Trending now

ប្រទេសកម្ពុជាកំពុងសិក្សាពីការសាងសង់ព្រលានយន្តហោះថ្មីមួយជាប់ព្រំប្រទល់នឹងខេត្តចំនួន ៤ របស់វៀតណាម

12:03 | 15/05/2019 (ប្រភព៖ vietnamplus.vn បកប្រៃដោយ សមុទ្រ)

យុគស​ម័យ - ប្រទេសកម្ពុជានឹងសម្រេចរួចរាល់នូវគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយនៅខេត្តមណ្ឌលគិរីភាគឦសាននៃប្រទេសកម្ពុជា ដែលជាប់ព្រំប្រទល់នឹងខេត្ត Gia Lai ខេត្ត Dak Lak ខេត្ត Dak Nong និងខេត្ត Binh Phuoc របស់វៀតណាមនាចុងឆ្នាំ២០១៩នេះផងដែរ ។

ខេត្តមណ្ឌលគិរីមើលពីខាងលើ

អក្ននាំពាក្យនៃក្រសួងទេសចរណ៍កម្ពុជាលោក Chuk Chumno បានអោយដឹងថានៅ នាឆ្នាំ២០១៩នេះ ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជានឹងស្រាវជ្រាវអោយបានរួចរាល់អំពីគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីនៃ ភាគឦសាន ប្រទេសកម្ពុជាដែលមានព្រំប្រទល់នឹង Gia Lai ខេត្ត Dak Lak ខេត្ត Dak Nong និង ខេត្ត Binh Phuoc របស់វៀតណាម។

កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២៣ខែមេសាបានដកស្រង់ពីអ្នកនាំពាក្យលោក Chuk Chumno ថា គម្រោងនេះត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជានិងក្រសួងទេសចរណ៍ហើយ។ យោងតាមផែនការនេះការស្រាវជ្រាវអំពីគម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល៦ខែ។

គោលបំណងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជាដែលមានសក្តានុពលក្លាយជាចំណុចអេកូទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរ។

អ្នកនាំពាក្យ លោក Chuk Chumno បានលើកឡើងថា"មណ្ឌលគិរីគឺជាខេត្តមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ប៉ុន្តែបច្ចុប្បន្ននេះមិនមានទំនាក់ទំនងតាមផ្លូវអាកាសទេ។ ប្រសិនបើមានព្រលានយន្តហោះមួយហើយអ្នកទេសចរនឹងមានជម្រើសជាច្រើននិងសន្សំសំចៃពេលវេលាសម្រាប់ធ្វើដំណើរ ហើយនេះនឹងជួយបង្កើតច្រករបៀងចរាចរណ៍ជាមួយបណ្តាប្រទេសជិតខាងផងដែល"។

ប្រធានសម្ព័ន្ធសមាគមទេសចរណ៍កម្ពុជាលោកស្រី Chhay Sivlin បានអបអរសាទរចំពោះព័ត៌មានអំពីគម្រោងខាងលើ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី Chhay Sivlin បាននិយាយថាក្រសួងទេសចរណ៍កម្ពុជាគួរតែបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរួមឡើងបន្ថែមទៀតដើម្បីជំរុញវិស័យទេសចរណ៍ផង។ យោងតាមលោកស្រី Chhay Sivlin​ រដ្ឋាភិបាលគួរតែផ្ដោតលើការដោះស្រាយកង្វះខាតសណ្ឋាគារភោជនីយដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធកម្សាន្តសម្រាប់ការកំសាន្តលើកលែងតែនឹងការសិក្សាពីសម្រេចបាននៃគម្រោងព្រលានយនហោះផង។

ឥឡូវនេះប្រទេសកម្ពុជាគ្រាន់តែមានព្រលានយន្តហោះចំនួន៣នៅខេត្តសៀមរាប ព្រះសីហនុនិងរាជធានីភ្នំពេញតែ បណ្ណោះ។ យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានទទួលស្វាគមន៍អ្នកទេសចរបរទេសប្រមាណ ៦,២ លាននាក់ក្នុងឆ្នាំ ២០១៨ ពោលគឺកើនឡើង ១០,៧% បើធៀបនឹងឆ្នាំមុនហើយបានបង្កើតចំណូលបានប្រហែល ៤,៣ ពាន់លានដុល្លារ (កើនឡើង ២០%)។ ទន្ទឹមនឹងនេះដែរចំនួនភ្ញៀវក្នុងស្រុកបានកើនឡើងដល់ ១១លាននាក់នៅឆ្នាំ២០១៨ ដែលកើនឡើង ១,៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧៕


(ប្រភព៖ vietnamplus.vn បកប្រៃដោយ សមុទ្រ)

(ប្រភព៖ vietnamplus.vn បកប្រៃដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤