Trending now

កោះ Phu Quoc បន្តជាគោលដៅមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ

19:06 | 14/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ទេសភាពធម្មជាតិដ៏អស្ចារ្យ បរិយាកាសអេកូឡូស៊ីរបស់កោះ Phu Quoc ពិតជាល្អប្រសើរ រួមទាំងមានអាកាសធាតុល្អបរិសុទ្ធ ឆ្នេរសមុទ្ដ៏រស្រស់ត្រកាលជាដើម បានធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍សុវត្ថិភាពផងដែរ។

កោះ Phu Quoc បន្តជាគោលដៅមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ

នាថ្ងៃទី ១៣ខែ មិនា លោក Pham Van Nghiep អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quoc បានមានប្រសាសន៍ថានាបច្ចុប្បន្ន “នៅលើកោះគុជ” មានភ្ញៀវទេសចរចំនួន ៨.៥៧២ នាក់មកពីប្រទេសរុស្ស៊ី ស៊ុយអែត អង់គ្លេស បារាំង អាល្លឺម៉ង់ ដាណឺម៉ាក អូស្ត្រាលីនិងហូឡង់និងសហរដ្ឋអាមេរិក។ ហេតុដូច្នេះហើយភ្ញៀវទេសចរអន្តរជាតិនៅតែជ្រើសរើសកោះ Phu Quoc ជាកន្លែងមកទស្សនាកំសាន្តទេសចរណ៍និងរមណីយដ្ឋាន ជាពិសេសនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ កំពុងវិត្តន៍យ៉ាងស្មុគស្មាញនិងពិបាកប៉ាន់ស្មានទុកជាមុននៅលើពិភពលោក។

លើកពីនេះទៀត អាជ្ញាធរមូលដ្ឋានបានអនុវត្តការការពារនិងប្រឆាំងនឹងជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព ដូច្នេះមិនមានករណីណាមួយដែលត្រូវបានកត់សំគាល់ឆ្លងជំងឺរាតត្បាតកូវីដ ១៩ រហូតដល់ពេលនេះតែម្តង។ ម៉្យាងវិញទៀតទីនេះក៏មានទេសភាពធម្មជាតិដ៏អស្ចារ្យបរិយាកាសអេកូឡូស៊ីល្អបរិសុទ្ធ អាកាសធាតុនិងសមុទ្រដ៏ស្រស់ត្រកាល បានធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍សុវត្ថិភាពផងដែរ។

កោះ Phu Quoc បន្តជាគោលដៅមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ

ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ ស្រុកកោះ Phu Quoc (ខេត្តគៀនយ៉ាង) បានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣៨៣.៣៥០ នាក់ដែលមកទស្សនានិងធ្វើដំណើរកម្សាន្ត។ ភ្ញៀវអន្តរជាតិសម្រេចបានដល់ ១៩៥.៣១៣ នាក់ស្មើនឹង ១៩.៥% នៃផែនការឆ្នាំជាង ៤០% ក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។

ដើម្បីឱ្យកោះ Phu Quoc បន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត ក្រៅពីការផ្តោតសំខាន់លើការអនុវត្តតាម វិផែនការការពារនិងទប់ស្កាត់ជម្ងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព នោះកោះ Phu Quoc បានពង្រឹងការឃោសនាយ៉ាងស៊ីជម្រៅនិងទូលាយដល់ប្រជាជននៅកោះនិងភ្ញៀវទេសចរ ជាពិសេសនៅតាមកំពង់ផែដែលចេញចូលកោះ Phu Quoc ព្រលានយន្តហោះអន្តរជាតិ Phu Quoc គោលដៅទេសចរដ៏សំខាន់ៗ នព្រមទាំងចាត់វិធានការណ៍ការពារខ្លួននិងប្រឆាំងនឹងការឆ្លងជំងឺរាតត្បាត កូវីដ១៩សម្រាប់សហគមន៍ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR