Trending now

អ្នកជំនាញជប៉ុន៖ សកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត រំលោភយ៉ាងធ្ងន់ធ្ងរលើ UNCLOS ឆ្នាំ ១៩៨២

05:32 | 26/09/2019

យុគសម័យ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងតូក្យូ សាស្ត្រាចារ្យ Daisuke Hosokawa អ្នកជំនាញខាងស្រាវជ្រាវអំពីប្រទេសចិននៃសាកលវិទ្យាល័យសេដ្ឋកិច្ចអូសាកា (ជប៉ុន) បានចាត់ទុកថា សកម្មភាពរបស់ចិននៅសមុទ្រខាងកើត នាពេលថ្មីៗនេះ មានលក្ខណៈឯតោភាគីនិងបង្ករឿងហេតុ ក៏ដូចជា រំលោភបំពានកាន់តែធ្ងន់ធ្ងរថែមទៀត លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

សាស្រ្តាចារ្យ Daisuke Hosokawa នៃសាកលវិទ្យាល័យសេដ្ឋកិច្ចអូសាកា បានផ្តល់បទសម្ភាសន៍ (រូបថតៈ TTXVN)

លោកសាស្រ្តាចារ្យ Hosokawa ក៏បានអត្ថាធិប្បាយថា ប្រទេសចិនកំពុងព្យាយាមផ្លាស់ប្តូរសភាពដើមនៅសមុទ្រខាងកើត ដូច្នេះសកម្មភាពឈ្លានពានរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រខាងកើត នឹងបន្តកើតមានឡើងនាពេលខាងមុខជាពុំខាន។

ការវាយតម្លៃពោលខាងលើរបស់លោកសាស្ត្រាចារ្យ Hosokawa ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលប្រទេសជាច្រើន នៅ ជុំវិញពិភពលោក បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពតានតឹងកំពុងកើនឡើងនៅសមុទ្រខាងកើត ដោយសារតែការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់ចិនចំពោះច្បាប់អន្តរជាតិ។ ពោលគឺ រំលោភលើអធិបតេយ្យភាព សិទ្ធិអធិប តេយ្យភាព សិទ្ធិយុត្តាធិការនិងការរាំងស្កាត់ដល់សកម្មភាពធ្វើអាជីវកម្មប្រេងស្របច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃប្រទេសវៀតណាមនិងប្រទេសជាប់ឆ្នេរសមុទ្រមួយចំនួន ក៏ដូចជា ចំពោះការដែល ប្រទេសចិនបានបញ្ចូននាវាស្ទង់ភូមិសាស្ត្រ Haiyang ៨ និងនាវាអមការពារច្រើនគ្រឿង ចូលទៅក្នុងតំបន់ EEZ របស់វៀតណាមនៅឯតំបន់ថ្មប៉ប្រះទឹក Tu Chinh ផងដែរ។

លោកសាស្រ្តាចារ្យ Hosokawa បានវាយតម្លៃខ្ពស់ចំពោះប្រតិកម្មរបស់វៀតណាមចំពោះសកម្មភាពបង្ករឿងហេតុរបស់ ចិននៅសមុទ្រខាងកើត ដោយលើកឡើងថា វៀតណាមចាំបាច់ត្រូវអះអាងអធិបតេយ្យភាពរបស់ខ្លួននិងថ្កោលទោសចំពោះសកម្មភាពខុសច្បាប់របស់ចិន។ លោកសង្ឃឹមថា នៅពេលដែលបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នោះ ប្រទេសវៀតណាមនឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំនិងមានសម្លេងរួមមួយនៅក្នុងបញ្ហាសមុទ្រខាងកើត៕

(យោងតាម TTXVN បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង