Trending now

អាណិកជនវៀតណាមនៅថៃលើកកម្ពស់ការបង្រៀននិងរៀនភាសាវៀតណាមនៅខែត្ត Udon Thani

21:19 | 22/05/2019 (អត្ថបទនិងបកប្រែដោយ សមុទ្រ)

យុគសម័យ - គណៈគ្រប់គ្រងនៃតំបន់អនុស្សាវរីយ៏លោកប្រធានHo Chi Minh នៅខេត្ត Udon Thani បានសហការជាមួយបណ្តាថ្នាក់បង្រៀនភាសាវៀតណាមមូលដ្ឋានសម្រាប់សិស្សានុសិស្ស ថៃ ចាប់ពីថ្នាក់ទី ៥ដល់ទី១២ ដែលមានរយៈពេល២វគ្គក្នុងមួយសប្តាហ៍។

គណៈគ្រប់គ្រងនៃតំបន់អនុស្សាវរីយ៏លោកប្រធានHo Chi Minh នៅខេត្ត Udon Thani​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបង្រៀនភាសាវៀតណាមជាមួយសាលារៀន២នៅខេត្តUdon Thani។

នាពេលថ្មីៗនេះគណៈគ្រប់គ្រងនៃតំបន់អនុស្សាវរីយ៏លោកប្រធាន Ho Chi Minh នៅខេត្ត Udon Thani​ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបង្រៀនភាសាវៀតណាមជាមួយវិទ្យាល័យ UdonPittayanukul 2​ និងសាលាបឋម Noọng Ổn Noọng Han នៅស្រុក Muong ខេត្ត Udon Thani ។

សាស្ត្រាចារ្យរង លោក Sorat ដែលជាអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ratjabhat Udon Thani​ បច្ចុប្បន្នកំពុងជាទីប្រឹក្សានៃគម្រោងជំរុញការបង្រៀននិងរៀនភាសាវៀតណាមនៅខេត្ត Udon Thani​ បានអោយដឹងថា៖ ការបង្រៀនភាសាវៀតណាមដល់សិស្សានុសិស្សថៃ ដោយគោលបំណងរួមចំណែកក្នុងការកសាងទំនាក់ទំនងរវាងវៀតណាមនិងថៃកាន់តែប្រសើរឡើង។ ពីព្រោះភាសានិងវប្បធម៌គឺជាគន្លឹះក្នុងការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។ អនុស្សរណៈយោគយល់គ្នានេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរឡើងខ្លាំងបន្ថែមទៀត។

គំនិតនៃគម្រោងនេះចេញមកពីការពិតថា ប្រជាជនវៀតណាមជាជំនាន់ក្រោយរស់នៅក្នុងប្រទេសថៃឥឡូវនេះដែលភាគ ច្រើមបានកើតនៅក្នុងដីថៃដូច្នេះសមត្ថភាពភាសាវៀតណាមនៅមានកម្រិត។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅពេលដែលទំនាក់ទំនងរវាងថៃនិងវៀតណាមត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង ហើយទីតាំងនិងតួនាទីរបស់អាណិកជន វៀតណាមក្នុងប្រទេសថៃត្រូវបានបសិដ្ឋកម្មដូច្នេះតម្រូវការសម្រាប់ការរៀនភាសាវៀតណាមនៅសហគមន៍អាណិកជនពុងកើនឡើង។

ជាពិសេសរដ្ឋាភិបាលក្នុងតំបន់ថៃក៏មានការយកចិត្តទុកដាក់និងមើលធ្ងន់ជាងលើការពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសវៀតណាម។ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈគ្រប់គ្រងនៃតំបន់អនុស្សាវរីយ៏លោកប្រធាន Ho Chi Minh នៅខេត្ត Udon Thani និងវិទ្យាល័យ UdonPittayanukul 2​ និងសាលាបឋម Noọng Ổn Noọng Han នៅស្រុក Muong ខេត្ត Udon Thani នឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តគម្រោងលើកកម្ពស់ចលនាបង្រៀននិងរៀនភាសាវៀតណាមរបស់សមាគមអាណិកជននៅខេត្ត Udon Thani៕

(អត្ថបទនិងបកប្រែដោយ សមុទ្រ)

(អត្ថបទនិងបកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង