Trending now

ទីក្រុងហូជីមិញពូនជ្រុំចំណងមិត្តភាពជាប្រពៃណីជាមួយប្រជាជនកម្ពុជា

16:02 | 25/05/2019 (ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ-នាថ្ងៃទី២៤ឧសភា លោកស្រី Vo Thi Dung លេខារងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូដឹកនាំដោយលោក ជាម សុផល ជាអនុប្រធាននៃគណៈឃោសនាអប់រំនៃគណៈបក្សប្រជាជនកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។

លេខារងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោកស្រី Vo Thi Dung បានប្រគល់អំណោយអនុស្សាវរីយ៍ដល់លោកជាមសុផលជាអនុប្រធាននៃគណៈឃោសនាអប់រំនៃគណៈបក្សប្រជាជនកម្ពុជា

លេខារងនៃគណៈកម្មាធិការបក្ស លោកស្រី Vo Thi Dung បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលប្រជាជនកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគ្រងរាជ្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ទីក្រុងហូជីមិញនិងបណ្តាខេត្តផ្សេងៗទៀតរបស់វៀតណាមនឹងខំប្រឹងប្រែងអស់ពីកម្លាំងដើម្បីកសាងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែល្អប្រសើរឡើងនិងអនុលោមទៅតាមបាវចនាថា "ប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងនិរន្តរភាពយូរអង្វេង"។

លោកស្រី Vo Thi Dung បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរការធ្វើសមាហរណកម្មបច្ចុប្បន្ន ភាគីទាំងពីរ គួរតែបន្តការផ្លាស់ប្តូរនិងសហការអំពីកិច្ចការឃោសនានិងអប់រំ សម្រាប់ប្រជាជន ជាពិសេសគឺជំនាន់បវ័យក្មេងអំពីសាមគ្គីភាព ការជួយឧបត្ថម្ភទៅវិញទៅមក រវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរកាលពីអតីតកាល។ ទន្ទឹមនឹងនេះ ជឿជាក់លើតួនាទីរបស់គណៈឃោសនាអប់រំនៃគណៈបក្សប្រជាជនកម្ពុជាក្នុងការអប់រំប្រពៃណី សម្រាប់មនុស្សជំនាន់ក្រោយនិងប្រជាជនកម្ពុជាជាទូទៅ អំពីសាមគ្គីភាពនិងការផ្សារភ្ជាប់គ្នារវាងប្រទេសទាំងពីរ។ គណៈកម្មាធិការបក្សទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចក្នុងការបង្កើតលក្ខខណ្ឌដ៏ល្អបំផុតដើម្បីជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិយាយរួមនិងជាពិសេសតាមតំបន់នានារបស់កម្ពុជានិយាយដោយឡែកផងដែរ។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះ​ លោក ជាមសុផល បានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ លោកបានអះអាងថា ប្រជាជនកម្ពុជាតែងតែមានការដឹងគុណដល់បក្សរដ្ឋនិងប្រជាជនវៀតណាជានិច្ច ដែលបានជួយប្រជាជនកម្ពុជារួចផុតពីការប្រល័យពូជសាសន៍ និងជួយកម្ពុជាក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិដូចបច្ចុប្បន្ន។

លោក ជាម សុផលបានលើកឡើងថា គណៈប្រតិភូរបស់គណៈឃោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជាបានមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ដើម្បីស្វែងយល់អំពីការស្រាវជ្រាវទ្រឹស្ដីនិងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអនុវត្តន៍នៅក្នុងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា។ នាពេលខាងមុខនេះ លោកចមសុផលសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តលើកកម្ពស់ទំនាក់ទំនងគាំទ្រទៅវិញទៅមករវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរសម្រាប់ភាពរុងរឿងរួមផងដែរ៕

(ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី