Trending now

ពិធីរំលឹកវីញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជន កងទ័ពស្មគ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជានិងឡាវ

13:08 | 27/05/2019 ((ប្រភព៖daidoanket.vn ប្រែសម្រូលដោយសមុទ្រ)

នៅឈាយបនដ្ឋានយុទ្ធជនពលី Ngoc Hoi គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធីការរណសិរ្សមាតុភូមិខេត្ត Kom Tum បានប្រារពពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវីញ្ញាណក្ខន្ធ និងពិធីបញ្ចុះ អដ្ឋិធាតុយុទ្ធជនកងទ័ពស្មគ្រចិត្ត វៀតណាមដែលពលីជីវិតនៅកម្ពុជានិងឡាវចំនួន ១៣ ដែលបានប្រមូលផ្តុំនៅរដូវប្រាំងឆ្នាំ ២០១៨ - ២០១៩ និងអដ្ឋិធាតុមួយបានប្រមូលផ្តុំនៅខេត្ត Kom Tum។

ពិធីរំលឹកវីញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជន កងទ័ពស្មគ្រចិត្តវៀតណាម

នៅពិធីគោរពវិញ្ញាណក្ខន្ធ ក្រៅពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរនិងភ្នាក់ងារខេត្ត Kom Tum នៅមានវត្តមានតំណាងនៃគណៈកម្មាធិការការងារពិសេសរបស់គណៈកម្មាធិការឯកទេសរបស់រដ្ឋាភិបាល តំណាងនៃតំបន់យោធភូមិភាគទី ៥ ប្រធានគណៈកម្មាធិការឯកទេសរបស់ខេត្តរតនគិរី (ប្រទេសកម្ពុជា) និងប្រធានគណៈកម្មាធីការខេត្ត Attapu​ Champasak SeKong នៃប្រទេសឡាវផងដែរ។ អនុវត្តផែនការស្វេងរុករក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្មគ្រចិត្តវៀតណាម ឈរលើស្មារតីនៃការទទួលខុសត្រូវជាមួយការសហការនិងបង្កលក្ខខណ្ឌងាយស្រួលរបស់មេដឹកនាំអាជ្ញាធរនិងប្រជាជនខេត្ត Attapu SeKong Champasak (ប្រទេសឡាវ) និងខេត្តរតនគិរី (ប្រទេសកម្ពុជា) ហើយ​ ក្នុងរយៈពេល៦ខែនៃរដូវប្រាំង ២០១៨ - ២០១៩ ក្រុមការងារ K ៥៣​ របស់គណៈគម្មាធីការខេត្ត Kom Tum បានធ្វើមាតុភូមិនិវត្តន៏អដ្ឋិធាតុយុទ្ធជនកងទ័ពស្មគ្រចិត្តនិងជំនាញវៀតណាមចំនួន១៣ (យុទ្ធជន ៤ វពលីជីវិតនៅប្រទេសឡាវ យុទ្ធជន ៩ ពលីជីវិតនៅប្រទេសកម្ពុជា)។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ អនុប្រធានគណៈគម្មាធីការប្រជាជនខេត្ត Kom Tum​ លោក Nguyen Huu Thap បានសូមថ្លែងអំណរគុណយ៉ាងជ្រៅជ្រះចំពោះគណៈកម្មាធីការបក្ស អាជ្ញាធរនិង​ប្រជាជនខេត្ត Attapu Sekong Champasac និងខេត្តរតនគីរីនៃប្រទេសបងប្អូនទាំងពីរ​ដែលបានបង្កលក្ខណៈងាយស្រួលទូលំទូលាយក្នុងការស្វេងរុករកប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនកងទ័ពស្មគ្រចិត្តវៀតណាមបានត្រឡប់ទៅមាតុភូមិជាទីស្នេហារមកវិញ។

លោក Nguyen Huu Thap បានបញ្ជាក់ថាការពលិជីវិតនៃយុទ្ធជនកងទ័ពស្មគ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានរួមចំណែកក្នុងការរំដោះប្រជាជនឡាវមុខខ្មាំងសត្រូវនិងរំដោះប្រទេសកម្ពុជាពីប្រល័យពូជសាសន៍​ ហើយធ្វើស្អាតជាងសម្រាប់ប្រពៃណី ស្មារតីសាមគ្គីភាពអន្តរជាតិឧត្តុងឧត្តមនិងស្មោះត្រង់រវាងវៀតណាម - ឡាវ និងវៀតណាម - កម្ពុជា។ ក្នុងនាមជាអ្នកស្នងតំណែងនៃអាជីពដ៏រុងរឿងដែលវិរចនបានចាកចេញហើយជំនាន់ក្រោយៗនឹងខិតខំប្រឹងប្រែងក្នុងការរួមចំណែកថែរក្សា និងលើកកម្ពស់សាមគ្គីភាពមិត្តភាពល្អរវាងវៀតណាម - ឡាវនិង វៀតណាម - កម្ពុជាឡើងកំពស់ថ្មី ដោយសារតែកិច្ចសហប្រតិបត្តិការផង សន្តិភាពនិងមិត្តភាពផង និងវឌ្ឍនភាពសង្គមសម្រាប់សុខុមាលភាពរបស់ប្រជាជនផងដែរ។



((ប្រភព៖daidoanket.vn ប្រែសម្រូលដោយសមុទ្រ)

((ប្រភព៖daidoanket.vn ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤