Trending now

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី “ក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩”

17:11 | 28/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ -ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ស្តីពី “ក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩” រវាងបណ្តាក្រុមហ៊ុនចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងមួយចំនួន ដែលធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

ទិដ្ឋភាពនៃពិធីនេះ

នារសៀលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ តំណាងដោយ ឯកឧត្តម Youk Chamroeunrith ប្រធានអគ្គនាយកប្រតិបត្តិ មានកិត្តិយសអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី "ក្រុមសម្ព័ន្ធធានារ៉ាប់រងសម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩" ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ទិដ្ឋភាពនៃពិធីនេះ

ក្រុមហ៊ុនហ្វតតេពិតជាមានមោទនភាពក្នុងការចូលរួមគាំទ្រនូវវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឱ្យអ្នកដំណើរបរទេសមានឯកសារធានារ៉ាប់រងសុខភាព ដោយក្រុមហ៊ុនបានចូលរួមយ៉ាងចម្បងក្នុងការរៀបចំនូវបណ្ណសន្យារ៉ាប់រងជំងឺកូវីដ-១៩ និងទទួលបានអាណត្តិជាអ្នកគ្រប់គ្រងលើក្រុមសម្ព័ន្ធធានារ៉ាប់រងនេះ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា