងហាណូយ

នេះគឺជាកន្លែងដែលផលិតកម្មគ្រឿងសេរ៉ាមិចសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនៃបរមរាជវាំងបុរាណថាំងឡុង (Thang Long)។ ឆ្លងកាត់អស់រយៈពេលជាច្រើន និងការអភិវឌ្ឍន៍សង្គម ភូមិ សេរ៉ាមិច Kim Lan ក៏ដូចជាភូមិជាច្រើនទៀត នៅ ជាយទីក្រុងហាណូយបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់ សម្គាល់ពីភូមិសេរ៉ាមិចបានប្រែក្លាយជាភូមិមានរូបរាងជានគរដ៏ស្វាហាប់បែបទំនើបមួយផងដែរ។

សេរ៉ាមិចសម្រាប់ ការច្នៃប្រឌិត វិចិត្រសិប្បករនៅទីនេះផលិតដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ពួកគេ

ក្រៅពីរូបរាងទំនើបនៃតំបន់លំនៅដ្ឋានជាយក្រុង ភូមិសេរ៉ាមិច Kim Lan នៅតែល្បីល្បាញ ដោយសារតែការទាក់ទាញក្នុងនាមជាភូមិសេរ៉ាមិចមានប្រវត្តិសាស្ត្រយូរអង្វែងតែទៀតផង។ វិមាន Kim Lan មានប្រវត្ដិសាស្ដ្រដ៏យូរលង់ហើយត្រូវបានជួសជុលនិងតុបតែងឡើងវិញ ប៉ុន្តែនៅតែមាន រូបរាងនៃស្ថាបត្យកម្មវៀតណាមបុរាណដែលបង្កើតឡើងសម្រស់ដ៏ស្រណុកសុខសាន្តរបស់ភូមិស្រុកស្រែនៅភាគខាងជើងវៀតណាម។

ភូមិសេរ៉ាមិច Kim Lan

ភូមិសេរ៉ាមិច Kim Lan មានរូបរាងនៃស្ថាបត្យកម្មវៀតណាមបុរាណដែលបង្កើតឡើងសម្រស់ដ៏ស្រណុកសុខសាន្តរបស់ភូមិស្រុកស្រែនៅភាគខាងជើងវៀតណាម

នាបច្ចុប្បន្ននេះភូមិសេរ៉ាមិចនៅតែរក្សាខ្សែផលិតផលចំនួនពីរ មួយគឺជាផលិតផលដែលអាចយក មកប្រើប្រាស់នៅលើទីផ្សារដូចជា កែវ ផើងផ្កា ជាដើម។ ហើយប្រភេទមួយទៀតគឺ សេរ៉ាមិចសម្រាប់ ការច្នៃប្រឌិត វិចិត្រសិប្បករនៅទីនេះផលិតដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ពួកគេ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្តហាទិញបានធ្វើការផ្លាស់ប្តូរវិជ្ជមាន និងគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ខេត្តហាទីញបន្តរឹតបន្តឹងការគ្រប់គ្រងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបញ្ចប់នាវានេសាទដែលខ្វះឯកសារត្រឹមត្រូវ (គ្មានលិខិតអន
ដំណើរកម្សាន្តមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU នៅតំបន់សមុទ្រភាគនិរតី
លោកបណ្ឌិត Nguyen Minh Chung៖ គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាលនឹងក្លាយជាសសរស្តម្ភរឹងមាំនៃប្រព័ន្ធនយោបាយ
ឧត្តមសេនីយ៍ឯក Bui Quoc Oai ទៅទស្សនា និងត្រួតពិនិត្យនាវាដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនបានគ្រប់គ្រង (IUU) នៅតំប