Trending now

សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 ដែលជា​ជំនួយ​ថ្មី​មួយទៀត របស់​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មកដល់​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​

16:11 | 12/05/2020 (បូកសរុបដោយឌីណា)

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ថា តាម​ការគ្រោងទុក​មុន នា​រាត្រី​ថ្ងៃទី​១១ និង​១៣ ខែឧសភា សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 ដែលជា​ជំនួយ​របស់​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មកដល់​រាជធានី​ភ្នំពេញ តាមផ្លូវ​អាកាស​។​

សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 ដែលជា​ជំនួយ​របស់​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មកដល់​រាជធានី​ភ្នំពេញ តាមផ្លូវ​អាកាស​។ (រូបថត៖ cen.com.khmer)

សម្ភារ​ទាំងនោះ រួមមាន សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​ចំនួន​៥០.០១៦​សម្រាប់ សម្លៀកបំពាក់​ការពារ​ចំនួន​១៨.០០០​កំ​ផ្លេ វ៉ែនតា​ការពារ​ចំនួន​៣០.០០០ និង​ប្រដាប់​វាស់​កម្ដៅ​ចំនួន​២០០​គ្រឿង សម្ភារ​ទាំងនេះ ត្រូវបាន​ទទួល​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា​។

​ប្រទេស​ចិន នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស និង​សម្ភារ​ផ្សេងទៀត ជា​បន្តបន្ទាប់ បន្ត​ផ្តល់​កម្លាំង​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​មួយ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​។

កាលពីមុន រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​៧​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​COVID-19 កាលពី​ថ្ងៃទី​២៣ មីនា​។ ក្រៅពីនេះ ចិន​ក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារពេទ្យមួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(ម៉ាស់), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា